អូហូ៎! នៅទីបំផុត ស្តេចកំពូលទូរទស្សន៍ដ៏ល្អឯកគ្មានគូប្រៀប SAMSUNG QLED 8K ឆ្នាំ ២០២០ ដាក់សម្ពោធលក់ជាផ្លូវការ ក្នុងប្រទេសកម្ពុជាយើងហើយ

//s5.kh1.co/50/50f7f31db0b3b30be0e72af6e1d0cbfe59bda0ad.jpg
បច្ចេកវិទ្យា

 ១៦-ឧសភា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

នេះគឺជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងជាទីមោទនបំផុត ដោយកំពូលទូរទស្សន៍ សាមសុង ដែលឈានមុខគេ ​លក់ដាច់បំផុត និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងរយៈពេល១៤ឆ្នាំជាប់ៗគ្នា ត្រូវបានបំពាក់នូវកំពូលបច្ចេកវិទ្យាដ៏ទំនើបថ្មីៗបំផុតគ្មានគូប្រៀប និងល្អផ្តាច់គេក្នុងពិភពលោក។ បន្ថែមពីភាពអស្ចារ្យដែលនឹកស្មានមិនដល់នៅពេលនេះ គឺស្តេចកំពូលទូរទស្សន៍ដ៏ល្អឯកមានតែមួយគ្មានពីរ SAMSUNG QLED 8K ឆ្នាំ ២០២០ ទទួលបានការកោតសរសើរ និងស្ញប់ស្ញែងទូទាំងពិភពលោក ឥឡូវនេះមានវត្តមានជាផ្លូវការក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើងហើយ។

ភ្នំពេញ៖ នេះគឺជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងជាទីមោទនបំផុតដោយកំពូលទូរទស្សន៍ សាមសុង ដែលឈានមុខគេលក់ដាច់បំផុត និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងរយៈពេល១៤ឆ្នាំជាប់ៗគ្នា ត្រូវបានបំពាក់នូវកំពូលបច្ចេកវិទ្យាដ៏ទំនើបថ្មីៗបំផុតគ្មានគូប្រៀប និងល្អផ្តាច់គេក្នុងពិភពលោក។ បន្ថែមពីភាពអស្ចារ្យដែលនឹកស្មានមិនដល់នៅពេលនេះ គឺស្តេចកំពូលទូរទស្សន៍ដ៏ល្អឯកមានតែមួយគ្មានពីរ SAMSUNG QLED 8K ឆ្នាំ ២០២០ ទទួលបានការកោតសរសើរ និងស្ញប់ស្ញែងទូទាំងពិភពលោក ឥឡូវនេះមានវត្តមានជាផ្លូវការក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើងហើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កំពូលទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០
កំពូលទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០

សូមបញ្ជាក់ផងដែរថា ស្តេចកំពូលទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០ ជំនាន់ចុងក្រោយនេះត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ផ្ចិតផ្ចង់ និងមានលក្ខណៈអស្ចារ្យបំផុត ដោយបានបញ្ជាក់ និងទទួលស្គាល់ថាជាផលិតផលដែលមានគុណភាពល្អឥតខ្ចោះ ពីអ្នកជំនាញខាងបច្ចេកវិទ្យាប្រកបដោយកិត្តិនាមដ៏ល្បីល្បាញដូចជា  ទស្សនាវដ្តី Forbes, Trusted Review, WHAT HI*FI, Pocket-Lint, HD Guru , Digital Trends, និងវេទិកា AVS ដែលជាវេទិកាធំជាងគេខាងត្រួតពិនិត្យសម្លេង និងវីដេអូបានធ្វើការកោតសរសើរដល់ទូរទស្សន៍ស៊េរីចុងក្រោយ SAMSUNG QLED 8K នេះផងដែរ។

ខាងក្រោមនេះ គឺជាបទពិសោធន៍ថ្មីដែលធ្វើឱ្យស្តេចកំពូលទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០នេះមានភាពកាន់តែអស្ចារ្យ និងគ្មានផលិតផលទូរទស្សន៍ណាអាចប្រៀបជាមួយបានឡើយដូចជា៖

១. Infinity Screen

ទោះជាទស្សនាក្បែរអេក្រង់ទូរទស្សន៍យ៉ាងណា ក៏ស្ទើរតែមើលមិនឃើញគែមព័ទ្ធជុំវិញទូរទស្សន៍រហូតដល់ ៩៩ភាគរយ អាចឱ្យលោកអ្នកផ្តោតអារម្មណ៍ទៅលើរូបភាពបានច្រើនជាងមុន ដោយមិនមានការរំខានភ្នែកពីគែមស៊ុមពណ៌ខ្មៅឡើយ។

២. AI Quantum Processor 8K

ជាខួរក្បាលរបស់ទូរទស្សន៍ 8K ដែលអាចដំណើរការបានដោយស្វ័យប្រវត្តិ ដោយធ្វើការបញ្ចេញសំឡេង និងរូបភាពបានយ៉ាងល្អឥតខ្ចោះស្របទៅតាមឈុតឆាកនីមួយៗ។ 

- Real 8K Resolution: ទទួលបាននូវរូបភាពច្បាស់ម៉ដ្ឋល្អកាន់តែលម្អិតបំផុត ក្នុងកម្រិត 8K ពិតៗរហូតដល់ ៣៣លាន ភិចស៊ែល។

- 8K AI Upscaling: ជាបច្ចេកវិទ្យាជំនាន់ចុងក្រោយដែលបំពាក់នូវបច្ចេកវិទ្យា(AI) ដែលជួយបំលែងកម្រិតរូបភាព កាន់តែច្បាស់ រហូតដល់ 8K។ 

- Adaptive Picture & Adaptive Sound+: ទទួលបាននូវរូបភាព និងសំលេងដ៏ល្អឥតខ្ចោះដែលសម្របបានគ្រប់ស្ថានភាព ពីបច្ចេកវិទ្យា AI

- Active voice Amplifier (AVA): រីករាយទស្សនាដោយគ្មានការរំខានពីសម្លេងមជ្ឈដ្ឋានខាងក្រៅ ដោយបច្ចេកវិទ្យាដ៏ឆ្លាតវៃក្នុងការតំម្លើងសម្លេងពីក្នុងទូរទស្សន៍បានដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ធ្វើការបញ្ជាលើទូរទស្សន៍។

៣. Object Tracking Sound+

ឥទ្ធិពលនៃឧបករណ៏បំពងសម្លេងចំនួន ៦គ្រាប់ ព័ទ្ធជុំវិញទូរទស្សន៍ពីចំហៀង ខាងលើ និងខាងក្រោម ដោយធ្វើប្រតិបត្តិការតាមលំញ័រសម្លេងគ្រប់ប្រភេទវីឌីអូ ដែលអាចបង្កើតអារម្មណ៏ការទស្សនាកាន់តែអស្ចារ្យជាមួយ និងសម្លេងដ៏ពិរោះរន្តំ។

កំពូលទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០
កំពូលទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០

៤. Voice Assistance & Khmer Voice Support for Youtube

ផ្តល់ជូននូវជំនួយការក្នុងដំណើរការតាម Voice សម្លេងទៅដល់៣ជម្រើសដូចជា Bixby, Alexa & Google assistance។ លើសពីនេះទៅទៀត លោកអ្នកក៏អាច Voice សម្លេងជាភាសាខ្មែរដើម្បីស្វែងរកវីដីអូ ឬបទចំរៀងក្នុង Youtube ដែលលោកអ្នកត្រូវការបានផងដែរ ឡូយនោះឡូយ។ 

៥. Easy Connection for Mobile and Computer

លោកអ្នកក៏អាចធ្វើការតភ្ជាប់បានងាយស្រួលពីកុំព្យូទ័រ ឬទូរស័ព្ទដៃ ទៅកាន់ទូរទស្សន៍ SAMSUNG QLED 8K បានយ៉ាងឡូយផងដែរ ជាមួយ Andriod និង iOS (Airplay 2) ដើម្បីធ្វើការចែករំលែក តន្ត្រី វីដេអូ ឬការកម្សាន្តនានា។ 

៦. Real Game Enhancer+

សម្រាប់លោកអ្នកដែលចូលចិត្តលេងហ្គេម នឹងទទួលបានបទពិសោធន៍នៃការលេងហ្គេមលើអេក្រង់ដ៏ធំ ដ៏សែនច្បាស់ពីមុខងារ Real Game Enhancer+ របស់ទូរទស្សន៍ SAMSUNG QLED 8K ក្នុងការផ្តល់ឱ្យវីដេអូ ឬរូបភាពមានល្បឿនលឿនដំណើរការបានកាន់តែរលូនល្អបំផុត។ 

កំពូលទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០
កំពូលទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០

៧. No Gap Wall-Mount & Ambien Mode+

អស់បញ្ហាជាមួយខ្សែរញ៉េរញ៉ៃព័ទ្ធជុំវិញទូរទស្សន៍ជាមួយ One Connect Box ហើយលោកអ្នកក៏អាចរីករាយនឹងការរចនានូវមុខងារតាំងរូបភាពផ្ទាល់ខ្លួន ឬរចនាផ្ទាល់លើ Wallpaper ដែលធ្វើឲ្យគេហដ្ឋានលោកអ្នកកាន់តែស្រស់ស្អាតនិងទាន់សម័យ។

កំពូលទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០
កំពូលទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០

នៅមានចំណុចអភិវឌ្ឍន៍ថ្មីៗជាច្រើនទៀត ដែលក្រុមហ៊ុន សាមសុង នឹងធ្វើការជម្រាបជូនក្នុងពេលខាងមុខនេះជាបន្តទៀត។ ទូរទស្សន៍ SAMSUNG QLED 8K កំពុងឈរបង្អួតខ្លួនរង់ចាំលោកអ្នកហើយ នៅឡើយតែអតិថិជនទាំងអស់ទៅធ្វើជាម្ចាស់ និងធ្វើការទស្សនាដោយផ្ទាល់ប៉ុណ្ណោះ។

អតិថិជនទាំងអស់អាចរកជាវទូរទស្សន៍ SAMSUNG QLED 8K ដ៏ល្អឥតខ្ចោះនេះបាន នៅតាមហាងចែកចាយផលិតផល សាមសុង ដូចជា  ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEON, K4 និងហាងលក់គ្រឿងអេឡិចត្រូនិច សាមសុង នានាទូទាំងប្រទេស។ តែកុំភ្លេចសួររកប័ណ្ណធានាពីផលិតផលផ្លូវការរបស់ក្រុមហ៊ុនផងណា៎។​

កំពូលទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០
កំពូលទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០
កំពូលទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០
កំពូលទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០
កំពូលទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០
កំពូលទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយផលិតផលរបស់ សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ៖ 1800-203232។ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T