ស៊ីន យូប៊ីន រំភើបមិនស្ទើរ ដោយសារតែរឿងមួយនេះ

//s5.kh1.co/70/706d7240410a8e1f233f8d71df14804e006312f8.jpeg
នារី

 ១៦-ឧសភា-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

កញ្ញា ស៊ីន យូប៊ីន សប្បាយចិត្តយ៉ាងខ្លាំក្នុងថ្ងៃខួបកំណើតរបស់ខ្លួន

ភ្នំពេញ៖​ កញ្ញា ស៊ីន យូប៊ីន ជាតារាសម្តែងមួយរូបដែលមានភាពល្បីល្បាញនាប៉ុន្មានឆ្នាំងចុងក្រោយនេះ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ រឿងភាគដែលនាងបានសម្តែងមានឈ្មោះថា បំណុលម្តាយ ដែលទើបនឹងចាក់បញ្ជាំងលើកញ្ចក់ទូរទស្សន៍ PNN ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃខួបកំណើតនាពេលថ្មីៗនេះគេបានឃើញថា កញ្ញាបានត្រឹមតែធ្វើពិធីតូចៗនៅផ្ទះជួបជុំគ្រួសារញ៉ាំអីបន្តិចបន្តួចប៉ុណ្ណោះ តែកញ្ញានៅតែសប្បាយចិត្តព្រោះបានជួបជុំគ្រួសារ។

តែអ្វីដែលសំខាន់នោះ យើងសាកងាកមកមើលដៃគូសម្តែងរបស់កញ្ញាវិញ គឺតារាសម្តែងប្រុសលោក ខាត់ វៃហាំង បានទៅ Surprise​ កញ្ញា ស៊ីន យូប៊ីន ដល់ផ្ទះតែម្តង ហើយបានបង្ហោះរូបយ៉ាងផ្អែមល្ហែមថែមទៀតផង ធ្វើឲ្យអ្នកគាំទ្រចង់លើសជាតិស្ករថែមទៀត។

មិនតែប៉ុណ្តោះទេមានអ្នកគាំទ្ររបស់កញ្ញាជាច្រើន ទៅ Surprise កញ្ញាដល់ផ្ទះតែម្តង ដល់ថ្នាក់ធ្វើឱ្យកញ្ញារំភើបជាខ្លាំង។ គេមិនត្រឹមតែឃើញដៃគូសម្តែង និង អ្នកគាំទ្រទេដែលទៅ surprise កញ្ញាដល់ផ្ទះនោះ តែនៅមានក្រុមជាច្រើនដូចជា PNN ក៏ទៅ surprise កញ្ញាដល់ផ្ទះដែរ។

តាមរយៈអត្ថបទនេះយើងអាចដឹងបានថាកញ្ញា ស៊ីន យូប៊ីន មិនត្រឹមតែជាតារាសម្តែងដ៏ល្បីមួយរូបទេ តែថែមទាំងទទួលបានការស្រលាញ់ពីមនុស្សជុំវិញខ្លួនថែមទៀតផង៕

បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

  កញ្ញា ស៊ីន យូប៊ីន
  កញ្ញា ស៊ីន យូប៊ីន
  កញ្ញា ស៊ីន យូប៊ីន
  កញ្ញា ស៊ីន យូប៊ីន
  កញ្ញា ស៊ីន យូប៊ីន
  កញ្ញា ស៊ីន យូប៊ីន
  កញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វៃហាំង
  កញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វៃហាំង
ស៊ីន យូប៊ីន ខាត់ វ៉ៃហាំង
Keo Sreyleap
កែវ ស្រីលាភ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T