មើលរូបភាពប៉ុន្មានសន្លឹកនេះ! ក៏ដឹងថា គង់ ចាន់ស្រីមុំ រស់នៅជាមួយជីវិត ដ៏មានសុភមង្គលខ្លាំង

//s5.kh1.co/d4/d4689c71479eaf0e50e1b198038d09542fabe580.jpg
នារី

 ១៥-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

តារាស្រីអ្ននាង គង់ ចាន់ស្រីមុំ រស់នៅជាមួយជីវិត ដ៏មានសុភមង្គលខ្លាំង ធ្វើឲ្យហ្វេន ក៏ដូចជាមនុស្សជាច្រើនសរសើរ និងពេញចិត្តជាមួយក្តីសុខរបស់នាងយ៉ាងខ្លាំង។

ភ្នំពេញ៖ បើទោះបីជាក្នុងពេលបច្ចុប្បន្ននេះ តារាសម្ដែង និង តារាចម្រៀង ទាំងស្រីប្រុស ក្នុងប្រទេសកម្ពុជាយើង ជាច្រើនដួងកំពុងតែជួបវិបត្តិ ជាមួយនឹងការបាត់ប្រាក់ចំណូលរបស់ខ្លួន ដោយសារបញ្ហា កូវីដ១៩ ក៏ពិតមែន ប៉ុន្ដែពួកគេមិនបានចាក់ឆ្ងាយពីសំណាក់ហ្វេនៗរបស់ខ្លួនឡើយនៅលើបណ្ដាញសង្គមនានា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកក្នុងនោះផងដែរ តារាសម្ដែងស្រី និងជាពិធីការិនីសម្ដីចាក់ទឹកមិនលេច ដ៏មានប្រជាប្រិយភាពអ្នកនាង គង់ ចាន់ស្រីមុំ កាន់តែធ្វើឲ្យទស្សនិកជនមិនតិចនោះទេ ចាប់អារម្មណ៍ទៅលើខ្លួនរឹតតែខ្លាំងឡើង មិនថាជាការងារសិល្បៈ ឬ ជីវិតហ៊ឺហារបែបឯកជនរបស់នាង និងស្វាមីនោះទេ ទទួលការចាប់អារម្មណ៍ស្ទើរតែគ្រប់សកម្មភាពទាំងអស់នាពេលកន្លងមក ។

ជាមួយគ្នានេះផងដែរ តារាពហុជំនាញស្រីរូបនេះ ត្រូវបានមហាជនយ៉ាងច្រើនលាន់មាត់សរសើរ នឹងច្រណែនពីជីវិតដ៏មានសុភមង្គលរបស់នាង ខណៈពេលដែលតារាស្រីរូបនេះ កំពុងតែរីកចម្រើនក្នុងការងារសិល្បៈ ព្រមទាំងមុខជំនួញរបស់ខ្លួនផងនោះ ធ្វើឲ្យបណ្ដាហ្វេនៗរកពាក្យនិយាយសរសើរសឹងមិនបាន៕

គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ

ជាក់ស្ដែង បើយើងងាកទៅមើលរូបភាពដែលអ្នកនាង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា ដែលតែងតែបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួនរហូតមកនោះ អាចបញ្ចក់បានថា អ្នកម្ដាយ ហាយសូរ រួបនេះកំពុងតែរស់នៅជាមួយនឹងជីវិតដែលស្រីៗគ្រប់គ្នាតែងប្រាថ្នា។
 ក្នុងនោះរួមមាន៖ រូបរាងនិងសម្រស់ ការងារល្អ ដំណើរកម្សាន្ដក្នុងនឹង ក្រៅប្រទេស មុខជំនួញផ្ទាល់ខ្លួន របស់ប្រើប្រាស់របស់ល្អៗ រថយន្ដទំនើបៗ ផ្ទះជាច្រើនកន្លែង ព្រមទាំងមានប្ដីល្អ និងកូនស្រីគួរឲ្យស្រលាញ់ថែមទៀតផង ទាំងអស់នេះហើយធ្វើឲ្យ គង់ ចាន់ស្រីមុំ ញញឹមបិទមាត់មិនជិតនោះទេ ។
 គួររម្លឹកផងដែរថា កាលពីម្សិលមិញនេះអ្នកនាង គង់ ចាន់ស្រីមុំ ក៏បានបង្ហាញរថយន្តស៊េរីទំនើបថ្មីមួយទៀតនោះគឺ Toyata Granvai ឆ្នាំ២០២០ នៅបណ្ដាញសង្គមរបស់ខ្លួន ធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងមែនទែន៕  

គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងកូនស្រី
គង់ ចាន់ស្រីមុំ និងកូនស្រី
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំគឹម សីហា
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T