ហាងមួយ​ចំនួន​នៅក្រុង Yangon មីយ៉ាន់​ម៉ា នឹងបើក​​​ជាថ្មី​នៅ​ខែ​ឧសភា​នេះ ក្រោយ​បិទ​មួយ​រយៈ​ដោយ​សារ​កូវីដ ១៩

//s5.kh1.co/fa/fa138debd242b5f03d40b0430f06cc87cb44f86a.jpg
សង្គម

 ១៣-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អស់រយៈពេលមួយខែកន្លងមកនេះហាងជាច្រើននៅក្នុងរដ្ឋធានីពាណិជ្ជកម្មលើកលែងតែអ្នកលក់ចំណីអាហារនិងថ្នាំពេទ្យដែលមិនបានបិទទ្វារដោយសារការរឹតបណ្តឹងនៃជម្ងឺកូវីដ-១៩

មីយ៉ាន់ម៉ា៖ ប្លុក D និង ប្លុក E នៃផ្សារ Theingyi ក្នុងសង្កាត់ Latha ដែលហាងលក់ប្លាស្ទិក និងគ្រឿងដែក​បាន​បើកដំណើរការរួចហើយនៅថ្ងៃទី ៤ ខែឧសភា។ លោក U Tun Aye អ្នកគ្រប់គ្រងប្លុក E នៃផ្សារបាននិយាយថា៖ “ ហាងត្រូវបានបើកឡើងវិញ ហើយថ្នាំសម្លាប់មេរោគត្រូវបានគេបាញ់ថ្នាំនៅតាមដងផ្លូវ និងក្នុងផ្សារម្តងក្នុងមួយ​សប្តាហ៍​ក្នុងម៉ោងបិទទ្វារ” ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកបន្ថែមថា​ រហូតមកដល់ពេលនេះមិនទាន់មានករណីដែលបានបញ្ជាក់អោយដឹងអំពីជម្ងឺកូវីដ-១៩ ថ្មីនៅ​ក្នុងសង្កាត់ Latha ទេ។ ទោះយ៉ាងណាប្លុក A, B និង C នៃផ្សារ Theingyi នៅសង្កាត់ Pabedan ដែលជា​កន្លែងដែលករណីជម្ងឺកូវីដ-១៩ ត្រូវបានរកឃើញនោះបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យ និងចាក់សោ​ពាក់កណ្ដាល។

លោក U Than Naing Oo សមាជិកសភាលេខរៀងទី ១ មកពីតំបន់ Pabedan បាននិយាយថា ហាងនៅ​ក្នុងតំបន់នេះនឹងត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញនៅថ្ងៃទី ១៦ ខែឧសភា។ លោក U Than Naing Oo បានបន្តថា​៖ “ ដោយសារការចាក់សោពាក់កណ្តាលនៅតែមានប្រសិទ្ធិភាពនៅក្នុងក្រុងយើងមិនអនុញ្ញាត ឱ្យបើក​ទីផ្សារដែលមានមនុស្សច្រើនទេ។ ទោះបីជាមិនមានការណែនាំដើម្បីបិទផ្សារ Bogyoke ក៏ដោយ ក៏មានម្ចាស់ហាង​ជាច្រើនបានបិទទ្វារហាងរបស់ពួកគេរួចទៅហើយដោយសារតែចំនួនអតិថិជនកំពុងធ្លាក់ចុះ។ ប៉ុន្តែឥឡូវនេះ​យើង​ឃើញ​​ថាមានហាងខ្លះបានបើកឡើងវិញហើយ” ។

រូបតំណាង<br>
រូបតំណាង

នៅសង្កាត់ Mingalar Taung Nyunt ផ្សារ Yuzana Plaza, ផ្សារ Mingalar, ផ្សារ Shwe Mingalar, ផ្សារ Shwe Pyae Sone និងផ្សារ Mingalarmon ត្រូវបានបិទតាំងពីខែមីនា។ យោងតាមសេចក្តីណែនាំ របស់​រដ្ឋាភិបាលបានឱ្យដឹងថា ផ្សារទាំងនេះនឹងត្រូវបើកដំណើរការឡើងវិញបន្ទាប់ពីថ្ងៃទី ១៥ ខែឧសភា។

ដោយសារតែករណីវិជ្ជមាននៃជម្ងឺកូវីដ-១៩ ត្រូវបានគេរកឃើញនៅតាមទីប្រជុំជននានាក្នុងទីក្រុង Yangon រដ្ឋាភិបាល​ទីក្រុង Yangon បានសម្រេចចាក់សោរតំបន់ចំនួន ៧ រួមមាន៖ តំបន់ South Okkalapa, តំបន់ Pabedan, តំបន់ Bahan, តំបន់ Mayangone, តំបន់ Insein, តំបន់ Shwe Pyi Thar និង តំបន់ Hlaing Tharyar ចាប់តាំងពីថ្ងៃទី ១៨ ខែមេសា។ ហើយក៏មាន ៣ សង្កាត់ទៀតដែលបានចាក់សោពាក់កណ្តាលដូចជា៖ សង្កាត់ Botahtaung, សង្កាត់​ Tamwe និងសង្កាត់ Mingaladon ។

រដ្ឋាភិបាលក៏បានសម្រេចចិត្តបន្ធូរបន្ថយលក្ខខណ្ឌបម្រាមគោចរនៅខាងក្នុងទីក្រុង Yangon ដែលធ្វើអោយទីក្រុង​នេះកាន់តែមានភាពរស់រវើកជាងមួយសប្តាហ៍កន្លងមកនេះ ទោះបីជាករណីថ្មីត្រូវបានរកឃើញនៅទូទាំងទីក្រុង Yangon ក៏ដោយ។

រូបតំណាង
រូបតំណាង

ប្រភព៖ The Myanmar Times

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T