គ្មានឡានជិះ គេមិនលក់ឲ្យ! ពីរនាក់ម្ដាយកូន យកក្រដាសឡាំងធ្វើជាឡាន ជិះទៅទិញចំណីហូប

//s5.kh1.co/70/7025f3fd16f091b23d8719ba63b6378fb11d8130.jpg
សង្គម

 ១១-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ម្ដាយកូនពីរនាក់នៅប្រទេសបែលហ្សុិក បានសាងភាពភ្ញាក់ផ្អើលមួយ តាមរយៈគំនិតច្នៃប្រឌិត ដោយយកក្រដាសឡាំងធ្វើជាកូនរថយន្ដ បន្ទាប់ពីដឹងថា ក្រុមហ៊ុនលក់ប៊ឺហ្គឺរ McDonald បម្រើសាវាកម្មសម្រាប់អតិថិជនណា ដែលបើករថយន្ដមកទិញប៉ុណ្ណោះ។

បែលហ្សុិក៖ ថ្មីៗនេះ ម្ដាយកូនពីរនាក់នៅប្រទេសបែលហ្សុិក បានសាងភាពភ្ញាក់ផ្អើលមួយ តាមរយៈគំនិតច្នៃប្រឌិត ដោយយកក្រដាសឡាំងធ្វើជាកូនរថយន្ដ បន្ទាប់ពីដឹងថា ក្រុមហ៊ុនលក់ប៊ឺហ្គឺរ McDonald បម្រើសាវាកម្មសម្រាប់អតិថិជនណា ដែលបើករថយន្ដមកទិញប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពាក់ព័ន្ធទៅនឹងគំនិតច្នៃប្រឌិតនេះ អ្នកស្រី Nathalie Moermans ជាម្ដាយ បានប្រាប់កាសែតក្នុងស្រុកមួយថា ដំបូងឡើយ កូនស្រីវ័យ១៦ឆ្នាំរបស់អ្នកស្រី ចង់ទៅហាង McDonald ដើម្បីទិញប៊ឺហ្គឺរ តែដោយសារគ្មានរថយន្ដសម្រាប់ជិះ ទើបមិនអាចទៅបានឡើយ។ ហើយដើម្បីដោះស្រាយបញ្ហាមួយនេះ អ្នកស្រី បានយកក្រដាសឡាំងកែច្នៃចេញជាកូនរថយន្ដ តែកូនស្រីមិនគាំទ្រគំនិតនេះទេ។ ក្រោយពីអ្នកស្រីបានប្រាប់ថា រថយន្ដក្រដាសឡាំងនេះនឹងក្លាយទៅអនុស្សាវរីយ៍ល្អៗនៅថ្ងៃអនាគត ទើបកូនស្រីយល់ព្រមជួយធ្វើ។ មិនយូរប៉ុន្មាន រថយន្ដក្រដាសឡាំងក៏បានចេញជារូបរាង ដោយតុបតែងយ៉ាងប្លែក និងមានស្លាកលេខសរសេរថា «COVID-19»។ បន្ថែមពីនេះទៀត នៅលើផ្នែកខាងក្រោយនៃរថយន្ដបានសរសេរដែរថា «សូមអភ័យទោស! ខ្ញុំចង់ទិញចំណីពីខាង McDonald ប៉ុន្ដែខ្ញុំមិនមានរថយន្ដទេ»

ក្រោយពីច្នៃរួចរាល់ហើយមក អ្នកស្រី Nathalie និងកូនស្រី បានដាក់ខ្លួនចូលទៅក្នុងរថយន្ដ និងដើរចម្ងាយប្រមាណ៥០០ម៉ែត្រពីផ្ទះ ទៅកាន់ហាង McDonald។ ហើយអ្នកស្រី ក៏បានយករូបភាពក្នុងថ្ងៃនោះ ទៅបង្ហោះលើបណ្ដាញសង្គមហ្វ៊េសប៊ុក ដោយទទួលបានការចាប់អារម្មណ៍ និងមានអ្នកស៊ែរជាច្រើនផងដែរ។

គួរឲ្យដឹងដែរថា ហាង McDonald ក្នុងប្រទេសបែលហ្សុិក មិនបើកដំណើរការសម្រាប់ឲ្យអតិថិជនចូលបរិភោគក្នុងហាងឡើយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ តែហាងនឹងនៅតែផ្ដល់សេវាកម្មជូនអតិថិជនណា ដែលបើករថយន្ដមកទិញ និងខ្ចប់យកទៅបរិភោគនៅផ្ទះ៕

សូមទស្សនារូបភាពខាងក្រោម៖

រថយន្ដក្រដាសឡាំង
រថយន្ដក្រដាសឡាំង
រថយន្ដក្រដាសឡាំង
រថយន្ដក្រដាសឡាំង
រថយន្ដក្រដាសឡាំង
រថយន្ដក្រដាសឡាំង
រថយន្ដក្រដាសឡាំង
រថយន្ដក្រដាសឡាំង
រថយន្ដក្រដាសឡាំង
រថយន្ដក្រដាសឡាំង
រថយន្ដក្រដាសឡាំង
រថយន្ដក្រដាសឡាំង
រថយន្ដក្រដាសឡាំង
រថយន្ដក្រដាសឡាំង
រថយន្ដក្រដាសឡាំង
រថយន្ដក្រដាសឡាំង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T