មូលហេតុមនុស្សសម័យថ្មីងាកមកប្រើសម្ភារៈថែរក្សារបរិស្ថានច្រើនខុសពីសម័យមុន!

//s5.kh1.co/08/0871c6c727d14634a10aa4151b3d6a7b76650dbf.jpg
បច្ចេកវិទ្យា

 ០៨-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ បើក្រលេកមើលទៅក្រោយប្រហែល១០ទៅ២០ឆ្នាំមុន ផ្លាស្ទីក ថ្មរពិល និង សារធាតុច្រើនផ្សេងទៀតដែលប៉ះពាល់បរិស្ថានពិតជាពេញនិយមមែនទែន នេះក៏ដោយសាតែតម្លៃវត្ថុទាំងនោះមានតម្លៃធូរថ្លៃ និងងាយស្រួលស្វែងរក  ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែតម្រូវមួយថ្ងៃច្រើនជាងមួយថ្ងៃ ធ្វើឲ្យការផលិតកាន់តែច្រើនឡើង បូករួមនឹងការមិនយកចិត្តទុកដាក់ពីផលប៉ះពាល់នៃវត្ថុធាតគីមីទាំងនោះទៀត វាក៏បានហុចផលយ៉ាងឆាប់រហ័សទៅលើបរិស្ថានមនុស្សនិងសត្វ ។

ការបំពុលខ្យល់អាកាស  ដីប្រែទៅជាគ្មានជីវជាតិ  ទឹកកាន់តែកង្វក់ ជំងឺរាតត្បាតដែលកើតពីផលប៉ះពាល់រិស្ថាន សុទ្ធសឹងតែកើតឡើងមកពីទង្វើរមនុស្សដែលមិនបានចាប់អារម្មណ៍នូវអ្វីខ្លួនកំពុងតែធ្វើ ឬ កំពុងតែប្រើប្រាស់ ។

ICE-WATCH
ICE-WATCH

ហេតុនេះហើយ ទើបអង្គការពិភពលោក ក្រុមអ្នកឃ្លាំមើលការប៉ះពាល់បរិស្ថាន និង អង្គភាពផ្សេង សំណូមពរឲ្យព្យាយាមកាត់បន្ថយសារធាតុខាងលើ និង កាត់បន្ថយការប្រើប្រាស់នូវវត្ថុដែលបំផ្លាញបរិស្ថានច្រើនហួសហេតុពេក ។

នៅក្នុងពាក់កណ្ដាលឆ្នាំ២០២០នេះ ក្រុមហ៊ុន ICE-WATCH បានផលិតនូវផលិតផលថ្មីរបស់ខ្លួន ដែលជាម៉ូតគាំទ្រមួយរយភាគរយទៅលើការថែរក្សារបរិស្ថាន ។

ផលិតផលថ្មីនោះមានឈ្មោះថា ice solar power ។

នាឡិការដៃIce solar power បានធ្វើឡើងដោយប្រើប្រពន្ធបញ្ចូលថាមពលដោយពន្លឺព្រះអាទិត្យ និង ការឆ្នៃឡើងវិញនូវកាកសំណល់ផ្លាស្ទីក ។ ការធ្វើដូចនេះគឺក្រុមហ៊ុនចង់ចូលរួមកាត់បន្ថយ កាកសំណល់ថ្មពិល និង ផ្លាស្ទីក ដែលជាវត្ថុធាតុដើមមួយធ្វើឲ្យប៉ះពាល់បរិស្ថានខ្លាំងមែនទែន ។

យ៉ាងណាក្ដីក្រោយការចេញម៉ូដែលថ្មីនេះ ក៏គេឃើញមានជនល្បីៗក្នុងបណ្ដាញសង្គម ចូលរួមប្រើប្រាស់យ៉ាងច្រើន ។

ICE-WATCH
ICE-WATCH

តាមការបញ្ជាក់ពីប្អូនប្រុសម្នាក់ដែលនៅក្នុងនោះបាននិយាយថា 

” សម្រាប់រូបគេផ្ទាល់ពិតជាគាំទ្រលើការថែរក្សាបរិស្ថាន ប៉ុន្តែគេមិនដឹងត្រូវចូលរួមតាមវិធីណាដែលងាយស្រួលនោះទេ ។ ប៉ុន្តែក្រោយបានស្ដាប់ក្រុមការងារ ICE-WATCH បកស្រាយពីម៉ូដែលថ្មីនេះ ទើបរូបគេសម្រេចចិត្តទិញយកតែម្ដង។ ហើយអ្វីដែលគេចាប់អារម្មណ៍ជាងគេនោះ គឺក្រុមហ៊ុន ICE-WATCH បានរៀបចំកម្មវិធីបញ្ចុះតម្លៃ40% ព្រមទាំងដកទឹកប្រាក់5ដុល្លាពីការលក់ម៉ូដែលមួយនេះ សម្រាប់ជួយទៅដល់អង្គការ រឺ ក្រុមថែរក្សារបរិស្ថានទៀតផង ” ។

មតិរបស់ប្អូនប្រុសម្នាក់

សូមបញ្ចាក់កម្មវិធីបញ្ចុះតម្លៃនេះនឹងបញ្ចប់នៅថ្ងៃទី២៤ ឱសភាខាងមុខនេះហើយ។

ខាងលើនេះគឺជាភស្តុតាងមួយដែលបញ្ចាក់ថា យុវវយ័សម័យបច្ចុប្បន្នមានការយល់ដឹងច្រើន និង មានឆន្ទះចូលរួមថែរក្សារបរិស្ថានប្រាកដមែន ។ ប្រសិនបើលោកអ្នកស្រលាញ់ពេញចិត្តនិងចង់ចូលរួមជួយសង្គ្រោះបរិស្ថានរបស់យើងនោះ  អ្នកគួរតែមាន Ice-Solar ព្រោះនេះនឹងបញ្ជាក់ថា អ្នកបានចូលរួមកាតព្វកិច្ចថែរក្សារបរិស្ថាន និងជួយទៅដល់បរិស្ថាន យ៉ាងប្រាកដមែន ហើយក៏សរបញ្ជាក់ថាអ្នកជាមនុស្សទាន់សម័យផងដែរ៕

តារាដែលប្រើប្រាស់នាឡិកាដៃ ICE-WATCH
តារាដែលប្រើប្រាស់នាឡិកាដៃ ICE-WATCH
តារាដែលប្រើប្រាស់នាឡិកាដៃ ICE-WATCH
តារាដែលប្រើប្រាស់នាឡិកាដៃ ICE-WATCH
តារាដែលប្រើប្រាស់នាឡិកាដៃ ICE-WATCH
តារាដែលប្រើប្រាស់នាឡិកាដៃ ICE-WATCH
តារាដែលប្រើប្រាស់នាឡិកាដៃ ICE-WATCH
តារាដែលប្រើប្រាស់នាឡិកាដៃ ICE-WATCH
តារាដែលប្រើប្រាស់នាឡិកាដៃ ICE-WATCH
តារាដែលប្រើប្រាស់នាឡិកាដៃ ICE-WATCH
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T