មានតែម៉ាស៊ីនត្រជាក់សាមសុង Wind-FreeTM Premium ប៉ុណ្ណោះ ដែលជាសំណព្វចិត្តដែលយល់ចិត្តសម្រាប់លោកអ្នក!

//s5.kh1.co/51/5136d35488de10763dad085dcd3ca6f5be5b32d4.jpg
បច្ចេកវិទ្យា

 ០៧-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ម៉ាស៊ីនត្រជាក់សាមសុង Wind-FreeTM Premium ថ្មី ដែលអាចផ្តល់ភាពត្រជាក់បានលឿនបំផុតលើសពីការស្មាន ត្រជាក់សព្វកន្លែង ត្រជាក់ស្រួលខ្លួន និងសន្សំសំចៃបានខ្ពស់បំផុត។

ភ្នំពេញ៖ ខែចែត្រនេះ ក្តៅមធ្យម ងំគឺស្អុះស្អាប់ ហប់ បែកញើសស្អិតតែម្តង។ ស្ទើរតែគ្រប់គ្រួសារត្រូវការម៉ាស៊ីនត្រជាក់ដើម្បីរក្សាសុខុមាលភាពនៅក្នុងក្រុមគ្រួសារ ជាពិសេសនៅពេលអាកាសធាតុក្តៅខ្លាំង (ក្នុងខែចែត្រ) រហូតដល់ពេលខ្លះពិបាកទ្រាំ និងអាចធ្លាក់ខ្លួនឈឺ។ តោះ អ៊ីចឹងដល់ពេលដែលលោកអ្នកត្រូវនិយាយថាលាហើយអាកាសធាតុក្តៅស្អុះស្អាប់ដោយប្តូរមកជ្រើសយកសំណព្វចិត្ត ដែលយល់ចិត្តលោកអ្នកបានយ៉ាងល្អឥតខ្ចោះ និងឆ្លាតវៃបំផុតនោះគឺ ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មី ដែលអាចផ្តល់ភាពត្រជាក់បានលឿនបំផុតលើសពីការស្មាន ត្រជាក់សព្វកន្លែង ត្រជាក់ស្រួលខ្លួន និងសន្សំសំចៃបានខ្ពស់បំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium
  ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium

មិនទាន់អស់នៅឡើយទេ! សម្រាប់អតិថិជនដែលទិញម៉ាស៊ីនត្រជាក់សាមសុង ចាប់ពីថ្ងៃនេះរហូតដល់ 31 ឧសភា 2020 នឹងទទួលបានជើងភ្ជាប់ជញ្ជាំងដែលមានគុណភាពល្អដោយឥតគិតថ្លៃភ្លាមៗ។

  ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium
  ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium

ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ស៊េរីថ្មីនេះពិតជាវៃឆ្លាត ទំនើប និងស័ក្តិសមជាទីបំផុតសម្រាប់លោកអ្នកដោយក្រុមហ៊ុន សាមសុង បានបំពាក់នូវកំពូលបច្ចេកវិទ្យាដ៏ឆ្លាតវៃដូចជា៖

* Wind-Free AI Auto Cooling

- ធ្វើឱ្យត្រជាក់ស្រួលខ្លួន 
- គ្មានខ្យល់ និងសំឡេងរំខាន
- ផ្តល់ភាពត្រជាក់ដែលមានផាសុកភាពបំផុត
- ផ្លាស់ប្តូរសីតុណ្ហភាពដោយស្វ័យប្រវត្តិជាមួយនឹងប្រព័ន្ធ AI
- ភាយខ្យល់ត្រជាក់ (មានសំណើម) តាមរន្ធតូចៗចំនួន 23,000 រន្ធ
- វិភាគស្ថានភាពបន្ទប់ ឬការិយាល័យផ្ទាល់ខ្លួនរបស់លោកអ្នកកាន់តែមានប្រសិទ្ធភាពខ្ពស់

  ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium
  ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium

* Fast Cooling (Digital Inverter Boost)

- ត្រជាក់លឿនជាងមុន 43% ត្រជាក់សព្វគ្រប់កន្លែង និងអាចបាញ់ខ្យល់ត្រជាក់បរិសុទ្ធបានកាន់តែឆ្ងាយជាងមុនរហូតដល់ 15 ម៉ែត្រ

* Eco Mode

- មានប្រសិទ្ធភាពក្នុងការបញ្ចេញភាពត្រជាក់
- ជួយសន្សំសំចៃថាមពល និងថវិកា 35% បន្ថែមទៀត (បើធៀបនឹងផលិតផលម៉ូឌែលធម្មតាផ្សេងទៀត)
- រក្សាភាពត្រជាក់បានល្អ ស៊ីថាមពលតិចបំផុត

* Motion Detect Sensor (MDS)

- ជួយសន្សំសំចៃខ្ពស់បំផុតរហូតដល់ 77% ដោយបត់បែនទៅតាមវត្តមានរបស់លោកអ្នក (ដោយវាធ្វើការវិភាគ និងចាប់យកវត្តមានរបស់មនុស្សហើយវានឹងធ្វើការបិទ ឬបើកម៉ាស៊ីនដោយស្វ័យប្រវត្តិ ឬក៏វត្តមានសមាជិកកាន់តែច្រើននោះភាពត្រជាក់ក៏កាន់តែសមស្របទៅតាមហ្នឹងដូចគ្នា) ពិតជាវៃឆ្លាតមែនទែន

  ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium
  ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium

* Easy Filter Plus

- មានក្រឡាញឹកតូចៗបំផុតងាយស្រួលក្នុងការដោះ និងដុសលាងសម្អាតក៏ដូចជាដាក់ចូលទៅវិញផងដែរ

* PM10 Filter

- ជួយការពារធូលីដី ឬភាគលិ្អតកំទេចកំទី រោមសត្វ ក្នុងបរិយាកាសបានយ៉ាងល្អបំផុត

* Tri-Care Filter

- បំពាក់នូវថ្នាំការពារ Zeolite មានសមត្ថភាពខ្ពស់បំផុតក្នុងការចាប់យកមេរោគ បាក់តេរី វីរុស ដែលបង្កជាអាឡ័កហ្សី ឬជំងឺផ្សេងៗបានយ៉ាងល្អបំផុតរហូតដល់ 99%។

និយាយទៅម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មីនេះ គឺកប់ស៊េរីខ្លាំងណាស់! គិតចាប់ពីលោកអ្នកទិញមកប្រើភ្លាម លោកអ្នកនឹងលែងបារម្ភពីវិកយប័ត្រភ្លើងដែលធ្វើឱ្យចត់បាយ ឬឈឺក្បាលទៀតហើយ។ ជាមួយនឹងម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មីនេះ សូមធានាថាទោះបីលោកអ្នកទើបមកពីខាងក្រៅបែកញើស ក្តៅយ៉ាងណាក៏នៅតែទទួលបានអារម្មណ៍ស្រស់ស្រាយ ស្រួលខ្លួន និងរីករាយត្រជាក់ចិត្តជានិច្ច។ ឈប់សិន…!! កុំទាន់អាលជឿអី ទិញយកមកប្រើខ្លួនឯងសិនទៅទើបដឹងច្បាស់ថាវាអស្ចារ្យ និងល្អប្រើខ្លាំងប៉ុនណានោះ។

  ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium
  ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរផលិតផលដោយផ្ទាល់ ឬរកជាវបានតាមបណ្តាហាងទំនើប និងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ទូទាំងប្រទេសបាន។ សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនរបស់យើងតាមរយៈលេខ៖ 1800 203 232៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T