រដូវកាលកូរ៉ូណា! ភោជនីយដ្ឋានមួយនេះ មានបន្ទប់ជាកញ្ចក់ សម្រាប់ឲ្យភ្ញៀវចូលទទួលទានអាហារ ដាច់ដោយឡែក

//s5.kh1.co/ec/ec69247bf093b5a15271e2202be3a7608adb7722.jpg
សង្គម

 ០៧-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ភោជនីយដ្ឋានមួយកន្លែង ឈ្មោះថា Mediamatic មានបន្ទប់ជាកញ្ចក់ចំនួន៥ សម្រាប់ឲ្យភ្ញៀវចូលទទួលទានអាហារ ដាច់ដោយឡែកពីអ្នកដទៃ ដោយមិនចាំបាច់ព្រួយបារម្ភពីការឆ្លងជំងឺកូវីដ-១៩ឡើយ។

ហុល្លង់៖ ភោជនីយដ្ឋានមួយកន្លែង ឈ្មោះថា Mediamatic មានបន្ទប់ជាកញ្ចក់ចំនួន សម្រាប់ឲ្យភ្ញៀវចូលទទួលទានអាហារ ដាច់ដោយឡែកពីអ្នកដទៃ ដោយមិនចាំបាច់ព្រួយបារម្ភពីការឆ្លងជំងឺកូវីដ-១៩ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះការរចនាសម្ពន្ធ័គឺមានភាពស្រស់ស្អាត ពោរពេញទៅដោយខ្យល់អាកាសបរិសុទ្ធ និងទិដ្ឋភាពនៅលើប្រឡាយទឹក ដែលត្រូវបានបំភ្លឺដោយអំពូលភ្លើងតូចៗយ៉ាងរ៉ូមែនទិកផងដែរ។

បច្ចុប្បន្ននេះ ភោជនីយដ្ឋានកំពុងបើកសាកល្បង ហើយនឹងគ្រោងបើកដំណើរការជាផ្លូវការនៅពេលខាងមុខ បន្ទាប់ពីទទួលបានសិទ្ធអនុញ្ញាត។

តាមរយៈរូបភាពមួយចំនួនបង្ហាញឲ្យឃើញថា បុគ្គលិកបានលើកម្ហូបទៅកាន់ភ្ញៀវ ដោយចម្ងាយឃ្លាតពីគ្នាសមល្មម និងមានពាក់ស្រោមដៃ រួមទាំងរបាំងមុខទៀតផង។ យ៉ាងណាមិញ ភោជនីយដ្ឋាន នឹងអនុញ្ញាតឲ្យតែភ្ញៀវណាដែលរស់នៅផ្ទះជាមួយគ្នាប៉ុណ្ណោះ ដើម្បីចូលមកទទួលទានអាហារ។

គួរឲ្យដឹងដែរថា គិតត្រឹមថ្ងៃអង្គារ ខែឧសភាកន្លងទៅថ្មីៗ ហុល្លង់មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៤១,០៨៧ករណី និងស្លាប់ចំនួន៥,១៦៨ករណីផងដែរ។ នេះបើយោងតាមការរាយការណ៍ពីវិទ្យាស្ថានសុខភាពរបស់ប្រទេសផ្ទាល់៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពនៅភោជនីយដ្ឋាន
ទិដ្ឋភាពនៅភោជនីយដ្ឋាន
ទិដ្ឋភាពនៅភោជនីយដ្ឋាន
ទិដ្ឋភាពនៅភោជនីយដ្ឋាន
ទិដ្ឋភាពនៅភោជនីយដ្ឋាន
ទិដ្ឋភាពនៅភោជនីយដ្ឋាន
ទិដ្ឋភាពនៅភោជនីយដ្ឋាន
ទិដ្ឋភាពនៅភោជនីយដ្ឋាន
ទិដ្ឋភាពនៅភោជនីយដ្ឋាន
ទិដ្ឋភាពនៅភោជនីយដ្ឋាន
ទិដ្ឋភាពនៅភោជនីយដ្ឋាន
ទិដ្ឋភាពនៅភោជនីយដ្ឋាន
ទិដ្ឋភាពនៅភោជនីយដ្ឋាន
ទិដ្ឋភាពនៅភោជនីយដ្ឋាន
ទិដ្ឋភាពនៅភោជនីយដ្ឋាន
ទិដ្ឋភាពនៅភោជនីយដ្ឋាន
ទិដ្ឋភាពនៅភោជនីយដ្ឋាន
ទិដ្ឋភាពនៅភោជនីយដ្ឋាន
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T