ក្រោយបែកពីមិត្តប្រុស Taew Natapohn បានធ្វើរឿងមួយចំពោះអ្នកមានគុណ

//s5.kh1.co/f1/f11e047eb2a999ab8d198b9938f7fce4c672e293.jpeg
នារី

 ០៦-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Taew Natapohn បានធ្វើពិធីរំលឹកគុណឪពុកម្តាយ

ថៃ៖ កាលពីពេលថ្មីៗនេះតារាស្រីថៃដែលកំពុងមានឈ្មោះបោះសម្លេងគឺតារាស្រី Taew Natapohn ទើបតែបញ្ចប់រឿងភ្លាមក៏មានដំណឹងលេចឮថា Taew បានបែកមួយមិត្តប្រុសដែលស្រលាញ់គ្នាអស់ រយៈពេល១៤ឆ្នាំ។ ដំណឹងនេះធ្វើឲ្យអ្នកគាំទ្រ Taew មានការសោកស្តាយយ៉ាងខ្លាំង ណាមួយមួយ រយៈ Taew រងការរិះគុណដោយគេចោទថានាងមានជនអ្នកទី៣ តែ Taew នៅតែមិនតបតដោយធ្វើចិត្តត្រជាក់ៗទៅវិញ ដោយតារាស្រីរូបនេះធ្វើហាក់បីដូចជាមិនខ្វល់សោះ ដោយគេឃើញថាតារាស្រីរូបនេះនៅតែបន្តបង្ហោះរូបសប្បាយៗ និងលេងវីដេអូ TikTok ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីរឿងនេះបានស្ងប់ស្ងាត់ហើយ គេក៏បានឃើញគណនី Instagram តារាស្រីរូបនេះបានធ្វើរឿងមួយចំពោះអ្នកមានគុណ គឺពិធីរលឹកគុណឪពុកម្តាយដោយគេឃើញកញ្ញាជូនផ្កាម្លិះ និងលាងជើងឲ្យឪពុកម្តាយ។ ដោយនៅក្នុងគណនី Instagram របស់នាងបានសរសេរថា «love of my life» មានន័យថា «ក្តីស្រលាញ់សម្រាប់ជីវិតខ្ញុំ»។

បន្ទាប់ពីតារាស្រីរូបនេះបង្ហោះបែបនេះហើយក៏ធ្វើឲ្យអ្នកគាំទ្រតារាស្រីរូបនេះសរសើរថា ទោះជាកញ្ញាមានវិបត្តិក៏មិនភ្លេចគុណឪពុកម្តាយដែរ៕

Taew Natapohn និងម្តាយ
Taew Natapohn និងម្តាយ
Taew Natapohn និង បងស្រី កំពុងលាងជើងឱ្យឪពុកម្តាយ
Taew Natapohn និង បងស្រី កំពុងលាងជើងឱ្យឪពុកម្តាយ
Taew Natapohn និងបងស្រី ជូនផ្កាម្លិះ និងលាងជើងឲ្យឪពុកម្តាយ
Taew Natapohn និងបងស្រី ជូនផ្កាម្លិះ និងលាងជើងឲ្យឪពុកម្តាយ
Taew Natapohn និងបងស្រី ជូនផ្កាម្លិះ និងលាងជើងឱ្យឪពុកម្តាយ
Taew Natapohn និងបងស្រី ជូនផ្កាម្លិះ និងលាងជើងឱ្យឪពុកម្តាយ
 Taew Natapohn និងបងស្រី ជូនផ្កាម្លិះ និងលាងជើងឱ្យឪពុកម្តាយ
 Taew Natapohn និងបងស្រី ជូនផ្កាម្លិះ និងលាងជើងឱ្យឪពុកម្តាយ
Keo Sreyleap
កែវ ស្រីលាភ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T