Bie Thassapak បង្ហោះរូបកូនស្រីដែលកំពុងកាត់សក់ តែបែរជាធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍រឿងមួយនេះវិញ

//s5.kh1.co/83/8361fe73de551d191ddc8b65f33d85d52a6a08fa.jpg
នារី

 ០៤-ឧសភា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

Bie Thassapak បង្ហោះរូបកូនស្រី តែអ្នកគាំទ្របែរជាចាប់អារម្មណ៍ទៅលើលោកប៉ាទៅវិញ

ថៃ៖ តារាសម្ដែង និងចម្រៀងកូនកាត់ថៃ-តៃវ៉ាន់ លោក Bie Thassapak ដែលអ្នកគាំទ្ររបស់លោកច្បាស់ជាបានដឹងហើយថា តារាប្រុសសង្ហារូបនេះមិនមែននៅលីវទៀតនោះឡើយ ពោលគឺលោកជាស្វាមីរបស់តារាសម្ដែង Gubgib Sumonthip ព្រមទាំងជាឪពុករបស់កូនស្រី និងកូនម្នាក់ទៀតនៅក្នុងពោះទៀតផង។ ជារឿយៗ លោកតែងតែបង្ហោះរូបភាព និងវីដេអូជាលក្ខណៈគ្រួសារនៅលើគណនី Instagram ផ្ទាល់ខ្លួន ដែលនេះសរបង្ហាញឲ្យឃើញថា លោកពិតជាមានក្តីស្រឡាញ់ធំធេងចំពោះគ្រួសាររបស់លោកជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍ កាលពីពេលថ្មីៗនេះ លោកបានបង្ហោះរូបភាពមួយ ដែលជារូបរបស់ជាងកាត់សក់ កំពុងធ្វើការកាត់សក់ឲ្យកូនស្រីរបស់លោក ហើយលោកឈរមើល និងថតនៅពីក្រោយ។ ប៉ុន្តែរូបមួយនេះ មិនបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ទៅលើកូនស្រីរបស់លោកឡើយ ប៉ុន្តែពួកគេបែរជានាំគ្នាចាប់អារម្មណ៍ទៅលើរូបរាងដ៏សង្ហារបស់លោក ដែលកំពុងឈរថតដោះអាវ បង្អួតថាលោកមានស៊ិចផេកនោះទៅវិញ។

ក្នុងនោះមិត្តរួមសិល្បៈ និងហ្វេនៗជាច្រើនបានចូលទៅខមមិនសរសើរលោកព្រោងព្រាត ដោយអ្នកខ្លះបានសរសេរដាក់ថា៖ "Hot Daddy" ក៏មាន។ សូម្បីតែភរិយារបស់លោក គឺអ្នកនាង Gubgib Sumonthip ក៏ទ្រាំមិនបាន និងបានចូលទៅខមមិនដាក់ស្វាមីរបស់ខ្លួនថា៖ "នេះចង់ផ្សាយលក់អ្វីហ្នឹង? អត់យល់សោះម៉ង!"៕

សូមទស្សនារូបភាពខាងក្រោម៖

រូបដែលលោក Bie បានបង្ហោះ
រូបដែលលោក Bie បានបង្ហោះ
អ្នកដែលចូលទៅខមមិនលើរូបភាពរបស់ លោក Bie
អ្នកដែលចូលទៅខមមិនលើរូបភាពរបស់ លោក Bie
អ្នកដែលចូលទៅខមមិនលើរូបភាពរបស់ លោក Bie
អ្នកដែលចូលទៅខមមិនលើរូបភាពរបស់ លោក Bie
Bie Thassapak
Bie Thassapak
Bie Thassapak
Bie Thassapak
Bie Thassapak
Bie Thassapak
Bie Thassapak និងក្រុមគ្រួសារដ៏កក់ក្តៅ
Bie Thassapak និងក្រុមគ្រួសារដ៏កក់ក្តៅ
Bie Thassapak និងក្រុមគ្រួសារដ៏កក់ក្តៅ
Bie Thassapak និងក្រុមគ្រួសារដ៏កក់ក្តៅ
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T