ធ្លាប់តែឃើញសម្ដែងនិងច្រៀងបទស្រី ដល់ពេលច្រៀងបទប្រុសវិញ ទើបដឹងថា រ៉ូលីន មិនធម្មតាមែន (មានវីដេអូ)

//s5.kh1.co/69/690ed7fab111edeff8dbe34532fed4ef4f4c7380.jpg
នារី

 ០៤-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ធ្លាប់តែឃើញច្រៀងបទស្រី ដល់ពេលច្រៀងបទប្រុសវិញក៏ រ៉ូលីន ពូកែមិនធម្មតានោះដែរ

ភ្នំពេញ៖ តារាពហុជំនាញ រ៉ូលីន ដែលប្រិយមិត្តភាគច្រើនធ្លាប់បានស្គាល់ច្បាស់តាមរយៈសមត្ថភាពពិសេស ដែលតារារូបនេះអាចសម្ដែង និងបញ្ចេញសំនៀងជាមនុស្សប្រុសផង និងស្រីផង។ ប៉ុន្តែដោយសារការនិយម រ៉ូលីន តែងតែបង្ហាញមុខនៅក្នុងកម្មវិធីនានា ការសម្ដែងឃ្លីបវីដេអូកំប្លែង និងការច្រៀងជាមនុស្សស្រីរហូត។ ចំពោះអ្នកគាំទ្ររបស់រ៉ូលីន តែងតែដឹងស្រាប់ហើយថា ទីណាមានរ៉ូលីន ទីនោះតែងតែមានសំណើច និងភាពកំប្លុកកំប្លែងជាប់ជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែឥឡូវនេះ ដើម្បីកុំឲ្យអ្នកគាំទ្រភ្លេចនូវសមត្ថភាពរបស់លោក ជាបែបមនុស្សប្រុស រ៉ូលីន បានបង្ហោះវីដេអូចម្រៀងមួយនៅលើគណនី Instagram ដែលលោកច្រៀងបទមនុស្សប្រុស ដោយភ្ជាប់ មកជាមួយនឹងចំណងជើងថា៖"អរុណសួស្ដី ពុកម៉ែបងប្អូនធ្លាប់តែឮខ្ញុំច្រៀងស្រី ឥឡូវច្រៀងប្រុសវិញម្ដង"។

នៅពេលដែលវីដេអូមួយនេះ ត្រូវបានបង្ហោះនៅលើ Instagram អ្នកគាំទ្រជាច្រើនបានចូលទៅខមមិនសរសើរថា រ៉ូលីន ពិតជាមានសមត្ថភាព និងទេពកោសល្យខ្លាំង ហើយអាចបត់បែនបានគ្រប់ទម្រង់ មែន។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានអ្នកចូលខមមិនឌឺដងបែបកំប្លែងដាក់តារាពហុជំនាញរូបនេះថា៖ "ទោះយ៉ាងណាក៏នៅតែជាស្រី" និងម្នាក់ទៀតបានចូលខមមិនយ៉ាងគួរឲ្យអស់សំណើចថា៖"នៅពេលដែលលោក ណុប បាយ៉ារិទ្ធិ+ លោក រិន សាវ៉េត = ម៉ែរ៉ូលីន" រហូតដល់ រ៉ូលីន ទ្រាំមិនបានក៏តបទៅវិញថា៖ Hahaha បូកអីក៏បូកម៉េះកូន!"

សូមទស្សនាវីដេអូខាងក្រោម

View this post on Instagram

#rolinmissphotocity

A post shared by Rolin Chuop (@rolin_missphotocity) on

វីដេអូរបស់ រ៉ូលីន
រ៉ូលីន
រ៉ូលីន
រ៉ូលីន
រ៉ូលីន
រ៉ូលីន
រ៉ូលីន
រ៉ូលីន
រ៉ូលីន
រ៉ូលីន
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T