ស៊ីន យូប៊ីន បង្រៀនពីរបៀបធ្វើនំ អ្នកគាំទ្រពេញចិត្តគ្រប់គ្នា ទាស់ចិត្តតែរឿងពីរយ៉ាងប៉ុណ្ណោះ

//s5.kh1.co/c9/c99ca1d2c2bdfca2c8d0ec1a34e4102bc9c1cd31.jpg
នារី

 ០២-ឧសភា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

ស៊ីន យូប៊ីន បង្រៀនពីរបៀបធ្វើនំ អ្នកគាំទ្រពេញចិត្តគ្រប់គ្នា ទាស់ចិត្តតែរឿងពីរយ៉ាងប៉ុណ្ណោះ

ភ្នំពេញ៖ តារាសម្ដែងស្រីរូបស្រស់សោភាដ៏ល្បីឈ្មោះ ប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ PNN កញ្ញា ស៊ីន យូប៊ីន ក្នុងមួយរយៈពេលចុងក្រោយនេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ តាមរយៈការបង្ហោះវីដេអូបង្រៀនធ្វើម្ហូបប្លែកៗ ជាពិសេសគឺបង្អែម នៅលើគណនីហ្វេសប៊ុក និង Instagram។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់វីដេអូចុងក្រោយបង្អស់ តួឯកស្រីក្នុងរឿង បំណុលម្ដាយ រូបនេះ បានបង្ហាញនៃការធ្វើនំខេក រសជាតិស្ត្របឺរី ជាលក្ខណៈគ្រួសារ។ បើតាមមើលទៅក្នុងវីដេអូនោះ កញ្ញា យូប៊ីន ពិតជាមានជំនាញក្នុងការធ្វើនំប្រភេទនេះជាខ្លាំង និងធ្វើឲ្យនំចេញមកគួរឲ្យទំនងញ៉ាំជាខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះ មានអ្នកគាំទ្រជាច្រើនបានចូលទៅខមមិនកោតសរសើរស្នាដៃដ៏ប៉ិនប្រសប់របស់កញ្ញា និងសម្ដែងការពេញចិត្តគ្រប់ៗគ្នា។ ប៉ុន្តែមានខមមិនចំនួនពីរ ដែលបានសម្ដែងការទាស់ចិត្តបន្តិចបន្តួចចំពោះវីដេអូនៃការធ្វើនំខេករបស់កញ្ញា ដោយក្នុងនោះ ខមមិនទី១ បានដាក់ថា៖ "ថតញរ័ក្បាលទាំងអ្នកមើលទៀតការធ្វើនំល្អតែថតញរ័ទទ្រើក" និងខមមិនមួយទៀតបានសរសេរដាក់ថា៖ " អត់សសេរអក្សរខ្មែរមិចបានដឹងថាធ្វេីអី"

បន្ទាប់ពីមានការលើកឡើងជាមតិបែបនេះ គេមិនទាន់ឃើញសាមីខ្លួន កញ្ញា ស៊ីន យូប៊ីន ចេញមកឆ្លើយតបអ្វីនោះឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

វីដេអូនៃការធ្វើនំខេករបស់ យូប៊ីន
វីដេអូនៃការធ្វើនំខេករបស់ យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
អ្នកដែលចូលខមមិនលើវីដេអូរបស់ ស៊ីន យូប៊ីន
អ្នកដែលចូលខមមិនលើវីដេអូរបស់ ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T