Kao Suphassara ស្រក់ទឹកភ្នែកដោយសារមិត្តភក្តិធ្វើរឿងបែបនេះដាក់ខ្លួន (មានវីដេអូ)

//s5.kh1.co/35/3561f8c810580f154692e9f0b11b558826534433.jpg
នារី

 ៣០-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Kao Suphassara ស្រក់ទឹកភ្នែកនៅថ្ងៃខួបកំណើតរបស់ខ្លួន

ថៃ៖ តារាសម្ដែងពន្លកថ្មីប្រចាំស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ Kao Suphassara ដែលកំពុងទទួលការគាំទ្រជាបន្តបន្ទាប់តាមរយៈការសម្ដែងរឿងភាគថ្មីៗជាច្រើន បានសម្រក់ទឹកភ្នែកដោយសេចក្តីរំភើបចិត្តជាខ្លាំង ព្រោះក្រុមមិត្តភក្តិជិតស្និទ្ធិរបស់ខ្លួនបាននាំគ្នាធ្វើរឿងដ៏មានន័យមួយ ដែល Kao Suphassara មិនអាចនឹងបំភ្លេចបានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៩ ខែមេសានេះ គឺជាថ្ងៃខួបកំណើតគម្រប់វ័យ២៥ឆ្នាំរបស់តារាសម្ដែងដ៏ស្រស់សោភារូបនេះ។ ដោយហេតុនេះហើយ ទើបក្រុមមិត្តភក្តិជិតស្និទ្ធិរបស់នាង ដែលនាំមុខដោយតារាស្រីរួមទ្រនំប៉ុស្តិ៍លេខ៣ Diana Flipo បានរៀបចំធ្វើខួបកំណើតយ៉ាង Surprise ដោយមិនឲ្យ Kao បានដឹងជាមុនឡើយ។ Diana បានលើកឡើងនៅក្នុងគណនី Instagram របស់ខ្លួនថា ការ Surprise មួយនេះអាចចាត់ទុកថាទទួលបានជោគជ័យ ព្រោះវាបានធ្វើឲ្យម្ចាស់ខួបស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។

ចំណែកឯសាមីខ្លួនជាម្ចាស់ខួបកំណើត Kao Suphassara ក៏បានបង្ហាញអារម្មណ៍រីករាយ និងអរគុណទៅដល់មិត្តភក្តិជិតស្និទ្ធិរបស់ខ្លួនយ៉ាងខ្លាំងជាទីបំផុត ដែលបានធ្វើឲ្យថ្ងៃខួបកំណើតរបស់នាងនៅវ័យ២៥ឆ្នាំនេះកាន់តែមានន័យ និងមិនអាចបំភ្លេចបាន។

ចំណែកឯមិត្តរួមសិល្បៈ និងអ្នកគាំទ្រជាច្រើនផ្សេងទៀតក៏បាននាំគ្នាចូលខមមិនជូនពរ Kao Suphassara សម្រាប់ឱកាសថ្ងៃខួបកំណើតរបស់នាងនេះយ៉ាងច្រើនកុះករផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

សារបង្ហោះ និងវីដេអូរបស់ Diana Flipo
សារបង្ហោះរបស់ Kao Suphassara
សារបង្ហោះរបស់ Kao Suphassara
Diana Flipo និង Kao Suphassara
Diana Flipo និង Kao Suphassara
Kao Suphassara
Kao Suphassara
Kao Suphassara
Kao Suphassara
Kao Suphassara
Kao Suphassara
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T