កម្រឃើញណាស់! សត្វស្វាមួយហ្វូង អង្គុយតម្រង់ជួរចាំស៊ីចំណី ឃ្លាតៗពីគ្នាដូចខ្លាចឆ្លងកូរ៉ូណា

//s5.kh1.co/76/7685f6dcd24613b9ead030758981b3b81a19d6bd.jpg
សង្គម

 ៣០-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

រូបភាពមួយសន្លឹកកំពុងទទួលបានការចាប់អារម្មណ៍ និងពាក្យសរសើរមិនដាច់ពីមាត់ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម Twitter ជាច្រើននៅប្រទេសឥណ្ឌា បន្ទាប់ពីលោក Rijiju បានចែករំលែករូបភាពនេះ កាលពីថ្ងៃអង្គារកន្លងទៅ

ឥណ្ឌា៖ រូបភាពមួយសន្លឹកកំពុងទទួលបានការចាប់អារម្មណ៍ និងពាក្យកោតសរសើរមិនដាច់ពីមាត់ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម Twitter ជាច្រើននៅប្រទេសឥណ្ឌា បន្ទាប់ពីលោក Rijiju បានចែករំលែករូបភាពនេះ កាលពីថ្ងៃអង្គារកន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបភាពដ៏កម្រនេះ បានថតនៅឯរដ្ឋ Arunachal Pradesh ​ភាគឦ​សានប្រទេសឥណ្ឌា ដោយបង្ហាញពីសត្វស្វាមួយហ្វូង កំពុងអង្គុយជាពីរជួរនៅលើដងផ្លូវទទេមួយ ខណៈបុរសម្នាក់កំពុងផ្ដល់ផ្លែចេក និងចំណិតឪឡឹកដល់ពួកវា។ ជាមួយគ្នានេះដែរ គេសង្កេតឃើញថា ស្វាមួយហ្វូងនេះហាក់កំពុងអង្គុយរង់ចាំវេនរបស់ខ្លួនសុីចំណី ខណៈឯគ្នីគ្នាវាខ្លះអង្គុយសុីយ៉ាងព្រងើយ។

សម្រាប់រូបភាពមួយសន្លឹកនេះ ត្រូវបានគេយល់ឃើញថា ហ្វូងស្វា បានអង្គុយឃ្លាតៗពីគ្នាយ៉ាងសមល្មម ហាក់ចង់បង្ហាញពីគម្លាតឆ្ងាយសង្គមអីចឹង ស្របពេលដែលមន្ត្រីសុខាភិបាលបាននិយាយថា ការធ្វើបែបនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់វីរុសកូរ៉ូណាមិនឲ្យរាលដាល។

គួរឲ្យដឹងដែរថា រូបភាពមួយសន្លឹកនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ចាប់តាំងពីបង្ហោះលើបណ្ដាញសង្គមមក ដោយទទួលបានចំនួន Like និង Comment រាប់រយឯណោះ ហើយលើសពីនេះទៀត ក៏មានអ្នកយកទៅចែករំលែកបន្ដជាច្រើនទៀតផង៕

រូបភាពសត្វស្វាកំពុងអង្គុយតម្រង់ជួរចាំស៊ីផ្លែឈើ
រូបភាពសត្វស្វាកំពុងអង្គុយតម្រង់ជួរចាំស៊ីផ្លែឈើ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T