កែវ ស្រីនាង លេចមុខលើកដំបូងគ្រងតំណែងឯកស្រី ក្នុងរឿងភាគខ្មែរថ្មីមួយនៅ ភី អិន អិន! (មានវីដេអូ)

//s5.kh1.co/1f/1f7e53fd87af6c6db69139200fd04bdfd69342a9.jpg
តារា & កម្សាន្ដ

 ២៩-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ជាមួយនឹងការនាំមកនូវវត្តមានរឿងភាគខ្មែថ្មីនេះ អ្នកនាង កែវ ស្រីនាង ត្រូវបានគ្រងដំណែងជាតួឯកស្រីផងដែរ។

ភ្នំពេញ៖ តារាសម្តែងជើងចាស់ រាងខ្ពស់ស្រឡះ សម្បុរសបែបកូនកាត់ អ្នកនាង កែវ ស្រីនាង ដែលត្រូវបានគេស្គាល់ថា ជាតារាសម្តែងមួយដួង ដែលមានឈ្មោះបោះសម្លេងជាច្រើនឆ្នាំ មិនថាក្នុងការសម្តែងទៅលើបទចម្រៀងខារ៉ាអូខេ និងនៅក្នុងភាពយន្តភាគ។ បន្ទាប់ពីវិលចូលទ្រនំសិល្បៈសារជាថ្មីម្តងទៀតនោះ តារាសម្តែងរូបនេះនៅតែទទួលបានទីផ្សារសិល្បៈភាពយន្តមិនចាញ់ពីមុននោះទេ។ ទន្ទឹមនឹងនេះដែរ សម្រាប់ខ្សែភាពយន្តភាគខ្មែរថ្មី ដែលនឹងត្រៀមចាក់ផ្សាយជូនទស្សនិកជនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ភី អិន អិន នៅដើមខែឧសភានេះ ក៏នឹងមានការចូលរួមសម្តែងពីអ្នកនាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឈុតខ្លះៗនៅក្នុងរឿង «កាំបិតមុខពីរ»
ឈុតខ្លះៗនៅក្នុងរឿង «កាំបិតមុខពីរ»

ជាមួយនឹងការនាំមកនូវវត្តមានរឿងភាគខ្មែថ្មីនេះ អ្នកនាង កែវ ស្រីនាង ត្រូវបានគ្រងដំណែងជាតួឯកស្រីផងដែរ។ មារតី ជាតួអង្គដែលអ្នកនាងសម្តែង មានចរិតកាចឆ្នាស់ឆ្នើម ជានារីក្រមុំចាស់ មិនទាន់រៀបការ បានជួបនឹងតួឯកប្រុសដែលកំពូលព្រាននារីគ្មានពីរ មានសង្សាររាប់មិនអស់។

ឈុតខ្លះៗនៅក្នុងរឿង «កាំបិតមុខពីរ»
ឈុតខ្លះៗនៅក្នុងរឿង «កាំបិតមុខពីរ»

នៅក្នុងសាច់រឿងនេះដែរ ក៏ឆ្លុះបញ្ចាំងពីសុភមង្គលនៃស្នេហាពិតរវាងភរិយា និងស្វាមី និងការឱ្យតម្លៃគ្នាទៅវិញទៅមក។ មិនតែប៉ុណ្ណោះថែមទាំងបង្ហាញពីបញ្ហាស្នេហាត្រីកោណរវាងកំលោះក្រមុំ លាយឡំនឹងឈុតឆាកកាច់កុង ឈ្នានីសទៀតផង។ ថ្វីត្បិតតែអ្នកនាងមានវ័យចំណាយបន្តិចក៏ពិតមែន ប៉ុន្តែបើនិយាយពីរូបសម្រស់គឺនៅតែស្រស់ស្អាត់ និងពោរពេញដោយទេពកោសល្យសម្តែងពេញខ្លួនតែម្តង។

ឈុតខ្លះៗនៅក្នុងរឿង «កាំបិតមុខពីរ»
ឈុតខ្លះៗនៅក្នុងរឿង «កាំបិតមុខពីរ»

ជាតួអង្គ មារតី នេះដែរ អ្នកនាង ស្រីនាង គឺជាមនុស្សស្រីរឹងមាំមិនទន់ជ្រាយ និងមានចិត្តស្អប់ខ្ពើមនូវទម្លាប់ខិលខូចរបស់មនុស្សប្រុស។ ដូចជាពាក្យចាស់ពោលថា ស្អប់ជំពប់លើ តួអង្គដែលអ្នកនាងសម្តែងនេះបានទៅជួបនឹង វិជ្ជបុត្រ ដែលជាកំពូលមនុស្សមានស្រីច្រើន ហើយពួកគេទាំងពីរនាក់ត្រូវបានគ្រួសារទាំងសងខាងផ្សំផ្គុំជាប្តីប្រពន្ធ។

ឈុតខ្លះៗនៅក្នុងរឿង «កាំបិតមុខពីរ»
ឈុតខ្លះៗនៅក្នុងរឿង «កាំបិតមុខពីរ»
ឈុតខ្លះៗនៅក្នុងរឿង «កាំបិតមុខពីរ»
ឈុតខ្លះៗនៅក្នុងរឿង «កាំបិតមុខពីរ»
ឈុតខ្លះៗនៅក្នុងរឿង «កាំបិតមុខពីរ»
ឈុតខ្លះៗនៅក្នុងរឿង «កាំបិតមុខពីរ»
ឈុតខ្លះៗនៅក្នុងរឿង «កាំបិតមុខពីរ»
ឈុតខ្លះៗនៅក្នុងរឿង «កាំបិតមុខពីរ»

ដើម្បីចង់ដឹងថា សាច់រឿងដែលអ្នកនាង កែវ ស្រីនាង នឹងល្អមើលជក់ចិត្តដិតអារម្មណ៍ ជាមួយនឹងឈុតឆាកល្បែងស្នេហាយ៉ាងណាទៅ សូមទស្សនិកជនរង់ចាំទស្សនាក្នុងរឿង «កាំបិតមុខពីរ» ដែលនឹងមានផ្សាយជូនទស្សនាចាប់ពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២០ នេះតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភី អិន អិន វេលាម៉ោង ០៧ យប់ ពីថ្ងៃ ចន្ទ ដល់ថ្ងៃសុក្រ៕

សូមទស្សនាវីដេអូខាងក្រោម៖

កែវ ស្រីនាង
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T