ដើម្បីជម្រះមន្ទិលសង្ស័យ នាពេលកន្លងមក ទីបំផុត! មន្ទីរបញ្ចកោណរបស់អាមេរិក សម្រេចបញ្ចេញវីដេអូថាសហោះ ជាផ្លូវការ

//s5.kh1.co/0b/0b2b443e7ae72d7e6ddc9eb8eeddea7a2e4ff74c.jpg
បច្ចេកវិទ្យា

 ២៨-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

វីដេអូចំនួនពីរមានសំឡេងមនុស្សមួយចំនួនកំពុងប្រតិកម្មជាមួយវត្ថុនោះ ដែលកំពុងផ្លាស់ទីយ៉ាងលឿន។

អាមេរិក៖ មន្ទីរបញ្ចកោណបានបញ្ចេញវីដេអូខ្លីៗជាផ្លូវការចំនួន៣ ដែលបង្ហាញពីវត្ថុដែលមិនអាចកំណត់អត្តសញ្ញាណបាន នៅលើអាកាស ដោយកាលពីមុន វាធ្លាប់ត្រូវបានក្រុមហ៊ុន​ឯកជនមួយ បញ្ចេញម្ដងរួចមកហើយ។ វីដេអូបង្ហាញពីអ្វី ដែលមើលទៅដូចជាថាសហោះ ដែលមិនអាចកំណត់អត្តសញ្ញាណ កំពុងធ្វើចលនាយ៉ាងលឿន ខណៈពេលវាត្រូវបានថតជាប់ ដោយកាំមេរ៉ាអាំងប្រា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីដេអូចំនួនពីរមានសំឡេងមនុស្សមួយចំនួនកំពុងប្រតិកម្មជាមួយវត្ថុនោះ ដែលកំពុងផ្លាស់ទីយ៉ាងលឿន។ សំឡេងមួយស្មានថា វាអាចជាយន្តហោះគ្មានមនុស្សបើក។ កងទ័ពជើងទឹកបានទទួលស្គាល់ការពិតនៃវីដេអូ កាលពីខែកញ្ញា ឆ្នាំមុន។

មន្ទីរបញ្ចកោណ
មន្ទីរបញ្ចកោណ

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកស្រី Sue Gough បាននិយាយថា ពួកគេកំពុងចេញផ្សាយជាផ្លូវការ នៅពេលនេះ ដើម្បីបោសសម្អាតការយល់ច្រឡំណាមួយ របស់សាធារណជនថា ខ្សែអាត់វីដេអូដែលបានផ្សព្វផ្សាយកន្លងមក ពិតជាមានមែន។ ឥឡូវនេះ កងទ័ពជើងទឹកមានគោលការណ៍ណែនាំ ជាផ្លូវការ សម្រាប់របៀបដែលអ្នកបើកយន្តហោះរបស់ខ្លួនអាចរាយការណ៍ នៅពេលពួកគេជឿថា ពួកគេបានឃើញថាសហោះ។

ថាសហោះនៅតែជាក្ដីចម្ងល់ សម្រាប់មនុស្សជាតិ
ថាសហោះនៅតែជាក្ដីចម្ងល់ សម្រាប់មនុស្សជាតិ

វីដេអូរបស់កងទ័ពជើងទឹកត្រូវបានគេបញ្ចេញ ជាលើកដំបូងរវាងខែធ្នូ ឆ្នាំ២០១៧ និងខែមីនា ឆ្នាំ២០១៨ ដោយ To The Stars Academy of Arts & Sciences ដែលជាក្រុមហ៊ុនបង្កើតឡើងដោយអតីតសមាជិកក្រុមតន្ត្រី Blink-182 ឈ្មោះ Tom DeLonge ដែលនិយាយថា វាជាការសិក្សាព័ត៌មាន អំពីបាតុភូតលើអាកាស មិនស្គាល់អត្តសញ្ញាណ។

នៅក្នុងឆ្នាំ២០១៧ អ្នកបើកយន្តហោះម្នាក់ ដែលធ្លាប់បានឃើញវត្ថុមិនស្គាល់អត្តសញ្ញាណមួយ ក្នុងឆ្នាំ២០០៤ បានប្រាប់សារព័ត៌មាន CNN ថា វាពិតជាអាចផ្លាស់ទី តាមរបៀបដែលមិនអាចពន្យល់បាន៕

វីដេអូទី១

វីដេអូទី២
វីដេអូទី៣
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T