មន្រ្តីផែនការរបស់រដ្ឋកាលីហ្វ័រញ៉ា លាលែងពីតំណែងភ្លាមៗ​ក្រោយ​គ្រវែង​ឆ្មា អំឡុង​កិច្ចប្រជុំ​មួយតាមរយៈ​​ Zoom (វីដេអូ)

//s5.kh1.co/ee/ee710d734fc2a5de9f2c3b69e7967eac6ded9761.jpeg
សង្គម

 ២៨-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មន្រ្តីផែនការក្រុងវ៉លឡេចរបស់រដ្ឋកាលីហ្វ័រញ៉ា បានលាលែងពីតំណែងបន្ទាប់ពីគាត់បានបោះឆ្មារបស់គាត់ក្នុងកិច្ច​ប្រជុំ​មួយនៅក្នុង Zoom ក្រោយពីមន្រ្តីរូបនេះបានផឹកគ្រឿងស្រវឹង និងប្រើភាសាមិនសមរម្យ

មន្រ្តីផែនការក្រុងវ៉លឡេចរបស់រដ្ឋកាលីហ្វ័រញ៉ា បានលាលែងពីតំណែងបន្ទាប់ពីគាត់បានបោះឆ្មារបស់គាត់ក្នុងកិច្ច​ប្រជុំមួយនៅក្នុង Zoom ក្រោយពីមន្រ្តីរូបនេះបានផឹកគ្រឿងស្រវឹង និងប្រើភាសាមិនសមរម្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងអំឡុងកិច្ចប្រជុំកាលពីថ្ងៃទី ២០ ខែមេសាដែលបានធ្វើឡើងតាមរយៈ Zoom នៅពេលទីក្រុងអនុវត្ត​គម្លាត​ឆ្ងាយពីគ្នាដោយសារជំងឺឆ្លងរាតត្បាតវីរុស COVID-19។ ភ្លាមៗបន្ទាប់ពីឆ្មារបស់លោក Chris Platzer យំលឺ​សំលេង​លឺខ្លាំងៗពេក គាត់បាននិយាយថា "មិនអីទេ ដំបូងខ្ញុំចង់ណែនាំឆ្មារបស់ខ្ញុំ" ហើយក៏លើកឆ្មាឡើងលើ​កាមេរ៉ាមួយភ្លែតបន្ទាប់មកបោះវាចោល។  

នៅក្នុងអ៊ីមែលមួយទៅកាន់កាសែតក្នុងតំបន់ Vallejo Times-Herald កាលពីថ្ងៃសៅរ៍​ លោក Chris Platzer បានសុំទោសចំពោះអាកប្បកិរិយារបស់គាត់ហើយបានបញ្ជាក់ថាគាត់បានចុះចេញពីតំណែង។

ក្រុមប្រឹក្សាក្រុងបានពិចារណាដំណោះស្រាយដើម្បីដក Platzer ចេញពីគណៈកម្មការនៅក្នុងកិច្ចប្រជុំរបស់ខ្លួននៅ យប់ថ្ងៃអង្គារ។ យោងតាមឯកសារទីក្រុងបានអោយដឹងថាលោក Chris Platzer ក៏ត្រូវបានគេសង្កេតឃើញផឹក ភេសជ្ជៈមានជាតិអាល់កុល ក្នុងអំឡុងពេលប្រជុំហើយបានប្រើពាក្យប្រមាថមើលងាយផងដែរ។

អភិបាលក្រុងលោក Bob Sampayan បានប្រាប់កាសែត Times-Herald ថា​ “អាកប្បកិរិយារបស់លោក Chris Platzer ទាំងមូលក្នុងអំឡុងពេលប្រជុំគឺមិនសមរម្យហើយវានឹងមានបញ្ហា ប្រសិនបើអ្នកអភិវឌ្ឍន៍កំពុងឃ្លាំមើល ការប្រជុំ​ ខណៈពួកគេប្រាកដជាមានការព្រួយបារម្ភអំពីទីក្រុងនេះ។

សូមទស្សនាវីដេអូខាងក្រោម៖

Sao Da
SaoDa (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T