មន្រ្តីផែនការក្រុងវ៉លឡេចរបស់រដ្ឋកាលីហ្វ័រញ៉ា បានលាលែងពីតំណែងបន្ទាប់ពីគាត់បានបោះឆ្មារបស់គាត់ក្នុងកិច្ចប្រជុំមួយនៅក្នុង Zoom ក្រោយពីមន្រ្តីរូបនេះបានផឹកគ្រឿងស្រវឹង និងប្រើភាសាមិនសមរម្យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងអំឡុងកិច្ចប្រជុំកាលពីថ្ងៃទី ២០ ខែមេសាដែលបានធ្វើឡើងតាមរយៈ Zoom នៅពេលទីក្រុងអនុវត្តគម្លាតឆ្ងាយពីគ្នាដោយសារជំងឺឆ្លងរាតត្បាតវីរុស COVID-19។ ភ្លាមៗបន្ទាប់ពីឆ្មារបស់លោក Chris Platzer យំលឺសំលេងលឺខ្លាំងៗពេក គាត់បាននិយាយថា "មិនអីទេ ដំបូងខ្ញុំចង់ណែនាំឆ្មារបស់ខ្ញុំ" ហើយក៏លើកឆ្មាឡើងលើកាមេរ៉ាមួយភ្លែតបន្ទាប់មកបោះវាចោល។
នៅក្នុងអ៊ីមែលមួយទៅកាន់កាសែតក្នុងតំបន់ Vallejo Times-Herald កាលពីថ្ងៃសៅរ៍ លោក Chris Platzer បានសុំទោសចំពោះអាកប្បកិរិយារបស់គាត់ហើយបានបញ្ជាក់ថាគាត់បានចុះចេញពីតំណែង។
ក្រុមប្រឹក្សាក្រុងបានពិចារណាដំណោះស្រាយដើម្បីដក Platzer ចេញពីគណៈកម្មការនៅក្នុងកិច្ចប្រជុំរបស់ខ្លួននៅ យប់ថ្ងៃអង្គារ។ យោងតាមឯកសារទីក្រុងបានអោយដឹងថាលោក Chris Platzer ក៏ត្រូវបានគេសង្កេតឃើញផឹក ភេសជ្ជៈមានជាតិអាល់កុល ក្នុងអំឡុងពេលប្រជុំហើយបានប្រើពាក្យប្រមាថមើលងាយផងដែរ។
អភិបាលក្រុងលោក Bob Sampayan បានប្រាប់កាសែត Times-Herald ថា “អាកប្បកិរិយារបស់លោក Chris Platzer ទាំងមូលក្នុងអំឡុងពេលប្រជុំគឺមិនសមរម្យហើយវានឹងមានបញ្ហា ប្រសិនបើអ្នកអភិវឌ្ឍន៍កំពុងឃ្លាំមើល ការប្រជុំ ខណៈពួកគេប្រាកដជាមានការព្រួយបារម្ភអំពីទីក្រុងនេះ។
សូមទស្សនាវីដេអូខាងក្រោម៖