បើមិនប្រាប់ ប្រាកដមើលមិនស្គាល់ថាជា ហេង ប៊ុនលាភ ទេ!

//s5.kh1.co/73/732d7914bcc5434bc5d8e21623da8fda5f12e671.jpg
តារា & កម្សាន្ដ

 ២៧-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

រូបសម្បត្តិរបស់លោក ហេង ប៊ុនលាភ ពេលនេះ ហាក់ជាមានភាពខុសប្លែកគ្នាកាលពីមុនយ៉ាងខ្លាំង ដោយសាររូបលោក បានប្រើជីវិតបែបសាមញ្ញបំផុត ហើយលោកតែងតែធ្វើការក្រោមកម្ដៅថ្ងៃរហូត ដោយមិនបានខ្វាយខ្វល់ថាខ្លាចខូចសម្រស់អ្វីសោះឡើយ។

ភ្នំពេញ៖ កាលពីជាង ១០ឆ្នាំមុន អ្នកណាថាមិនស្គាល់តារាល្បីឈ្មោះលោក ហេង ប៊ុនលាភ ដែលលោកមានទាំងសមត្ថភាព ច្រៀង​និងសម្ដែងបានយ៉ាងល្អ។ ជាពិសេសលោកមានមុខមាត់ និង រូបរាងសង្ហាគួរឲ្យទាក់ទាញចិត្តនារីគ្រប់រូបឲ្យលង់ស្រលាញ់លោកមិនតិចនាក់នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែប៉ុន្មានឆ្នាំចុងក្រោយនេះស្រាប់តែបាត់មុខលោកពីសិល្បៈ រូបលោកបែរជាទៅលួចកសាងជីវិតគ្រួសារ ហើយបានរស់នៅដោយប្រើជីវិតយ៉ាងសាមញ្ញបំផុត ជាមួយនឹងក្រុមគ្រួសាររបស់លោកយ៉ាងមានសេចក្តីសុខ និង​សុភមង្គល ជាពិសេសលោកក៏មានមុខងារបម្រើការងារ នៅក្នុងជួរមន្រ្តីរាជការថែមទៀតផង។

បើទោះបី លោក ហេង ប៊ុនលាភ បានឃ្លាតឆ្ងាយពីសិល្បៈមួយរយៈធំក៏ពិតមែន តែអ្នកគាំទ្ររបស់លោកនៅតែចង់ដឹងចង់ឮពីជីវិតរស់នៅ ឯកជនប្រចាំថ្ងៃរបស់លោកដដែល។ តែបើងាកទៅមើលពីរូបសម្បត្តិរបស់លោកពេលបច្ចុប្បន្ន ហាក់ជាមានភាពខុសប្លែកគ្នាកាលពីមុនយ៉ាងខ្លាំង ដោយសាររូបលោក បានប្រើជីវិតបែបសាមញ្ញបំផុត ជាពិសេសលោកតែងតែបង្ហាញពីសកម្មភាពរស់នៅតាមជនបទដូចជា នៅស្រែចម្ការ និង ធ្វើការក្រោមកម្ដៅថ្ងៃ ហើយមិនបានខ្វាយខ្វល់ថាខ្លាចខូចសម្រស់អ្វីសោះឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក ហេង ប៊ុនលាភ
  លោក ហេង ប៊ុនលាភ
  លោក ហេង ប៊ុនលាភ
  លោក ហេង ប៊ុនលាភ
  លោក ហេង ប៊ុនលាភ
  លោក ហេង ប៊ុនលាភ
  លោក ហេង ប៊ុនលាភ
  លោក ហេង ប៊ុនលាភ
  លោក ហេង ប៊ុនលាភ
  លោក ហេង ប៊ុនលាភ
  លោក ហេង ប៊ុនលាភ
  លោក ហេង ប៊ុនលាភ
  លោក ហេង ប៊ុនលាភ
  លោក ហេង ប៊ុនលាភ
  លោក ហេង ប៊ុនលាភ
  លោក ហេង ប៊ុនលាភ
  លោក ហេង ប៊ុនលាភ
  លោក ហេង ប៊ុនលាភ
ហេង ប៊ុនលាភ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T