ភ្នំពេញ៖ គួរបញ្ជាក់ផងដែរថា កញ្ញា ដួង ម៉ានិច ជាតារាសម្ដែងស្រីដែលមានការគាំទ្រច្រើនពីទស្សនិកជន ជាពិសេសនាងក៏មានអត្ថចរិតល្អ រួសរាយរាក់ទាក់ និង ចិត្តល្អទៀតផង ដោយនាងជាតារាស្រី ដែលមានទេពកោសល្យល្អ អាចសម្ដែងបានគ្រប់តួអង្គ សុទ្ធសឹងតែល្អឥតខ្ចោះតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងវិញទៀត មិនត្រឹមតែជាតារាស្រីល្បីឈ្មោះនោះទេ តែបើនិយាយពីរូបសម្រស់នាងវិញក៏មិនធម្មតាដែរ នាងពិតជាមានមុខមាត់ស្រស់ស្អាត ពិសេសរាល់ការស្លៀកពាក់របស់នាងក៏សាកសមជាមួយនាងផងដែរ។ បើទោះបី នាងរវល់ជាមួយការងារយ៉ាងណាក៏ដោយ ក៏នាងនៅតែឆ្លៀតថតវីដេអូបែបសប្បាយៗចែកជូនដល់ហ្វេនៗបានទស្សនាផងដែរ។
ជាក់ស្ដែង មុននេះបន្តិចនាងបានធ្វើរឿងមួយគួរឲ្យសរសើរពីទឹកចិត្តដ៏ជ្រះថ្លារបស់នាង ដោយនាងបានឆ្លៀតពេលពីការងារសិល្បៈ មកធ្វើចង្ហាន់ប្រគេនព្រះសង្ឃ ព្រមទាំងជួយលាងចានទៀតផង។ ក្នុងនោះដែរ នាងបាននិយាយថា៖
ឆ្លៀតពេលទំនេរពីការថត មកធ្វើចង្ហាន់ប្រគេន ព្រះតេជគុណ វាជាកិច្ចការស្រាលៗដែលយើងអាចបំពេញវាបាន ដោយសេចក្ដីជ្រះថ្លា និង ជួយរៀបចំលាងសម្អាត។ ការសាងបុណ្យកុសល្យ និង ការធ្វើទានវាជាផ្នែកមួយនៃការរស់នៅប្រចាំថ្ងៃ រាល់ការសាងអំពើល្អមួយធ្វើ ឲ្យគេងលក់ស្រួល ស្ងប់ចិត្ត និងមានសេចក្ដីសុខផងដែរ ៕
សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖





