មកដឹងថា រវាងការហាត់ប្រាណពេលព្រឹក និងល្ងាច មួយណាល្អជាងទៅ?

//s5.kh1.co/7d/7d7b97ff1f564c379d190e22a8e7fc28cfb814f8.jpg
យល់ដឹង

 ២៤-មេសា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

តោះ! មកដឹងពីការហាត់ប្រាណពេលព្រឹក និងល្ងាច

១. ការហាត់ប្រាណពេលព្រឹក

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការសិក្សាបានឲ្យដឹងថា មនុស្សម្នាក់ៗដែលជ្រើសរើសការហាត់ប្រាណនៅពេលព្រឹកច្រើនតែមានទម្លាប់ជាប់លាប់ចំពោះរឿងនេះរាល់ថ្ងៃ។ មានន័យថា អ្នកនឹងទទួលបានទម្លាប់ហាត់ប្រាណមុនពេលធ្វើអ្វីៗទាំងអស់ ឬមិនមានការបន្លប់អារម្មណ៍អ្វីសិនឡើយ ដូច្នេះអត្រាជោគជ័យនៃការហាត់ប្រាណក៏មានខ្ពស់ដែរ។ 

ការហាត់ប្រាណនៅពេលព្រឹកក៏អាចជាជម្រើសដ៏ល្អមួយសម្រាប់បំបាត់ស្រ្តេសក្នុងពេលគេងដែរ។ ចាប់តាំងពីការហាត់ប្រាណធ្វើឲ្យចង្វាក់បេះដូងឡើងខ្ពស់ និងសីតុណ្ហភាពឡើងខ្ពស់មក ការហាត់ប្រាណនៅពេលល្ងាចជាពិសេសក្រោយម៉ោង ៨យប់ អាចរំខានដល់ការគេងបាន។ 

ការសិក្សាមួយផ្សេងទៀតបានបង្ហាញថា ការហាត់ប្រាណនៅម៉ោង ៧ព្រឹក ប្រហែលជាជួយអ្នកគេងលក់នៅពេលយប់ល្អជាងហាត់នៅម៉ោង ១ថ្ងៃត្រង់។ 

ជាចុងក្រោយ ការសិក្សាមួយផ្សេងទៀតបានរកឃើញថា ការហាត់ប្រាណត្រឹម ៤៥នាទីនៅពេលព្រឹកដូចជា ការដើរញាប់លើម៉ាស៊ីនរត់ ក៏ជួយសម្រួលដល់ចំណង់អាហារដោយផ្ទាល់បានដែរ។ ការសិក្សាក៏បានបង្ហាញទៀតថា អ្នកអាចនឹងរំលាយជាតិខ្លាញ់ក្នុងខ្លួនរហូតដល់ ២០ភាគរយ នៅពេលហាត់ប្រាណពោះទទេ ដែលរឿងនេះល្អជាងហាត់ប្រាណពេលល្ងាច។ 

២. ហាត់ប្រាណពេលល្ងាច

ការហាត់ប្រាណក្នុងពេលនេះអាចជាវិធីសាស្រ្តដ៏ល្អបំផុតក្នុងការបំបាត់អារម្មណ៍ព្រួយច្រើន។ អ្នកខ្លះយល់ថា ការហាត់ប្រាណនៅពេលល្ងាច គឺជាវិធីជួយបង្កើនផលិតភាពការងារ និងបំបាត់ភាពតានតឹងដែលមានពេញមួយថ្ងៃ។ 

អ្នកខ្លះទៀតនិយាយថា ការហាត់ប្រាណនៅពេលព្រឹកមិនអាចធ្វើឲ្យមានអារម្មណ៍ល្អឡើយ ដោយសារ តែទើបតែភ្ញាក់ពីគេង ហើយជាតិស្ករក្នុងឈាមចុះទាប និងឈឺសាច់ដុំផង។ សម្រាប់ទម្លាប់ហាត់ប្រាណពេលល្ងាចប្រហែលជាល្អជាង ព្រោះសីតុណ្ហភាពរាងកាយឡើងខ្ពស់ធម្មតា ហើយអ្នកក៏មានស្មារតីល្អ និងសាច់ដុំអាចបត់បែនស្រួលទៀតផង។ 

ជាមួយគ្នានេះដែរ អ្នកអាចទទួលបានអត្ថប្រយោជន៍បន្ថែមទៀតពីការញ៉ាំអាហារដើម្បីជំនួយដល់កម្លាំងថាមពលក្នុងពេលហាត់ប្រាណ។

សរុបមក អ្វីដែលសំខាន់នោះគឺ ធ្វើយ៉ាងណារកឲ្យឃើញនូវពេលវេលាហាត់ប្រាណពិតប្រាកដ និងជាក់លាក់មួយដែលអ្នកពេញចិត្ត និងធ្វើវាបានដោយមិនបាច់ខ្វល់ថាពេលណានោះទេ។ បើសិនជាការហាត់ប្រាណគឺជាពេលវេលាដ៏ល្អសម្រាប់អ្នកមែននោះ ចូរកុំភ្លេចកម្តៅសាច់ដុំផងមុនពេលហាត់ ព្រោះវាអាចធ្វើឲ្យសាច់ដុំតឹង និងត្រជាក់ដោយសារតែគេងបាន៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T