ក្រុមហ៊ុន ធីអេច អេហ្វ & ប៊ី ខូ​ អិលធីឌី បានដាក់ចេញនូវ “ការផ្តល់ប្រាក់លើកទឹកចិត្ត ១០% ដើម្បីជារង្វាន់ដល់បុគ្គលិកដែលបំពេញការងារ ក្នុងកំឡុងពេលនៃជំងឺរាតត្បាតកូវីត១៩”

//s5.kh1.co/51/5188aa488e546511965e1ccad5821cdc5b1559cb.jpg
សង្គម

 ២៩-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុន ធីអេច អេហ្វ & ប៊ី ខូ អិលធីឌី បានធ្វើការផ្តល់ជូនរង្វាន់ដល់និយោជិករបស់ខ្លួនចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងកំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីត១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនបានដាក់ចេញនូវការផ្តល់ប្រាក់លើកទឹកចិត្តនេះសម្រាប់បុគ្គលិក ដែលបានធ្វើការផ្ទាល់នៅហាងគ្រប់សាខារបស់ Carl’s Jr. ក្នុងរាជធានីភ្នំពេញ។

ក្រុមហ៊ុន ធីអេច អេហ្វ & ប៊ី នឹងផ្តល់ប្រាក់បៀវ​ត្សបន្ថែមចំនួន ១០% ទៅលើប្រាក់ខែរបស់បុគ្គលិកនៅ Carl’s Jr.ទាំងអស់។

លោក ណម ហាវ នាយកប្រតិបត្តិក្រុមហ៊ុន ធីអេច គ្រុប បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា

  “ជំងឺរាតត្បាតកូវីត១៩ ជាបញ្ហានៃសកលលោកជាបន្តបន្ទាប់មកនេះយើងកំពុងតែធ្វើការផ្តល់ជាជំនួយដោយផ្តើមពីបុគ្គលិករបស់យើងផ្ទាល់ ដែលយើងបានចាត់ទុកពួកគាត់ជា អ្នកដែលមានកាតព្វកិច្ចសំខាន់នៅជួរមុខ ដែលបាន និងកំពុងតែធ្វើការងារដ៏អស្ចារ្យមួយនេះដើម្បីបំរើសេវាកម្មជូនដល់អ្នកទាំងអស់គ្នា ហើយយើងមានការកោតសរសើរយ៉ាងខ្លាំងពីការលះបង់ចំពោះការងាររបស់ពួកគាត់”។  

នៅក្នុងពេលវេលាដ៏លំបាកនេះ ក្រុមហ៊ុន ធីអេច អេហ្វ & ប៊ី ខូ អិលធីឌី កំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជួយដល់បុគ្គលិក ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់ និងអតិថិជនរបស់យើងផងដែរនៅក្នុងអំឡុងពេលនេះ។

នាយកប្រតិបត្តិក្រុមហ៊ុន ធីអេច គ្រុប  លោក ណម ហាវ  បានបន្តទៀតថា 

“លោកសូមថ្លែងអរគុណដល់បុគ្គលិកជួរមុខទាំងអស់ដែលកំពុងបំពេញការងារនៅតាមហាង ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីត-១៩នេះ សូមរក្សានូវមោទនភាព និងភាពសប្បាយរីករាយ ដូចដែលយើងបានបំពេញតួនាទីក្នុងការបម្រើផ្នែកសេវាកម្មចំណីអាហារដែលមានគុណភាព ដល់សាធារណៈជន”៕

Carl’s Jr.
Carl’s Jr.
Carl’s Jr.
Carl’s Jr.
Carl’s Jr.
Carl’s Jr.
Carl’s Jr.
Carl’s Jr.
Carl’s Jr.
Carl’s Jr.
Carl’s Jr.
Carl’s Jr.
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T