Gong Yoo នឹងត្រលប់មកវិញជាមួយរឿងភាគបែបបែបវិទ្យាសាស្ត្ររបស់ Netflix

//s5.kh1.co/2a/2af4deed92ca2fa5dbbb95d2b958af66a038e61c.jpg
នារី

 ២១-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Gong Yoo បានបញ្ជាក់ថាខ្លួននឹងវិលត្រលប់មកវិញជាមួយនឹងរឿងភាគរបស់គាត់ នៅក្នុង Netflix ដែលមានចំណងជើងថា The Sea of Silence

កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍របស់ Sports Chosun បានរាយការណ៍ថា Gong Yoo បានជ្រើសរើសយក The Sea of ​​Silence ជាខ្សែភាពយន្តដែលខ្លួននឹងត្រលប់មកវិញ បន្ទាប់ពីទទួលជោគជ័យយ៉ាងក្រាស់ក្រែលជាមួយនឹងរឿង Goblin​​ កាលមួយរយ:មុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា The Sea of ​​Silence គឺខ្សែភាពយន្តប្រភេទ Sci-Fi (ប្រឌិតបែបវិទ្យាសាស្ត្រ) ដែលបង្ហាញអំពីអនាគតកាលនៃផែនដី ជួបកង្វះទឹក និងអាហារដោយសារតែគ្រោះរាំងស្ងួតជាសកល​ ហើយនឹងបង្ហាញអំពីរឿងរ៉ាវរបស់ក្រុមបំពេញបេសកកម្មដែលធ្វើដំណើរទៅភពព្រះចន្ទ ដែលត្រូវគេបោះបង់ចោលដើម្បីយកគំរូអាថ៌កំបាំងមួយចំនួនសម្រាប់ការវិភាគ។

Netflix 
Netflix 

The Sea of Silence បានទទួលការចាប់អារម្មណ៍ជាខ្លាំងរួចទៅហើយដូចដែលបានបង្ហាញឱ្យឃើញថាកំពូលតារាសម្តែង​ Jung Woo Sung នឹងក្លាយជាផ្នែកមួយនៃក្រុមផលិតកម្មសម្រាប់រឿង Netflix នឹងនិពន្ធដោយ Park Eun Kyo លើសពីនេះទៀត Bae Doo Na ក៏នឹងចូលរួមសម្រាប់ការសម្តែងផងដែរ។​ Gong Yoo នឹងដើរតួជា Yunjae ដែលជាទាហានមកពីទីភ្នាក់ងារអវកាស និងជាអ្នកដឹកនាំក្រុមរបស់គាត់។ Yunjae គឺជាអ្នកដឹកនាំដ៏អស្ចារ្យម្នាក់ដែលមានក្រមសីលធម៌ការងារឆ្នើម និងពោរពេញទៅដោយមន្តស្នេហ៍។

វាជាការពិតដែល Gong Yoo កំពុងពិចារណាបង្ហាញខ្លួននៅក្នុងរឿង The Sea of Silence ប៉ុន្តែពុំទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ។ នេះបើតាមសម្តីរបស់ SOOP​​ ដែលជាភ្នាក់ងារនាំពាក្យរបស់ Gong Yoo។

The Sea of Silence ត្រូវបានគេរំពឹងថានឹងចាក់ផ្សាយចំនួន ៨ ភាគ ហើយនឹងចាប់ផ្តើមថតនៅក្នុងខែសីហាខាងមុខនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

រូបតំណាង
រូបតំណាង
Gong Yoo
Gong Yoo
Gong Yoo
Gong Yoo
Gong Yoo
Gong Yoo
Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T