អានហើយស្ទើរស្រក់ទឹកភ្នែក! សោម ស្រីនាថ ទម្លាយជីវីតពិត ជួបទុក្ខលំបាក ស្ទើរគ្រប់រសជាតិ

//s5.kh1.co/17/17c1ade2322b98b2c8b4577e6c6036c91bf7f643.png
តារា & កម្សាន្ដ

 ២១-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ទន្ទឹមនឹងការងារជោគជ័យរបស់នាង យើងក៏មិនដែលដឹងពី ជីវិតតស៊ូរបស់នាងច្រើនយ៉ាងណានោះដែរ ទើបតែពេលថ្មីៗ នេះ នាងបានបង្ហាញ អារម្មណ៍និងពាក្រពេចន៍មួយចំនួននៅលើគណនីហ្វេសប៊ុករបស់នាងផ្ទាល់ ពេលបានអានហើយពិតជាកម្សត់ អានហើយស្ទើរស្រក់ទឹកភ្នែក។

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តប្រហែលជាបានស្គាល់ខ្លះៗ រួចមកហើយ អំពី កញ្ញា សោម ស្រីនាថ ដែលនាងជាតារាសម្ដែង តារាបង្ហាញម៉ូត និងពិធីការិនីមួយរូប ដែលមានហ្វេនៗជាច្រើនបានស្គាល់នាង តាមរយៈការងារក្នុងសិល្បៈរបស់នាងជាច្រើនឆ្នាំកន្លងមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយវិញទៀត មួយរយៈចុងក្រោយនេះ ការងារសិល្បៈ របស់នាងហាក់មានភាពមមាញឹក យ៉ាងខ្លាំង តាំងពីនាង បាន ឈានជើងចូលធ្វើជាពិធីការិនីរបស់ប៉ុស្ត៍ ទូរទស្សន៍ដ៏ល្បី គឺទូរទស្សន៍ រស្មីហង្សមាសផងដែរ ។

ដោយឡែក ទន្ទឹមនឹងការងារជោគជ័យរបស់នាង យើងក៏មិនដែលដឹងពី ជីវិតតស៊ូរបស់នាងច្រើនយ៉ាងណានោះដែរ ទើបតែពេលថ្មីៗ នេះ នាងបានបង្ហាញ អារម្មណ៍និងពាក្រពេចន៍មួយចំនួននៅលើគណនីហ្វេសប៊ុករបស់នាងផ្ទាល់ ពេលបានអានហើយពិតជាកម្សត់ ដោយនាងបានរៀបរាប់ថា៖

 អ្នកខ្លះថាឆាកជីវិតគេលំបាក ប៉ុន្តែខ្ញុំគិតថាឆាកជីវិតគេមិនលំបាកជាងខ្ញុំនោះទេ មួយជីវិតស្គាល់ហើយគ្រប់រសជាតិ តែខ្ញុំនៅតែចង់រស់ដើម្បីចង់ដឹងថាជីវិតមួយនេះទៅជាយ៉ាងណា ស្គាល់ហើយរសជាតិ ខ្វះភាពពកក់ក្តៅ ត្រូវបែកពីម្តាយដ៏កម្សត់ជាមនុស្សតែម្នាក់ដែលជាកម្លាំងចិត្ត ត្រូវមានទំនួលខុសត្រូវលើក្មេងប្រុស២នាក់ ទាំង ដែលខ្ញុំទុកគេក្នុងពេលនេះជាជីវិត ហើយខ្ញុំសន្យា ជាមួយម៉ែថានិងមើលថែគេឲ្យល្អ ចង់ប្រាប់ថាស្រីម្នាក់នេះមិនចុះចាញ់ មិនរាថយ ដើរ តស៊ូ រហូតដង្ហើមលេងដក ព្រោះតែជីវិតមិនងាយស្រួលដូចយើងគិត

សោម ស្រីនាថ

គួរបញ្ជាក់ថា ចាប់តាំងពីម្ដាយរបស់នាងបានស្លាប់ដោយសារជំងឺមហារីក កាលពីប៉ុន្មានឆ្នាំកន្លងទៅ តារាស្រីរូបនេះ នាងត្រូវបំពេញតួនាទីជាបងស្រីដ៏ល្អ មើលថែប្អូនៗ បានយ៉ាងល្អ ព្រោះតែគ្មានអ្នកណាជាទីពឹងឡើយ ក្រៅពីខ្លួននាងផ្ទាល់។ ហើយតាមរយៈខ្លឹមសារទាំងនេះផងដែរ ក៏មានមិត្តអ្នកសិល្បៈ និង ហ្វេនៗដែលស្រលាញ់គាំទ្រតារាស្រីរូបនេះ ចូលមកខមិន លើកទឹក នាងជាច្រើនផងដែរ ៕

ទស្សនារូបភាពខាងក្រោម៖

សោម ស្រីនាថ
សោម ស្រីនាថ
សោម ស្រីនាថ
សោម ស្រីនាថ
សោម ស្រីនាថ
សោម ស្រីនាថ
សោម ស្រីនាថ
សោម ស្រីនាថ
សោម ស្រីនាថ
សោម ស្រីនាថ
សោម ស្រីនាថ
សោម ស្រីនាថ
ពាក្យពេចន៍របស់ សោម ស្រីនាថ
ពាក្យពេចន៍របស់ សោម ស្រីនាថ
សោម ស្រីនាថ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T