ម៉ូតថ្មីរបស់ ICE-WATCH មិនត្រឹមតែបង្ហាញពីហ្វេសិន ២០២០ នោះទេ តែថែមទាំងគិតគូពីបរិស្ថាននិងសង្គមជាតិថែមទៀតផង!!!

//s5.kh1.co/8d/8d73b6f8c74af3c5518a9dba91dd316d79d08471.jpg
បច្ចេកវិទ្យា

 ២១-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្វីដែលអ្នកធ្លាប់បានដឹងពីម៉ាក់នាឡិកាដៃ ICE-WATCH គឺតែងតែនាំជូនមកម៉ូតថ្មីហ្វេសិនទាន់សមយ័ ប៉ុន្តែក្នុងរដូវកាលថ្មី នាឡិកាដៃម៉ាកនេះបានបន្ថែមការគិតគូរទៅលើផ្នែកបរិស្ថាន

ភ្នំពេញ៖ អ្វីដែលអ្នកធ្លាប់បានដឹងពីម៉ាក់នាឡិកាដៃ ICE-WATCH គឺតែងតែនាំជូនមកម៉ូតថ្មីហ្វេសិនទាន់សមយ័ ប៉ុន្តែក្នុងរដូវកាលថ្មី នាឡិកាដៃម៉ាកនេះបានបន្ថែមការគិតគូរទៅលើផ្នែកបរិស្ថាន។ ម៉ូតថ្មីដែលយើងកំពុងបង្ហាញនេះនឹងចេញលក់ចំថ្ងៃទី ២២ ខែមេសា ត្រូវនឹងថ្ងៃទិវាផែនដីតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ICE SOLAR POWER
ICE SOLAR POWER

ម៉ូតថ្មីដែលនឹងយកបង្ហាញមកនេះ មានលក្ខណៈ៣យ៉ាងដូចជា៖

១. Solar System

នេះជាលើកទីមួយហើយដែល ICE-WATCH ផ្លាស់ប្ដូរពីការប្រើប្រាស់ថ្មនាឡិកាដៃធម្មតា មកជា solar system វិញ ។ ពីព្រោះដើម្បីបំពេញអត្ថនយ័នៃការថែរក្សារបរិស្ថាន នាឡិកាដៃប្រ៊េនគ្រប់គួរបញ្ឃប់ប្រើប្រាស់ថ្មនាឡិកាដៃទូទៅជាចាំបាច់ ។ សំណល់ថ្មនាឡិកាដៃចាស់ៗពិតជាធ្វើអោយប៉ះពាល់បរិស្ថានខ្លាំងណាស់ដល់មនុស្សជាតិ។

ICE-WATCH
ICE-WATCH

២. ការផ្លាស់ប្ដូរការវេចខ្ចប់

អ្នកណាមិនដឹងការវេចខ្ចប់នាឡិកាដៃ ICE-WATCH ពិតជាពិសេសខុសពីនាឡិកា ប្រអប់ជ័ររបស់វាមានរូបរាង្គខុសពីប្រអប់នាឡិកាដៃម៉ាកផ្សេងទៀតដែលអ្នកធ្លាប់បានឃើញ។ ប៉ុន្តែដោយសារអត្ថនយ័ការគាំទ្រលើបរិស្ថាន ICE-WATCH ចាំបាច់ផ្លាស់ប្ដូរពីការប្រើផ្លាស្ទីក មកជា Eco Packing ( ខ្ចប់ដោយថង់ក្រណាត់ ) សម្រាប់ម៉ូតថ្មីនេះ។  ទោះយ៉ាងណាការវេចខ្ចប់ប្រភេទថ្មី នេះមានតែសម្រាប់ Solar power collection តែប៉ុននោះ។

ICE-WATCH
ICE-WATCH

៣. រចនាលេចធ្លោគ្រប់ពេលវេលា

ប្រើប្រាស់ ICE-WATCH បើអ្នករើសពណ៍កាន់តែឆើតនោះ អ្នកនឹងកាន់តែលេចធ្លោ។ DNA របស់ ICE-WATCH គឺពណ៍ឆើតនិងស្រស់ដែខុសពីនាឡិកាដទៃ ប៉ុន្តែភាពឆើតឆាយរបស់ ICE-WATCH ហើយសម្រាប់ ICE SOLAR នេះវិញ ពណ៍ឆើតនិមួយៗ សុទ្ធតែមានអត្ថនយ័ដ៏អស្ចារ្យនៅពីក្រោយវា។ បើចង់ដឹងថាអត្ថនយ័អស្ចារ្យទាក់ទងនិងបរិស្ថានយ៉ាងម៉េចនោះអាចសាកសួរបុគ្គលិកផ្នែកលក់គ្រប់សាខាបានណា៎។

ICE-WATCH
ICE-WATCH

ការចេញម៉ូតថ្មីដែលផ្ដោតទៅលើការថែរក្សារបរិស្ថានចំថ្ងៃទិវាផែនដីសម្រាប់គម្រោង Save The Earth នេះ ត្រឹមជាជំហានដំបូងនៃការចាប់ផ្ដើមកាតព្វកិច្ចចូលរួមជួយសង្គ្រោះពិភពលោកពីបញ្ហាបរិស្ថានរបស់ក្រុមហ៊ុន ICE-WATCH តែប៉ុនោះ។ ជំហានបន្ទាប់ តើម៉ាក់នាឡិកាដៃអន្តរជាតិនេះនឹងធ្វើយ៉ាងណាទៀតនោះ សូមរង់ចាំតាមដានទាំងអស់គ្នា៕

ICE-WATCH
ICE-WATCH
ICE-WATCH
ICE-WATCH
ICE-WATCH
ICE-WATCH
ICE-WATCH
ICE-WATCH
ICE-WATCH
ICE-WATCH
ICE-WATCH
ICE-WATCH
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T