តារាចម្រៀងហង្សមាស ចាប់ដៃគ្នាច្រៀងមួយបទនេះ ឡើងព្រឺសម្បុរ (មានវីដេអូ)

//s5.kh1.co/84/84cb13d2f514b55ea18fd6a4ea21b5b9a8340ae8.png
តារា & កម្សាន្ដ

 ១៩-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បទចម្រៀង “កម្ពុជារឹងមាំ” នេះផងដែរ មិនត្រឹមតែមានអត្ថន័យចង់ដាស់តឿនដល់ប្រជាពលរដ្ខនោះទេ តែបទមួយនេះផងដែរ ក៏បានយកឧបករណ៍ភ្លេងខ្មែរបុរាណ មកប្រគំអមជាមួយបទនេះ ដោយស្ដាប់ហើយកាន់ពិតជាពីរោះ។

ភ្នំពេញ៖ បច្ចុប្បន្ននេះ មានប្រទេសជាច្រើនកំពុងជួបជាមួយបញ្ហាជំងឺវីរុស Covid-19 ក្នុងនោះក៏មានប្រតេកម្ពុជាយើងផងដែរ ដែលពេលនេះកម្ពុជាករណីព្យាបាលជាសះស្បើយ បានកើនដល់ដល់ចំនួន ១០៥នាក់ និងមានអ្នកកំពុងសម្រាកព្យាបាលនៅសល់ត្រឹមតែ ១៧នាក់ប៉ុណ្ណោះ បើតាមការប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជានាព្រឹកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ បន្ទាប់ពីមានករណីជំងឺវីរុស Covid-19 មានអ្នកឆ្លងនៅកម្ពុជារួច យើងឃើញសកម្មភាពល្អៗ របស់សិល្បៈករ សិល្បការិនីល្បីៗជាច្រើនដួង បានសហការគ្នាក្នុងការចំណាយជាថវិកាផ្ទាល់ខ្លួន ដើម្បីជួយទប់ស្កាត់នូវជំងឺផ្លូវដង្ហើមមួយនេះ ជាពិសេសក៏ឃើញមានការបង្ហោះវីដេអូ និយាយជាសារណែនាំពីវិធីសាស្ត្រការពារខ្លួនពីជំងឺវីរុស Covid-19 នេះ។

ជាមួយគ្នានេះដែរ កាលពីម្សិលមិញនេះ មានតារាច្រៀងហង្សមាសជាច្រើនរូប បានចាប់ដៃគ្នាច្រៀងនៅចម្រៀង “កម្ពុជារឹងមាំ” ដែលបទមួយនេះ បានបង្កប់នូវអត្ថន័យជាច្រើន ដែលទាក់ទងជាមួយជំងឺថ្មី Covid-19 និង ចង់ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចេះថែទាំសុខភាពរបស់ខ្លួន ដោយការប្រកាន់ខ្ជាប់នូវអនាម័យ ជាពិសេសពីទឹកចិត្តលោកគ្រូពេទ្យ និង អ្នកគ្រូពេទ្យទាំងអស់ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីអ្នកជំងឺ និង ដើម្បីប្រទេសកម្ពុជាទាំងមូលបានជាសះល្បើយពីជំងឺ Covid-19 នេះទាំងអស់គ្នា។

បទចម្រៀង “កម្ពុជារឹងមាំ” នេះផងដែរ មិនត្រឹមតែមានអត្ថន័យចង់ដាស់តឿន ដល់ប្រជាពលរដ្ឋនោះទេ តែបទមួយនេះផងដែរ ក៏បានយកឧបករណ៍ភ្លេងខ្មែរបុរាណមកប្រគំអមជាមួយបទនេះ ដោយស្ដាប់ហើយកាន់ពិតជាពីរោះ៕

ចង់ជ្រាបច្បាស់ ថាបទ "កម្ពុជារឹងមាំ" មានអត្ថន័យ និង ពីរោះយ៉ាងណា សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖ 

តារាច្រៀងហង្សមាស
តារាច្រៀងហង្សមាស
តារាច្រៀងហង្សមាស
តារាច្រៀងហង្សមាស
តារាច្រៀងហង្សមាស
តារាច្រៀងហង្សមាស
តារាច្រៀងហង្សមាស
តារាច្រៀងហង្សមាស
តារាច្រៀងហង្សមាស
តារាច្រៀងហង្សមាស
វីដេអូបទ "កម្ពុជារឹងមាំ"
ណុប បាយ៉ារិទ្ធហ្សូណូសុគន្ធ និសាឆន សុវណ្ណរាជឱក សុគន្ធកញ្ញានីកូសុខ​ ស្រីនាងរ៉េត ស៊ូហ្សាណាប៉ាច គីមមួយចំរើន សុភ័ក្រសុខ សីឡាលីន
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T