១០ចំណុចដែលត្រូវដឹង ចំពោះអ្នក​ដែលខ្ចី​លុយ​ធនាគារ​​ទិញ​ផ្ទះ ខណៈតម្រូវឱ្យទិញ​ធានារ៉ាប់រង​លើ​អគ្គិភ័យ​​

//s5.kh1.co/1b/1b3759518e56c2a73e9688044cac1c23074cffcc.jpg
យល់ដឹង

 ២០-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ភាគច្រើនបងប្អូនខ្មែរយើងដែលរស់នៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនពិតណាស់​ពួកគាត់​ភាគច្រើន​បានបង់រំលោះផ្ទះជាមួយនឹងបុរី

ភាគច្រើនបងប្អូនខ្មែរយើងដែលរស់នៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនពិតណាស់​ពួកគាត់ភាគច្រើនបានបង់រំលោះផ្ទះជាមួយនឹងបុរី។ បន្ទាប់មកបុរីតម្រូវឱ្យពួកគាត់បង់​ប្រាក់​បង្គ្រប់​ដើម្បីអាចប្រគល់សោរ និងអាចចូលរស់នៅបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើសិនជាបងប្អូនមានលទ្ធភាពក្នុងការបង់ផ្តាច់ នោះវាមិនថ្វីទេ តែបើសិនជាបងប្អូនមិនមានលទ្ធភាព នោះប្រាកដណាស់ថាបងប្អូនត្រូវតែខ្ចីលុយពីធនាគារដើម្បីបង់ផ្តាច់ជាមួយបុរី។ ដំណាក់កាលនេះ វាមានលក្ខណ្ឌជាច្រើនដែលបងប្អូនប្រាកដជាបានជ្រាបរួចហើយ តែក្នុងនោះ មានបងប្អូន​ជាច្រើន​ដែលមិនទាន់បានជ្រាបពីលក្ខណ្ឌចាំបាច់មួយចំនួន ពេលដែលបងប្អូនទិញធានារ៉ាប់រង​លើអគ្គិភ័យ​នោះ។

https://s5.kh1.co/__image/w=290,h=174,q=100/e9/e9fb315ac544ee3e3d84f582fbc28f77020ebe11.jpeg

អត្ថបទនេះនិពន្ធឡើងចង់ឱ្យបងប្អូនខ្មែរយើង ជ្រាបឱ្យបានច្បាស់ ពេលដែលបងប្អូន​ចំណាយ​ថវិកា​ក្នុងការទិញធានារ៉ាប់រង ដោយផ្អែកលើលក្ខខណ្ឌរបស់ធនាគារ ព្រោះការយល់ច្រឡំ​ជាច្រើន​អាច​កើតមាន ពេលមានការទាមទារសំណងម្តងៗ។

https://s5.kh1.co/__image/w=650,h=526,q=100/3e/3e56111120938a31a6c5d8dccb01358106aee30a.jpg

ចំណុចដែលបងប្អូនត្រូវតែដឹងមានដូចជា:

១. ឈ្មោះអ្នកដាក់ធានា : អ្នកដែលជាម្ចាស់ស្របច្បាប់លើទ្រព្យសម្បត្តិដាក់ធានា។

២. កាលបរិច្ឆេទនៃការធានារ៉ាប់រង : ធម្មតាសុពលភាពធានារ៉ាប់រងគឺមានរយ:ពេល១ឆ្នាំ។ ខាងក្រោមនេះជាទម្រង់ទាំង២ដែលក្រុមធានារ៉ាប់រងភាគច្រើនប្រើ:

- From 01-May-2020 To 30-April-2021 (គិតចាប់ពីម៉ោង១២កណ្តាលអធ្រាតមក)

- From 01-May-2020 To 01-May-2021 (គិតចាប់ពីម៉ោង៤រសៀលទៅ)

៣. បុព្វលាភធានារ៉ាប់រង : ការចំណាយត្រូវបង់ប្រចាំឆ្នាំសម្រាប់ការធានារ៉ាប់រង (ទាបបំផុត៧០ដុល្លា)

៤. តម្លៃដាក់ធានា : វាជាតម្លៃផ្ទះ ដោយមិនគិតពីតម្លៃដី។ បើសិនបងប្អូនមិនដឹង អាចយកទំហំ​ផ្ទៃក្រឡានៃផ្ទះ (ម៉ែត្រការ៉េ) គុណនឹងតម្លៃ៣០០$ ឬយ៉ាងហោចណាស់ត្រឹម២៥០$។ ឧ: ១២០ ម៉ែត្រការ៉េ × ៣០០$ = ៣៦,០០០$ (តម្លៃដាក់ធានា)

៥. ទ្រព្យដាក់ធានា : ភាគច្រើនបើតាមមូលហេតុខាងលើ គឺយើងយកផ្ទះមកដាក់ធានា ឬអាចដាក់​ធានាគ្រឿងសង្ហារឹមផ្សេងៗក៏បាន។

៦. ទីតាំងដែលត្រូវធានា : ជាទីតាំងរបស់អគារដែលត្រូវដាក់ធានា។

៧. តម្លៃមិនធ្វើសំណង : ជាតម្លៃដែលក្រុមហ៊ុនធានារ៉ាប់រងត្រូវកាត់ចោល ពេលមានការទាមទារ​សំណងម្តងៗ។

ឧ: សំណងដុល (១០,០០០$) - តម្លៃមិនធ្វើសំណង (៥០០$) = សំណងសុទ្ធ (៩,៥០០$)
៨. មូលដ្ឋាននៃការធានា : មូលដ្នាននៃការធានា មានដូចជា អគ្គិសភ័យ រន្ទះបាញ់ និងផ្ទុះហ្គាស​ពីការប្រើប្រាស់ក្នុងចង្ក្រានបាយ។

៩. ឧបករណ៏ពន្លត់អគ្គិភ័យ : ក្នុងគេហដ្ឋានភាគច្រើនមានតែបំពង់ពន្លត់អគ្គិភ័យតែប៉ុន្នោះ ដូចនេះអាចទទួលបានការបញ្ចុះតម្លៃ២%។

១០. លក្ខណ្ឌធានា និងលក្ខណ្ឌមិនធានាទូទៅ : សូមអានឱ្យបានច្បាស់ ជៀសវាងការយល់​ច្រឡំ​នាំឱ្យមានបញ្ហាវែងឆ្ងាយ។ ក្រុមហ៊ុនមិនផ្តល់សំណង មិនមែនគ្មានហេតុផលនោះទេ៕

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T