Save The Earth របស់ ICE-WATCH បានបង្ហាញគ្រប់គ្នាឲ្យដឹងពីប្រភពបញ្ហាដែលពិភពលោកកំពុងតែជួបប្រទះ !!!

//s5.kh1.co/a8/a8c0d73d41d390cbc916350fa83568e140b30c5a.jpg
សង្គម

 ១៥-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ បើនិយាយពីបញ្ហាសង្គមដែល គ្រប់គ្នាកំពុងតែប្រឈមមុខនាពេលបច្ចុប្បន្នមានដូចជា កង្វក់បរិស្ថាន ការបំផ្លាញធនធានធម្មជាតិ និង ជំងឺរាត្បាតនោះ បានក្លាយជាប្រធានបទត្រូវលើកយកមកពិភាក្សារជារៀងរាល់ថ្ងៃដើម្បីដោះស្រាយ និង ស្វែងរកប្រភពដើមក្នុងការបង្ករហេតុ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងទាំងនោះបានក្លាយជាចំណោទដែលមិនអាចដោះស្រាយបាន បន្ទាប់ពីត្រូវបានគេរកឃើញថាវាកើតឡើងដោយសារទង្វើររបស់មនុស្សដោយចេតនាក្ដី ដោយអចេតនាក្ដី ។ ក្នុងនោះបញ្ហាដ៏ធំបំផុតដែលជាដើមហេតុនាំអោយកើតមានបញ្ហាខាងលើនេះដែលបង្ករមកពីទង្វើររបស់មនុស្សនោះកើតឡើងដោយសារតែការអភិវឌ្ឍន៍នានានៅគ្រប់ទីកន្លែងលើពិភពលោក ។

សំនួរបានចោទសួរថា តើធ្វើយ៉ាងណាទើបអាចដោះស្រាយបញ្ហានេះបាន ?

គ្រប់គ្នាមិនអាចបញ្ឈប់ការអភិវឌ្ឍន៍របស់មនុស្សជាតិបាននោះទេ ថ្វីត្បិតតែការអភិវឌ្ឍន៍នោះប៉ះពាល់ខ្លាំងប៉ុណ្ណារក៏ដោយ។ ក៏ប៉ុន្តែគេអាចចូលរួមចំណែកទប់ស្កាត់ និងធ្វើឲ្យវាប្រសើរវាឡើងមកវិញ តាមការចូលរួមគម្រោងនានារបស់អង្គការ និង ក្រុមហ៊ុនឯកជនផ្សេងៗ ។

ដោយមើលឃើញទៅលើបញ្ហាទាំងនេះទើប ICE-WATCH បង្កើតគម្រោងមួយមានឈ្មោះថា SAVE THE EARTH ដើម្បីជាចំណែក និង បំផុសស្មារតីឲ្យគ្រប់គ្នាចូលរួមដោះស្រាយបញ្ហានានានៅក្នុងសង្គមទាំងអស់គ្នា ។

គម្រោង SAVE THE EARH នឹងផ្ដោតសំខាន់ទៅលើរឿងពីរយ៉ាងធំៗ មួយគឺបញ្ហាបរិស្ថាន មួយទៀតគឺបញ្ហាសុខភាព ។

ហើយដើម្បីគាំទ្រគម្រោងថ្មីរបស់ខ្លួនមួយនេះផងដែរ ICE-WATCH ក៏នឹងបញ្ចេញផលិតផលថ្មីរបស់ខ្លួនដែលមានអត្ថនយ័គ្រប់សម្រាប់ការថែរក្សារបរិស្ថានផងដែរ។

តាមការបង្ហើបឲ្យដឹងពីខាង ICE-WATCH បានឲ្យដឹងថាបញ្ហាដំបូងដែល SAVE THE EARTH យកមកធ្វើជាប្រធានបទដំបូងគេសម្រាប់ការចូលរួមចំណែកដោះស្រាយក្នុងកម្ពុជានោះគឺ បញ្ហាសុខភាព៕

SAVE THE EARTH
SAVE THE EARTH
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T