សម្បត្តិ ហ្វាយនែន ភីអិលស៊ី សម្រេចផ្តល់រយៈពេលអនុគ្រោះសម្រាប់កម្ចីអតិថិជនដែលកំពុងទទួលរងគ្រោះដោយការរីករាលដាលជំងឺឆ្លងកូវីដ១៩ ចំនួន ៥ខែ

//s5.kh1.co/b0/b07b98b93280ef4cab3e4337d46e51df669afc7b.jpg
សង្គម

 ១៤-មេសា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយ​នែន ភីអិលស៊ី បានយល់អំពីទុក្ខលំបាក​ផ្នែកហិរញ្ញវត្ថុដែលអតិថិជនមួយចំនួនកំពុងជួប​ប្រទះ ជាពិ​សេ​ស​អតិថិជនក្នុង វិស័យ​ទេសចរណ៍ កាត់​ដេរ សំណង់ និង ផ្នែកដឹកជញ្ជូន ក្នុងកំឡុង​ពេលមានការរីករាលដាល​នៃជំងឺឆ្លង​ កូវីដ១៩ នេះ។ ក្នុងនាមស្ថាប័នផ្តល់ប្រាក់កម្ចីដែលមានការទទួលខុស​ត្រូវខ្ពស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ​ ហ្វាយ​នែន ភីអិលស៊ីមានការអាណិតអាសូរនិង​យោគយល់ ដល់ប្រជាជនកម្ពុជា ដែលកំពុងរងផលប៉ះពាល់ពីការរីករាលដាល​នៃជំងឺឆ្លង​នេះ និង ​ស្របតាមសារាចរ ដែ​​ល​ចេញ​ដោយធនាគារជា​តិ​នៃកម្ពុជា ស្ថាប័នបានសម្រេចផ្តល់រយៈពេលអនុគ្រោះសម្រាប់កម្ចីអតិថិជនរហូតដល់៥ខែលើការសងប្រាក់ដើម ដោយអតិថិជន គ្រាន់តែត្រូវបង់ការប្រាក់និងថ្លៃសេវា(បើមាន) ក្នុងអំឡុងពេលនេះតែប៉ុណ្ណោះ។ សូមប​ញ្ជាក់ថា រាល់អតិថិជន​ដែលទទួលបានការអនុ​គ្រោះដូចខាង​​​​លើ ស្ថាប័ន​នឹងពន្យា​​រយៈពេលកម្ចីបន្ថែមចំនួន៥ខែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សម្បត្តិ ហ្វាយនែន ភីអិលស៊ី
សម្បត្តិ ហ្វាយនែន ភីអិលស៊ី

សម្រាប់អតិថិជនដែលរងផលប៉ះពាល់ក្នុងវិស័យទេសចរណ៍ កាត់ដេរ សំណង់ និង ដឹកជញ្ជូន សូមទាក់ទងមកសម្បត្តិ ហ្វាយនែន ជាបន្ទាន់តាមលេខទូរស័ព្ទ 023/093 99 77 22 ហើយអាចចូលមើលសំណួរ ចម្លើយលម្អិតអំពី​​រយៈពេលអនុគ្រោះនេះតាមវែបសាយរបស់សម្បត្តិ​ ហ្វាយនែន។​ https://bit.ly/Sambat

អំពីសម្បត្តិ ហ្វាយនែន

សម្បត្តិ ហ្វាយនែន គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលផ្តល់ជូននូវដំណោះស្រាយ ផ្នែកហិរញ្ញវត្ថុដោយស្មើភាពគ្នា ទៅកាន់អតិថិជន សហគ្រាសខ្នាតតូចបំផុត ខា្នតតូច និងខ្នាតមធ្យម ដែលមានភាពសមស្របបំផុតជាមួយនឹងតម្រូវការរបស់ពួកគេទាំងការប្រើប្រាស់ជាលក្ខណៈផ្ទាល់ខ្លួន និងអាជីវកម្ម។ សព្វថ្ងៃនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្បត្តិ ហ្វាយនែន ភីអិលស៊ីមានសាខាចំនួនបួន(ទួលគោក តាខ្មៅ ចោមចៅ​ និង បែកចាន) ក្នុងពេលឆាប់ៗខាងមុខនេះសម្បត្តិ ហ្វាយនែន នឹងដាក់អោយប្រើប្រាស់ប្រព័ន្ធកម្ចីតាមរយៈឌីជីថល ដើម្បីធ្វើការអនុម័តកម្ចីឆាប់រហ័សជូនដល់អតិថិជន គ្រប់ពេលវេលា គ្រប់ទីកន្លែង 24/7៕

សម្បត្តិ ហ្វាយនែន ភីអិលស៊ី
សម្បត្តិ ហ្វាយនែន ភីអិលស៊ី
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T