ភ្នំពេញ៖ ដោយសារជំងឺ Covid-19 រាតត្បាត និងទិន្នន័យពាក់ព័ន្ធរបស់រដ្ឋាភិបាល គេព្យាករណ៍ថាសេដ្ឋកិច្ចប្រទេសកម្ពុជានឹងទទួលបានឱកាសថ្មី ក្នុងការអភិវឌ្ឍលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការដឹកជញ្ជូន ឈានមុខគេនៅឆ្នាំ ២០២០ នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅពេលអនាគតគោលនយោបាយទូលំទូលាយនឹងមានតម្រូវការច្រើន ដើម្បីពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ហើយកាត់បន្ថយលទ្ធភាពទទួលបានទីផ្សារ ការកែលម្អការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចាប់យកឱកាសនៅក្នុងសេដ្ឋកិច្ចឌីជីថល (E-Commerce)។

បច្ចុប្បន្នគម្លាតដ៏ធំនៃសេវាកម្មដឹកជញ្ចូន រវាងកម្ពុជា និងប្រទេសដទៃទៀតមានចន្លោះធំធេង។ ការចំណាយលើការដឹកជញ្ចូនរបស់ប្រទេសកម្ពុជា គឺខ្ពស់ហើយវាទាមទារអោយមានក្រុមហ៊ុនធំដែលមានជំនាញវិជ្ជាជីវៈបន្ថែមទៀត ដើម្បីមកកែលម្អ និងលើកកម្ពស់សេវាកម្មដឹកជញ្ជូនតាមមូលដ្ឋានដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល។
ទោះយ៉ាងណាក៏ដោយក៏មានក្រុមហ៊ុនធំៗជាច្រើនបានចាប់ផ្តើមប្រតិបត្តិការលើវិស័យដឹកជញ្ជូនរួចរាល់ហើយនៅកម្ពុជារួមមាន BEST EXPRESS និងក្រុមហ៊ុនដឹកជញ្ជូនដទៃទៀត។

លោក Jason អ្នកគ្រប់គ្រងទូទៅប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុនដឹកជញ្ជូន BEST EXPRESS បានលើកឡើងថា៖
ប្រទេសកម្ពុជាគឺជាប្រទេសដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងជាផ្នែកមួយដ៏សំខាន់របស់យុទ្ធសាស្ត្រអន្តរជាតិរបស់យើង។ បច្ចុប្បន្ននេះគឺជាឱកាសដ៏ល្អមួយសម្រាប់ការវិនិយោគលើប្រព័ន្ធដឹកជញ្ចូនប្រកបដោយប្រសិទ្ធភាពនិងវិជ្ជាជីវៈនៅក្នុងប្រទេសកម្ពុជា ដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា។ ជាក់ស្តែង BEST EXPRESS បានវិនិយោគរាប់លានដុល្លារនៅក្នុងប្រទេសកម្ពុជាហើយវិសាលភាពអាជីវកម្មរបស់ក្រុមហ៊ុននេះ គឺស្រដៀងទៅនឹងក្រុមហ៊ុនដឹកជញ្ជូនធំៗផ្សេងៗទៀត ដែលកំពុងតែដំណើរការក្នុងប្រទេសកម្ពុជាផងដែរ។ យុទ្ធសាស្ត្ររបបស់ក្រុមហ៊ុន គឺផ្តោតសំខាន់លើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការដឹកជញ្ជូនក្នុងស្រុក និងក្រៅស្រុក ស្របពេលដែល BEST EXPRESS មានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមហ៊ុន Alibaba Group។ ក្រុមហ៊ុននេះបានចាប់ផ្តើមដំណើរការនៅក្នុងរាជធានីភ្នំពេញ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់ការបង្កើតបណ្តាញសាខាក្រុមហ៊ុនដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជាទាំងមូលនៅក្នុងឆ្នាំ២០២០នេះ។
ការវិនិយោគរបស់ក្រុមហ៊ុនដែលមានជំនាញធំៗទាំងនេះនៅក្នុងប្រទេសកម្ពុជា សុទ្ធសឹងតែមានស្ថេរភាពខ្ពស់ និងលទ្ធភាពហិរញ្ញវត្ថុល្អ ជាមួយនឹងវិស័យមួយនេះ ដូច្នេះគេជឿជាក់ថាវានឹងក្លាយជាអាជីវកម្មដ៏ល្អមួយសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនធំដូចជា BEST EXPRESS នៅកម្ពុជា៕
ដើម្បីទំនាក់ទំនងបើកសាខា BEST EXPRESS CAMBODIA សូមចុចទីនេះ៖ https://forms.gle/eR6Pzas6dF65G7tj6






