ដោយសារតែការរាតត្បាតវីរុស Covid-19 ចិនពិចារណាបញ្ចប់ការទទួលទានសាច់ឆ្កែទូទាំងប្រទេស

//s5.kh1.co/88/882143fa11c98b98905cda801775a873a5318d24.jpeg
សង្គម

 ១១-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ដោយសារតែការរាតត្បាតវីរុសថ្មី Covid-19 ទើបនាំឲ្យមាននូវផែនការសម្រាប់ការបង្ក្រាបយ៉ាងទូលំទូលាយលើការប្រើប្រាស់នឹងទិញដូរសត្វព្រៃ។

ប៉េកាំងៈ ប្រទេសចិនបានសម្រេចដកសត្វឆ្កែចេញពីបញ្ជីសត្វចិញ្ចឹមសម្រាប់ធ្វើអាជីវកម្ម​បរិភោគដោយបានលើកឡើងពី​ “វឌ្ឍនភាពនៃអរិយធម៌មនុស្ស” និង​​ “ការព្រួយបារម្ភជាសាធារណៈដែលវាអាចបង្កឲ្យមានវីរុសនានា ហើយនេះក៏ជាសកម្មភាពសម្រាប់ការការពារសត្វផងដែរ”។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=366,q=100/d2/d2125005487cb29b718eace1f75b2275603e0723.jpeg

ទោះបីជាយ៉ាងណាក៏ដោយក៏សាច់ឆ្កែនៅតែត្រូវបានប្រើប្រាស់ដោយប្រជាជនចិននៅតាមតំបន់មួយចំនួន ខណ: ក្រសួងកសិកម្មនិងកិច្ចការជនបទ បានជូនដំណឹងថាពួកគេបានដកសាច់ឆ្កែចេញពីបញ្ជីអាជីវកម្ម​សត្វក្តី ហើយពួកគេបានបន្ថែមថា “ឆ្កែគឺមិត្តដ៏ស្មោះត្រង់បំផុតរបស់មនុស្សជាតិតាំងពីបុរាណមក”។

យោងតាមសារព័ត៌មាន Humane Society International ដែលសាទរចំពោះការផ្លាស់ប្តូរនេះហើយបញ្ជាក់ថាមានសត្វឆ្កែ និង ឆ្មាជាង ៩០៤៩ លានក្បាលត្រូវទុកជាសត្វចិញ្ចឹមនៅក្នុងប្រទេស ចិន នេះធៀបទៅនឹងសត្វឆ្កែដែលត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំនៅក្នុងជំនួញសាច់មានប្រមាណ ១០ លានក្បាល។

https://s5.kh1.co/__image/w=650,h=366,q=100/c5/c5117d69afe45ac93384a07761bdb7849f993f89.jpeg

សេចក្តីថ្លែងការណ៍ដែលត្រូវបានបោះពុម្ពផ្សាយនៅថ្ងៃពុធនេះលើកឡើងអំពីសត្វ​ចំនួន ៣១ ប្រភេទរួមមាន ជ្រូក គោ មាន់ ទន្សាយ និង អូដ្ឋ សត្វចិញ្ចឹមពិសេសដូចជា សត្វរមាំង និង អូទ្រីស ដែលត្រូវបានអនុញ្ញាតឱ្យចិញ្ចឹមសម្រាប់បរិភោគ ឬ សម្រាប់ប្រើប្រាស់ផ្សេងៗទៀត។ 

បទប្បញ្ញត្តិថ្មីដែលត្រូវបានស្នើឡើងគឺជាផ្នែកមួយនៃការបង្ក្រាបកាន់តែទូលំទូលាយទៅលើការប្រើប្រាស់សត្វព្រៃបន្ទាប់ពីការរីករាលដាលនៃ Covid-19 ត្រូវបានគេរកឃើញនៅក្នុងទីផ្សារអាហារសមុទ្រមួយនៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិនដែលបានជួញដូរសត្វព្រៃផងដែររួមមានសត្វប្រចៀវ និង ពស់ ហើយរដ្ឋាភិបាលបានហាមឃាត់រាល់ការធ្វើពាណិជ្ជកម្ម និងការបរិភោគសត្វព្រៃដែលមិនមែនជាសត្វនៅក្នុងទឹកកាលពីចុងខែកុម្ភៈ៕

https://s5.kh1.co/__image/w=650,h=366,q=100/93/93503341065a3028684a9c190c81ac9cf7daf84c.jpeg
https://s5.kh1.co/__image/w=650,h=366,q=100/f9/f981f17bc5f37f9d72efac18cb9480e96f36a45f.jpeg
https://s5.kh1.co/__image/w=650,h=366,q=100/91/91fa73e633fd6e7957498fc91a3687ba6dacd68d.jpeg
https://s5.kh1.co/__image/w=650,h=366,q=100/49/49efbaaa5e3ec041360876ae41c2489ae312cd46.jpeg
Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T