រថយន្តប្រណិត GAC បានចូលទីផ្សារកម្ពុជា ជាមួយតម្លៃចាប់ពី ៣ម៉ឺនដុល្លារ

//s5.kh1.co/8a/8a5cd764f5bfd6c95fd5356a20e7b827f92eb4f4.jpg
បច្ចេកវិទ្យា

 ១០-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុន​យានយន្ត​ GAC ជា​ក្រុមហ៊ុន​ដែល​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៥៥ មក ដោយ​មាន​ផ្ដោត​ជា​សំខាន់​លើ​ការ​ផលិត​រថយន្ត​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ ហើយ​ក្រុមហ៊ុន​ក៏​មាន​​ផលិត​រថយន្ត​ដឹក​អ្នក​ដំណើរ​ខ្នាត​ធំ រួម​ទាំង​រថយន្ត​ប្រើ​ប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម​​ធំៗ​ផង​ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅ​ពី​​ផលិត​រថយន្ត​ដោយ​ខ្លួន​ឯង​ក្រុមហ៊ុន GAC ក៏​មាន​ផ្គត់ផ្គង់​គ្រឿង​បន្លាស់​រថយន្ត​សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗ​ជា​ច្រើន​ដោយ​សារ​គុណភាព​ខ្ពស់​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន ក្នុង​នោះ​មាន​ដូច​ជា​ Toyota Honda និង Mitsubishi ជា​ដើម។

គិត​មក​ត្រឹម​ពេល​នេះ​រថយន្ត​របស់​ក្រុមហ៊ុន GAC បាន​វាយ​លុក​ទីផ្សារ​​ប្រទេស​ជា​ច្រើន​ក្នុង​នោះ​មាន​ដូច​ជា​រុស្ស៊ី, សហភាព​អារ៉ាប់រួម, អារ៉ាប៊ីសាអ៊ូឌីត, នីហ្សេរីយ៉ា, ហ្វីលីពីន, គុយវ៉ែត និង​មាន​ផែនការ​វាយ​លុក​ទីផ្សារ​សហរដ្ឋអាមេរិក​ជា​មួយ​រថយន្ត​ប្រណីត​ ទំនើប និង​មាន​គុណភាព​របស់​ខ្លួន​ថែម​ទៀត​ផង។​​

នា​ពេល​នេះ​រថយន្ត GAC ក៏​បាន​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​កម្ពុជា​ជា​ផ្លូវ​ការ​កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ ដែលនាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន THH Import Export Co., Ltd សម្រាប់​ទីផ្សារ​កម្ពុជា។ សរុប​ទៅ​រថយន្ត GAC ដែល​កំពុង​ចរាចរណ៍​លក់​នៅ​កម្ពុជា​មាន​ចំនួន​បី​ម៉ូដែល ក្នុង​នោះ​មាន​ម៉ូដែល GAC GS5 ជា​រថយន្ត SUV ខ្នាត​តូច​មាន​តម្លៃ​ត្រឹម ៣៦ ៩០០ ដុល្លារ។ ទីពីរ​គឺ​រថយន្ត​ GAC GS8 ជា​ប្រភេទ SUV ខ្នាត​ធំ​មាន​តម្លៃ​ត្រឹម​ ៥៩ ៥០០ ដុល្លារ និង​ចុង​ក្រោយ​គឺ GAC GN8 ជា​រថយន្ត​វ៉ែន​ប្រណីត​មាន​ ៧ កៅអី តម្លៃ ៦៣ ០០០ ដុល្លារ

. GAC GS5 តម្លៃ​ត្រឹម ៣៦ ៩០០ ដុល្លារ

GAC GS5 
GAC GS5 
GAC GS5 
GAC GS5 
GAC GS5 
GAC GS5 
GAC GS5 
GAC GS5 

. GAC GS8 តម្លៃ​ត្រឹម​ ៥៩ ៥០០ ដុល្លារ 

GAC GS8 
GAC GS8 
GAC GS8 
GAC GS8 
GAC GS8 
GAC GS8 

. GAC GN8 តម្លៃ​ត្រឹម ៦៣ ០០០ ដុល្លារ

GAC GN8
GAC GN8
GAC GN8
GAC GN8
GAC GN8
GAC GN8

សម្រាប់​ព័ត៌មាន​លំអិត​​ អាច​ទំនាក់ទំនង​​ទៅ​កាន់​លេខ​ទូរសព្ទ៖ 012 666 905 ឬ ​ឬ​​អញ្ជើញ​ទៅ​កាន់​អាសយដ្ឋាន​​ អគារ #115 មហា​វិថី​សហព័ន្ធរុស្សី​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T