មិនងាយស្រួលទេ! អតីតតារាសម្ដែងAlex George ឃ្លាតពីមិត្តស្រីមួយរយៈ​ ជួយសង្រ្គោះអ្នកឆ្លងកូវីដ១៩

//s5.kh1.co/a0/a0ab001d9fc2217d7b9b53d936131b22f00d1783.jpg
តារា & កម្សាន្ដ

 ០៨-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ដោយសារតែចង់សង្គ្រោះអ្នកជំងឺកូរ៉ូណា! ដុកទ័រ Alex George សុខចិត្តបែកពីមិត្តស្រីមួយរយៈ ដើម្បីទៅធ្វើសង្គ្រាមប្រយុទ្ធប្រឆាំងជាមួយវីរុសកូវីត-១៩ សង្គោះអ្នកជំងឺដែលកំពុងតែដង្ហោយរកជំនួយពីក្រុមគ្រូពេទ្យ។

បរទេស៖ សព្វថ្ងៃនេះអ្នកណាៗ ក៏មានភាពខ្លាចរអារនឹង ជំងឺកូរ៉ូណា ដែលជំងឺនេះបានចម្លង និងបានឆក់យកជីវិតមនុស្សជាច្រើននាក់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ដោយសារតែជំងឺឆ្លងនេះ បានរាតត្បាតស្ទើរតែ គ្រប់ប្រទេសទៅហើយដូច្នេះ លទ្ធភាពដែលអាចទប់ទល់នឹងវីរុសនេះគឺ មានភាពលំបាកខ្លាំង អ្នកជំងឺកាន់តែកើនឡើង សំភារៈសម្រាប់ទប់ទល់នឹងកូវីដ-១៩ កាន់តែតិចទៅៗ រីឯក្រុមគ្រូពេទ្យវិញខ្លះ បានលាឈប់ពីការងារ ខ្លះទៀតបានស្លាប់ចោលគ្រួសារ ដោយសារតែបានឆ្លងវីរុសដ៏កាចសាហាវនេះ។

ជាក់ស្តែង​ ប្រុសស្អាតដុកទ័រ ដែលធ្លាប់ជាតារាសម្តែងកាលពីមុន Alex George បានសុខចិត្តបែកពី មិត្តស្រីដែលជាសង្សារបណ្តូលចិត្ត Amelia Bath មួយរយៈទាំងអាល័យ ដើម្បីទៅធ្វើសង្គ្រាម ប្រយុទ្ធប្រឆាំងជាមួយវីរុសកូវីត-១៩ សង្គោះអ្នកជំងឺ ដែលកំពុងតែដង្ហោយរកជំនួយ ពីក្រុមគ្រូពេទ្យ។

អតីតតារាប្រុសរូបនេះ បាននិយាយថា 

វាមិនមែនជារឿងងាយស្រួលឡើយដែល ត្រូវចាកចេញពីមនុស្សដែលខ្លួនស្រលាញ់ ទៅរស់នៅម្នាក់ឯង ប៉ុន្តែវាជាអ្វីដែលខ្ញុំត្រូវធ្វើ

ដុកទ័រ Alex George 

ក្រោយពី ដុកទ័រ Alex George បាននិយាយពាក្យប៉ុន្មានម៉ាត់នេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន បាននិយាយសរសើរអតីតតារាប្រុសរូបនេះ ថាមិនត្រឹមតែស្អាតតែសម្បកក្រៅទេ ចិត្តគំនិតក៏ល្អទៀត ជាងនេះទៅហ្វេនបានអរគុណអំពីការលះបង់របស់គាត់ មិនខ្លាចស្លាប់ ដើម្បីជួយសង្គ្រោះអ្នកជំងឺកូវីដ-១៩

សូមទស្សនារូបភាពខាងក្រោម៖

Alex Georgeនិង Amelia Bath
Alex Georgeនិង Amelia Bath
Alex Georgeនិង Amelia Bath
Alex Georgeនិង Amelia Bath
Alex Georgeនិង Amelia Bath
Alex Georgeនិង Amelia Bath
Alex Georgeនិង Amelia Bath
Alex Georgeនិង Amelia Bath
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T