ធនាគារ ABA និងអតិថិជនរបស់ខ្លួន រៃអង្គាសបានប្រាក់ចំនួន 18,000 ដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-19!

//s5.kh1.co/e6/e65507db15782c1675c620f7db55da6c6559d38c.jpg
សង្គម

 ០៨-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ធនាគារ ABA​ ជាធនាគារពាណិជ្ជធំទីបី និងជាបុត្រសម្ព័ន្ធរបស់ធនាគារជាតិកាណាដា បានប្រគល់មូលប្បទានប័ត្រដែលមានទឹកប្រាក់ចំនួន 18,000 ដុល្លារ ជូនក្រសួងសុខាភិបាល។

ភ្នំពេញ៖ ធនាគារ ABA​ ជាធនាគារពាណិជ្ជធំទីបី និងជាបុត្រសម្ព័ន្ធរបស់ធនាគារជាតិកាណាដា បានប្រគល់មូលប្បទានប័ត្រដែលមានទឹកប្រាក់ចំនួន 18,000 ដុល្លារ ជូនក្រសួងសុខាភិបាល (MOH) សម្រាប់ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ទឹកប្រាក់ចំនួន 18,000 ដុល្លារ ជូនក្រសួងសុខាភិបាល (MOH)  
  ទឹកប្រាក់ចំនួន 18,000 ដុល្លារ ជូនក្រសួងសុខាភិបាល (MOH)  

​ចំនួនទឹកប្រាក់នេះបានមកពីការរៃអង្គាសប្រាក់របស់យុទ្ធនាការ Anti-COVID-19​ ដែលបានដំណើរការកាលពីថ្ងៃទី 26 មីនា 2020 ដែលផែនការដំបូងគ្រោងរៃអង្គាសប្រាក់ 5,000 ​ដុល្លារ ដោយធនាគារបង្គ្រប់ពាក់កណ្ដាលទៀតឲ្យបានចំនួន 10,000 ដុល្លារ​។ ដោយសារតែទឹកចិត្តសប្បុរសធម៌របស់អតិថិជធនាគារ ABA ចំនួនទឹកប្រាក់រៃអង្គាសបានលើសពីចំនួនគោលដៅកំណត់ក្នុរយៈពេលដ៏ខ្លី ហើយបន្ទាប់ពីអតិថិជនរបស់ធនាគារ ABA រាប់រយនាក់ បានបរិច្ចាគបានចំនួន 9,000 ​ដុល្លារ ធនាគារ ABA​ នៅតែសម្រេចបន្ថែមចំណែករបស់ខ្លួនស្មើនឹងចំនួនដែលអតិថិជនបានចូលរួម ធ្វើឲ្យចំនួនសរុបកើនដល់ 18,000​ ដុល្លារ និងយកប្រគល់ជូន​ក្រសួងសុខាភិបាល ដើម្បីចាត់ចែងផ្នែកវេជ្ជសាស្ត្រ ក្នុងគោលដៅកាត់បន្ថយការរីករាលដាលនៃមេរោគកូវីដ-១៩ នេះ។

ការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ នៅតែបន្ត ហើយអតិថិជនរបស់ធនាគារ ABA នៅតែអាចធ្វើការបរិច្ចាគបាន តាមកម្មវិធី ABA Mobile ដើម្បីជួយដល់ក្រសួងសុខាភិបាល (MOH)៖
1. បើក ABA​ Mobile​ ហើយចុចលើប៊ូតុង ទូទាត់ប្រាក់
2. ចូលទៅកាន់ សប្បុរសធម៌ & ការបរិច្ចាគ ហើយចុចលើ “ABA ANTI-COVID-19”
3. ជ្រើសរើសគណនីដែលអ្នកចង់ធ្វើការបរិច្ចាគ បញ្ចូលលេខទូរស័ព្ទរបស់អ្នក និងចំនួនទឹកប្រាក់
4. ចុច “បង់ឥឡូវ” ហើយបញ្ជាក់ជាមួយលេខកូដ PIN កម្មវិធី ABA​ Mobile​ របស់អ្នក។

ធនាគារ ABA នឹងប្រគល់ប្រាក់ដែលទទួលបានជូនក្រសួងសុខាភិបាលជារៀងរាល់ខែ ដោយជូនដំណឹងលោកអ្នកអំពីចំនួនទឹកប្រាក់ដែលទទួលបានតាមរយៈផេក Facebook របស់ធនាគារ ABA៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T