មើលមុខគេផង! មិននឹកស្មានថា DJ Soda ឆ្នាំនេះ អាយុ៣៤ឆ្នាំ

//s5.kh1.co/7c/7c2cb06fc3ea523d1bef0ee6c26c49d853b50ae6.jpg
តារា & កម្សាន្ដ

 ០៧-មេសា-២០២០ ៧ល្ងាច · ៤ ឆ្នាំមុន

មុខមាត់ និងអាយុរបស់នាង ពិតជាមិនសាកសមនឹងគ្នាទាល់តែសោះ ព្រោះមុខរបស់នាង ពិតជាក្មេងខ្លាំងណាស់។

កូរ៉េខាងត្បូង៖ អ្នកណាមិនស្គាល់ ពីDJ Soda ដែលជា DJ ម្នាក់ ដ៏សែនស៊ិចស៊ី និងល្បីល្បាញ នៅក្នុងពិភពខាងចាក់ចម្រៀង ជាមួយនឹងទេពកោសល្យ Remix ភ្លេង របស់នាង ធ្វើឲ្យគ្រប់គ្នា ងាកមកចាប់អារម្មណ៍លើនាងគ្រប់ៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ស្ទីលលេងខ្លួនរបស់នាង គឺជារឿយៗ តែងតែស្លៀកសម្លៀកបំពាក់បែបរឹបរាង ដើម្បីបញ្ចេញនូវរាងដ៏ស្លីមស្អាត អមជាមួយនឹងមុខមាត់ដ៏ឃ្យូត​និងម៉ូតសក់ខ្លី មិនដែលចេះវែងរបស់នាង។ អ្វីដែលគេរឹតតែ នឹកស្មានមិនដល់ទៀតនោះ គឺអាយុរបស់ ឌីជេម្នាក់នេះតែម្តង ដែលសឹងតែគ្រប់គ្នា ទាយមិនត្រូវនោះទេ ថានាងអាយុប៉ុន្មាននោះ។

បើតាមប្រភពច្បាស់លាស់ ក្នុងឆ្នាំថ្មីនេះ នាងមានអាយុ៣៤ឆ្នាំហើយ តែនៅក្នុង Wiki គឺដាក់មិនពិតនោះទេ ដោយសារតែរូបនាង ព្យាយាមលាក់បាំងថ្ងៃ ឆ្នាំកំណើតរបស់នាង តែយ៉ាងណា នៅតែមានអ្នកដឹងថា រូបនាងបានកើតក្នុងឆ្នាំ១៩៨៦។

អាចនិយាយបានថា សម្រស់ និងអាយុរបស់នាង ពិតជាខុសស្រឡះតែម្តង មិនសាកសមនឹងគ្នាបន្តិចសោះ ដោយសារតែមុខមាត់របស់នាង នៅតែក្មេងស្រស់ស្អាត គួរឲ្យស្រលាញ់ ដូចជាក្មេងស្រី វ័យ១៦ ១៧ឆ្នាំយ៉ាងដូច្នោះដែរ  តែតាមការពិត នាងមានអាយុ៣៤ឆ្នាំមែន ហើយកាលពីព្រឹកមិញ ក៏ជាថ្ងៃកំណើតនាង ដែលមានអ្នក នំខេករាងជាស្បែកជើងប៉ាតាដល់នាងផងដែរ ដែលជាតំណាងសម្រាប់នាង ដោយសារតែ ជារឿយៗ នាងចូលចិត្តស្បែកជើងប៉ាតា បែបមានកែងក្រាស់ៗ៕

តោះមើលសម្រស់របស់នាង ក្នុងវ័យ៣៤ឆ្នាំទាំងអស់គ្នា៖

DJ Soda
DJ Soda
DJ Soda
DJ Soda
DJ Soda
DJ Soda
DJ Soda
DJ Soda
DJ Soda​ ត្រូវគេ Surprise ខួបឲ្យ
DJ Soda​ ត្រូវគេ Surprise ខួបឲ្យ
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T