ទារកក្នុងផ្ទៃ ធ្វើដៃពីរជាសញ្ញាសន្ដិភាព កុំឲ្យម្ដាយភ័យព្រួយអំពីស្ថានភាពវីរុសកូវីដ-១៩

//s5.kh1.co/c9/c9630cc5a942cdf379319d303750d9d41862c444.jpg
សង្គម

 ០៧-មេសា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

កាលពីថ្មីៗនេះ នាង Madoko បានទៅពិនិត្យផ្ទៃពោះ ហើយនៅពេលដែលស្កេនអ៊ុលត្រាសោន ក៏ស្រាប់តែឃើញ កូនក្នុងផ្ទៃធ្វើដៃពីរ ជាសញ្ញាសន្ដិភាព ហាក់បីដូចជាចង់ប្រាប់នាងថា អ្វីៗនឹងល្អប្រសើរ និងបញ្ឍប់ការព្រួយបារម្ភទៀតទៅ។

ជប៉ុន៖ ជាការពិត សព្វថ្ងៃនេះ នៅពេលដែលយើងបើកទូរទស្សន៍ឬចូលទៅកាន់គេហទំព័រប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ យើងប្រាកដជាឃើញអ្វីមួយដែលទាក់ទងនឹងវីរុសរាតត្បាតកូវីដ-១៩ជានិច្ច។ ហើយព័ត៌មានដែលទាក់ទងនឹងចំនួនអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ បានធ្វើឲ្យប្រជាជនទូទាំងពិភពលោក មានការព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសមនុស្សចាស់ និងស្ត្រីមានផ្ទៃពោះផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ស្ត្រីជនជាតិជប៉ុនម្នាក់ឈ្មោះថា Madoko ពរពោះកូនចំនួន៧ខែហើយ កើតទុក្ខជាខ្លាំង បន្ទាប់ពីតារាកំប្លែងមួយរូបដ៏ល្បីល្បាញដែលនាងចូលចិត្ត គឺលោក Ken Shimura បានទទួលមរណភាពដោយសារវីរុសកូវីដ-១៩។ ទន្ទឹមនឹងនេះដែរ បានធ្វើឲ្យនាងសម្រាកមិនសូវស្រួល និងព្រួយបារម្ភអំពីស្ថានភាពទាំងមូលនៃវីរុសនេះ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ នាង Madoko បានទៅពិនិត្យផ្ទៃពោះ ហើយនៅពេលដែលស្កេនអ៊ុលត្រាសោន ក៏ស្រាប់តែឃើញ កូនក្នុងផ្ទៃធ្វើដៃពីរ ជាសញ្ញាសន្ដិភាព ហាក់បីដូចជាចង់ប្រាប់នាងថា អ្វីៗនឹងល្អប្រសើរ និងបញ្ឈប់ការព្រួយបារម្ភទៀតទៅអីចឹង។

បើយោងតាមនាយកដ្ឋានសុខាភិបាលអូស្រ្តាលីភាគខាងលិច បានឲ្យដឹងថា ទារកនៅក្នុងផ្ទៃ អាចមានអារម្មណ៍គ្រប់យ៉ាងដែលស្ត្រីជាម្តាយបានជួបប្រទះ រួមទាំងសំឡេងនៅក្នុងបរិយាកាសខ្យល់ដែលដកដង្ហើម អាហារដែលញ៉ាំ និងអារម្មណ៍ដែលមានជាដើម៕

សូមទស្សនារូបភាពខាងក្រោម៖

ទារកធ្វើដៃពីរជាសញ្ញាសន្ដិភាព
ទារកធ្វើដៃពីរជាសញ្ញាសន្ដិភាព
ការបង្ហោះរបស់ស្ត្រីជាម្ដាយនៅលើបណ្ដាញសង្គម Twitter
ការបង្ហោះរបស់ស្ត្រីជាម្ដាយនៅលើបណ្ដាញសង្គម Twitter
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T