ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា វីរុស Covid-19 បានរីករាលដាលខ្លាំងឡើងតាមបណ្តាប្រទេសនីមួយៗ ដោយឡែកមួយរយៈពេលប៉ុន្មានថ្ងៃនេះ ប្រទេសកម្ពុជាហាក់ដូចជាស្ងាត់មិនសូវមានអ្នកឆ្លងច្រើន ស្របពេលដែលអ្នកជាសះស្បើយកើនដល់៥៨នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងនាព្រឹកនេះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅវិមានសន្តិភាព។ ដោយក្នុងនោះសម្តេចបានធ្វើការ ប្រកាសថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងផ្អាកនៅក្នុងឆ្នាំនេះ ដើម្បីធ្វើការទប់ស្កាត់នៃការឆ្លងរីករាលដាលកាន់តែខ្លាំងនៃជំងឺមួយនេះ។
មិនត្រឹមតែប៉ុណ្ណោះ អ្នកដែលធ្វើការគ្រប់ស្ថាប័នទាំងអស់ មិនមានការឈប់សម្រាកនោះទេ ពោលគឺធ្វើការធម្មតា រដ្ឋសងវិញនៅពេលសមស្របចំនួន៥ថ្ងៃ៕

