បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei បានជួយឲ្យការផ្សាយផ្ទាល់នៃកិច្ចសម្ភាសន៍រវាងប្រទេសចិន CCTV 4 និងភាគីកម្ពុជាអាចដំណើរការទៅបានដោយរលូន!

//s5.kh1.co/e0/e06f7f987e9f2b7814e9d75756ed64b94b946036.jpg
បច្ចេកវិទ្យា

 ០៧-មេសា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

បណ្តាញ 5G ល្បឿនលឿន ដែលផ្តល់ដោយបរិក្ខារបស់ក្រុមហ៊ុន Huawei នេះ ជាហេតុធ្វើឲ្យការផ្សាយផ្ទាល់ដែលធ្វើឡើងរវាងទីក្រុងប៉េកាំងនាប្រទេសចិន និងទីក្រុងភ្នំពេញនាប្រទេសកម្ពុជា អាចដំណើរការទៅបានប្រកបដោយប្រសិទ្ធភាព។

ភ្នំពេញ​៖ នាថ្ងៃទី៥ ខែមេសា វេលាម៉ោង ២១:៣០នាទី (ម៉ោងនៅទីក្រុងប៉េកាំង) កម្មវិធី “Today Focus” របស់ទូរទស្សន៍ CCTV 4 បានបើកកិច្ចសម្ភាសន៍ផ្សាយផ្ទាល់ជាមួយលោក Ai Xiang ប្រធានក្រុមគ្រូពេទ្យជំនួយចិនប្រចាំនៅកម្ពុជា នៅការិយាល័យក្រុមហ៊ុន Huawei កម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កម្មវិធី “Today Focus” របស់ទូរទស្សន៍ CCTV 4  
   កម្មវិធី “Today Focus” របស់ទូរទស្សន៍ CCTV 4  

តាមរយៈការប្រើប្រាស់បណ្តាញ 5G ល្បឿនលឿន ដែលផ្តល់ដោយបរិក្ខារបស់ក្រុមហ៊ុន Huawei នេះ ជាហេតុធ្វើឲ្យការផ្សាយផ្ទាល់ដែលធ្វើឡើងរវាងទីក្រុងប៉េកាំងនាប្រទេសចិន និងទីក្រុងភ្នំពេញនាប្រទេសកម្ពុជា អាចដំណើរការទៅបានប្រកបដោយប្រសិទ្ធភាព និងគ្មានការរំខានឡើយ​។ ក្រុមហ៊ុន Huawei បានបញ្ជាក់ថា បច្ចេកវិទ្យា 5G នឹងអាចជួយដល់ឧស្សាហកម្មក្នុងស្រុកជាច្រើនដូចជា៖ ការផ្សាយបន្តផ្ទាល់របស់ CCTV ការពិគ្រោះជំងឺពីចម្ងាយ Telemedicine ជាដើម។ ម្យ៉ាងវិញទៀតវាក៏បានជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនកម្ពុជាទាំងអស់ឲ្យកាន់តែមានភាពល្អប្រសើរឡើងផងដែរ។

បច្ចេកវិទ្យា 5G មានលក្ខណៈពិសេសជាច្រើនដូចជា៖ ល្បឿនលឿន ប្រើប្រាស់រយៈកាលទាប និងមានភាពចល័តខ្ពស់។ វាគាំទ្រដល់ការបញ្ជូនវីឌីអូកម្រិត HD ក្នុងពេលវេលាពិតប្រាកដ Real-time និងប្រកបដោយគុណភាពច្បាស់ល្អ ហើយវាអាចត្រូវបានដាក់ឱ្យដំណើរការបានយ៉ាងលឿនតាមរយៈបច្ចេកវិទ្យា FWA (Fixed Wireless Access) ដែលមិនត្រូវការភាពស្មុគស្មាញ និងការតភ្ជាប់ទៅនឹងបណ្តាញខ្សែកាបមួយម៉ែត្រចុងក្រោយនោះទេ។

   កម្មវិធី “Today Focus” របស់ទូរទស្សន៍ CCTV 4  
   កម្មវិធី “Today Focus” របស់ទូរទស្សន៍ CCTV 4  
   កម្មវិធី “Today Focus” របស់ទូរទស្សន៍ CCTV 4  
   កម្មវិធី “Today Focus” របស់ទូរទស្សន៍ CCTV 4  

ក្រៅពីនេះក្រុមហ៊ុន Huawei កម្ពុជាបានបរិច្ចាគប្រព័ន្ធសន្និសីទវីដេអូ Cloudlink ដើម្បីជួយគាំទ្រដល់ក្រុមគ្រូពេទ្យជំនាញរបស់ចិនប្រចាំកម្ពុជា ហើយប្រព័ន្ធសន្និសីទវីដេអូនេះនឹងអាចភ្ជាប់ទំនាក់ទំនងរវាងក្រសួងសុខាភិបាលកម្ពុជា មន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែផងដែរ។ ​ទន្ទឹមនឹងនេះការធ្វើអន្តរទំនាក់ទំនងដោយរយៈពេលដំណើរការជាក់ស្តែង (Real-time) រវាងក្រសួងសុខាភិបាលកម្ពុជា មណ្ឌលសុខភាពខេត្ត និងមន្ទីរពេទ្យទូទាំង ២៥ រាជធានី ខេត្ត នឹងអាចដាក់ដំណើរការទៅបានដើម្បីបង្ការ និងព្យាបាលអ្នកជំងឺកូវីដ១៩ ក៏ដូចជាការពិគ្រោះយោបល់ពីចម្ងាយដោយរយៈពេលដំណើរការជាក់ស្តែង (Real-time)។

   កម្មវិធី “Today Focus” របស់ទូរទស្សន៍ CCTV 4  
   កម្មវិធី “Today Focus” របស់ទូរទស្សន៍ CCTV 4  

ប្រព័ន្ធនេះដំណើរការរួមគ្នាជាមួយបណ្តាញសាកល្បង 5G ដែលផ្តល់ដោយប្រតិបត្តិករនៅតាមទីតាំងនានាក្នុងរាជធានីភ្នំពេញ។​ បរិក្ខា Huawei wireless router 5G CPE រួមជាមួយប្រព័ន្ធសន្និសីទវីដេអូ Cloudlink ដែលគាំទ្រតំណភ្ជាប់យ៉ាងលឿន ជាពិសេសនៅតំបន់ដាក់អ្នកេជំងឺដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យ។ ការធ្វើរោគវិនិច្ឆ័យ និងការណែនាំពីចម្ងាយអាចធ្វើឡើងគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដោយវេជ្ជបណ្ឌិត និងអ្នកជំនាញ និងសូម្បីតែអ្នកជំនាញដែលមានទីតាំងនៅឯប្រទេសចិនប្រសិនបើចាំបាច់។​ ការប្រើប្រាស់ប្រព័ន្ធ 5G Telemedicine នេះ មិនត្រឹមតែអាចជួយបង្កើនប្រសិទ្ធភាពទូទៅក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺរបស់រាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ វាក៏អាចជួយសន្សំសំចៃពេលវេលានៃប្រតិបតិ្តការការងារនៃកិច្ចប្រយុទ្ធប្រឆាំងផងដែរ ។

   កម្មវិធី “Today Focus” របស់ទូរទស្សន៍ CCTV 4  
   កម្មវិធី “Today Focus” របស់ទូរទស្សន៍ CCTV 4  

នាពេលបច្ចុប្បន្ននេះស្ថានភាពជំងឺរលាកសួតថ្មីកូវីដ១៩ កំពុងមានការវិវឌ្ឍន៍ឥតឈប់ឈរនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Huawei ជាសហគ្រាសមួយដែលមានទំនួលខុសត្រូវខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ និងបានប្រតិបត្តិការធុរកិច្ចនៅកម្ពុជាអស់រយៈពេល ២១ ឆ្នាំមកហើយ ហើយយើងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ “នៅកម្ពុជាដើម្បីកម្ពុជា”។ ដោយមានការណែនាំ និងជំនួយយ៉ាងមុតមាំពីស្ថានទូតចិនប្រចាំកម្ពុជា ក្នុងនាមក្រុមហ៊ុន Huawei ជាក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានវិទ្យាឈានមុខគេនៅលើពិភពលោក យើងនឹងខិតខំប្រើប្រាស់នូវ​វិធីសាស្ត្របច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់របស់ខ្លួនរួមមាន៖ បច្ចេកវិទ្យា5G បញ្ញាសិប្បនិម្មិត AI និងជាពិសេសប្រព័ន្ធសន្និសីទវីដេអូ Huawei cloud ដើម្បីគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចប្រយុទ្ធប្រឆាំងនេះ ពីព្រោះយើងជឿជាក់ថា បច្ចេកវិទ្យាព័ត៌មានវិទ្យា ICT បានក្លាយជាមធ្យោបាយដ៏សំខាន់ ដើម្បីលើកកម្ពស់ដល់យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃវីរុសនេះនៅក្នុងប្រទេសកម្ពុជា៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T