បទបញ្ជាថ្មី! សណ្ឋាគារទាំងអស់នៅ KORAT ត្រូវបានបញ្ជាឲ្យបិទ

//s5.kh1.co/13/13ff9927fa07ec19bd362a5ac79839a5f2585de6.jpg
សង្គម

 ០៧-មេសា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

សណ្ឋាគារទាំងអស់នៅក្នុងខេត្តនគររាជសីមាត្រូវបានបញ្ជាឱ្យបិទដើម្បីទប់ស្កាត់ ការរីករាលដាលនៃជម្ងឺឆ្លងកូវីដ-១៩ ដែលមានប្រសិទ្ធិភាពចាប់ពីថ្ងៃចន្ទរហូតដលមានការជូនដំណឹងបន្ថែម។

ថៃ៖ សណ្ឋាគារទាំងអស់នៅក្នុងខេត្តនគររាជសីមាត្រូវបានបញ្ជាឱ្យបិទដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺឆ្លងកូវីដ-១៩ ដែលមានប្រសិទ្ធិភាពចាប់ពីថ្ងៃចន្ទរហូតដល់មានការជូនដំណឹងបន្ថែម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បទបញ្ជាដែលត្រូវបានចុះហត្ថលេខាដោយអភិបាលខេត្ត លោក Wichian Channothai តម្រូវឲ្យប្រធានគណៈកម្មាធិការជម្ងឺឆ្លងខេត្តអនុវត្តចំពោះទីតាំងដែលបានចុះបញ្ជីក្រោមច្បាប់សណ្ឋាគារឆ្នាំ ២០០៤។

ភ្ញៀវដែលបានចូលស្នាក់នៅមុនពេលការបញ្ជា ត្រូវបានអនុញ្ញាតឲ្យស្នាក់នៅបាន។ សណ្ឋាគារទាំងអស់ត្រូវតែបិទបន្ទាប់ពីពេលដែលភ្ញៀវរបស់ខ្លួនបានចាកចេញ ដោយមិនអាចទទួលភ្ញៀវថ្មីបានទេ។

សណ្ឋាគារតម្រូវឱ្យរាយការណ៍ទៅមន្ត្រីសុខាភិបាលស្រុកអំពីចំនួនភ្ញៀវដែលស្នាក់នៅទីនោះ ហើយឈ្មោះ និងកាលបរិច្ឆេទដែលភ្ញៀវនឹងចាកចេញ។ ហើយភ្ញៀវរូបណាដែល​សង្ស័យថាបានឆ្លងជម្ងឺនេះ ត្រូវតែរាយការណ៍អំពីការដាក់ឱ្យនៅដាច់ដោយឡែកពីគេ។

កាលពីពេលថ្មីៗនេះលោកអភិបាលខេត្តបានចេញបទបញ្ជាជាច្រើនដែលបិទកន្លែងដែលត្រូវបានគេចាត់ទុកថាមានគ្រោះថ្នាក់រួមមាន៖ កន្លែងកម្សាន្ត ហាងលក់ទំនិញ និងកន្លែងធម្មជាតិដែលទាក់ទាញភ្ញៀវទេសចរជាច្រើនទៀត។ ភូមិមួយក្នុងតំបន់ Tha Ang នៃស្រុក Chok Chai ក៏ត្រូវបានគេបញ្ជាឲ្យបិទការធ្វើដំណើរផងដែរ។

មជ្ឈមណ្ឌលឆ្លើយតបនឹងជម្ងឺកូវីដ-១៩ នៃខេត្តនគររាជសីមា បានរាយការណ៍កាលពីថ្ងៃចន្ទថា ចំនួនអ្នកឆ្លងសរុបនៅក្នុងខេត្តនេះមានចំនួន ១៦ នាក់៕

បទបញ្ជារបស់អភិបាលខេត្តនគររាជសីម៉ា<br>
បទបញ្ជារបស់អភិបាលខេត្តនគររាជសីម៉ា
រូបតំណាងសណ្ឋាគារនៅ Korat<br>
រូបតំណាងសណ្ឋាគារនៅ Korat
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T