ក្រោយមានអ្នកឆ្លងកូវីដ១៩ ក្នុងថ្ងៃការNamfon បានបញ្ចប់ការឃុំខ្លួន១៤ថ្ងៃហើយ ចេញមុខនិយាយថា... (មានវីដេអូ)

//s5.kh1.co/40/40f7c55a50d9a017a5313d8e9bb890a9468437ff.png
តារា & កម្សាន្ដ

 ០៦-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ បន្ទាប់ពី ធ្វើការឃុំខ្លួន អស់រយៈពេល ១៤ ថ្ងៃ តារាស្រី Namfon ព្រមទាំង ស្វាមី ក៏បានបង្ហោះវីដេអូមួយ នៅលើបណ្ដាញសង្គម Instagram ប្រាប់ពីរឿងរ៉ាវខ្លះៗ ហើយថែមទាំងបាននិយាយបែបនេះទៀត

ថៃ៖ បន្ទាប់ពី តារាសម្ដែងស្រី នាង Namfon Patcharin និងស្វាមី បានជ្រាបថា នៅក្នុងពីធីរៀបមង្គលការរបស់អ្នកទាំងពីរ កាលពីថ្ងៃទី ២០ ខែមិនា ឆ្នាំ ២០២០ កន្លងទៅនេះ មានអ្នកឆ្លងជំងឺ Covid-19 ដែលបណ្តាលឱ្យ ភ្ញៀវដែលបានមកចូលរួម ព្រមទាំងអ្នកពីរផ្ទាល់ ត្រូវធ្វើការឃុំខ្លួនឯងរយៈពេល ១៤ ថ្ងៃដើម្បី តាមដានរោគសញ្ញា ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីនោះ អ្នកទាំងពីរ ក៏បានបង្ហាញលទ្ធផលធ្វើតេស្ត ដែលបានបញ្ជាក់ថា ប្ដីប្រពន្ធមួយគូនេះ មិនបានឆ្លងមេរោគ Covid-19 នោះឡើយ ប៉ុន្តែក៏នៅ មានការពារបានយ៉ាងល្អ ដោយប្ដីប្រពន្ធមួយគូនេះ បានធ្វើការឃុំខ្លួនឯង រហូតទាល់តែគ្រប់ ១៤ ថ្ងៃ ដើម្បីឲ្យមានភាពច្បាស់លាស់ ផងដែរ។

ដោយឡែក កាលពីពេលថ្មីៗនេះ  ការឃុំខ្លួនរយៈពេល ១៤ ថ្ងៃ ក៏ត្រូវបានបញ្ចប់ ម៉្យាងវិញទៀត តារាស្រី Namfon ព្រមទាំង ស្វាមី ថែមទាំងបានបង្ហោះវីដេអូមួយ នៅលើបណ្ដាញសង្គម Instagram ប្រាប់ពីរឿងរ៉ាវ បន្ទាប់ពីអ្នកទាំងពីរ ត្រូវបានឃុំ អស់រយៈពេលជាច្រើនថ្ងៃ ទៀតផង។ នៅក្នុងនោះដែរ Namfon បានមកជាមួយនឹងសារ​ ដែលបានសរសេរថា៖

ឃុំឃាំងខ្លួនអស់រយៈពេល ១៤ ថ្ងៃហើយ។ អ្នកដែលបានមកចូលរួមនៅក្នុងពិធីរបស់ខ្ញុំ និង បង Arm គឺ សុទ្ធតែមានសុខភាពល្អ។ដោយសារតែពិធីរបស់យើងរៀបចំបែបតូចតាច ដូច្នេះហើយ ភ្ញៀវរបស់យើងភាគច្រើន គឺជាសាច់ញាតិរបស់យើង។ ភ្ញៀវដែលជាចាស់ទុំ ព្រមទាំងបងប្អូនប្រុសស្រី ខ្ញុំ និង បង Arm បានទាក់ទង ទៅអ្នកគ្រប់គ្នា ដែលបានមកចូលរួមនៅក្នុងពិធីនេះផងដែរ ។ អ្នកទាំងអស់គ្នា គឺមានសុវត្ថិភាពនិង មានសុខភាពរឹងមាំល្អ។ សូមអរគុណ អ្នករាល់គ្នា សម្រាប់ការលើកទឹកចិត្តដ៏ធំធេង ។ ក្នុងស្ថានភាពបែបនេះ ពិតជាបានបង្ហាញថា អ្នករាល់គ្នា ពិតជាមានសេចក្ដីស្រលាញ់ដែលបានផ្ដល់ឲ្យ ។ ពិតជាសូមអរគុណ អស់ពីបេះដូង។

Namfon

ក្រោយពីបានជ្រាបបែបនេះ មិត្តៗ ព្រមទាំងហ្វេនៗជាច្រើន ពិតជាមានភាពសប្បាយរីករាយ ដែលបានឃើញអ្នកទាំងពីរ បានសុខភាពល្អ ព្រមទាំងចៀសឆ្ងាយ ពីជំងឺដ៏កាចសាហាវមួយនេះ ផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Namfon
Namfon
Namfon
Namfon
Namfon និង ស្វាមី
Namfon និង ស្វាមី
Namfon និង ស្វាមី
Namfon និង ស្វាមី
Namfon និង ស្វាមី
Namfon និង ស្វាមី
Namfon និង ស្វាមី
Namfon និង ស្វាមី
រូបភាព ដែល Namfon និង ស្វាមី និយាយពីរឿងរ៉ាវបន្ទាប់ពីអ្នកទាំងពីរ ត្រូវបានឃុំ អស់រយៈពេលជាច្រើនថ្ងៃ
រូបភាព ដែល Namfon និង ស្វាមី និយាយពីរឿងរ៉ាវបន្ទាប់ពីអ្នកទាំងពីរ ត្រូវបានឃុំ អស់រយៈពេលជាច្រើនថ្ងៃ
រូបភាព ដែល Namfon និង ស្វាមី និយាយពីរឿងរ៉ាវបន្ទាប់ពីអ្នកទាំងពីរ ត្រូវបានឃុំ អស់រយៈពេលជាច្រើនថ្ងៃ
រូបភាព ដែល Namfon និង ស្វាមី និយាយពីរឿងរ៉ាវបន្ទាប់ពីអ្នកទាំងពីរ ត្រូវបានឃុំ អស់រយៈពេលជាច្រើនថ្ងៃ
វីដេអូ ដែល Namfon និង ស្វាមី និយាយពីរឿងរ៉ាវបន្ទាប់ពីអ្នកទាំងពីរ ត្រូវបានឃុំ អស់រយៈពេលជាច្រើនថ្ងៃ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T