គ្រួសារដ៏ធំមួយ ដែលមានកូនចំនួន២១នាក់ ឥឡូវនេះ អបអរស្វាគមន៍កូនស្រីពៅទី២២

//s5.kh1.co/cd/cd473141ed5926930e4e427dc4bc894b8baaa802.jpg
សង្គម

 ០៦-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ អ្នកស្រី Sue Raford វ័យ៤៣ និងស្វាមីរបស់គាត់ ដែលត្រូវគេស្គាល់ថាជា គ្រួសារដ៏ធំមួយប្រចាំប្រទេសអង់គ្លេស បានអបអរស្វាគមន៍កូនស្រីពៅទី២២ ទម្ងន់៣.១៥គីឡូក្រាម ស្របពេលវីរុសកូវីដ-១៩កំពុងរីករាលដាល។

អង់គ្លេស៖ ថ្មីៗនេះ អ្នកស្រី Sue Raford វ័យ៤៣ និងស្វាមីរបស់គាត់ ដែលត្រូវគេស្គាល់ថាជា គ្រួសារដ៏ធំមួយប្រចាំប្រទេសអង់គ្លេស បានអបអរស្វាគមន៍កូនស្រីពៅទី២២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទារិកាមួយរូបនេះ ត្រូវបានសម្រាលនៅមន្ទីរពេទ្យ Royal Lancaster Infirmary ដោយមានទម្ងន់៣.១៥គីឡូក្រាម ហើយក៏ជាកូនស្រីទី១១ក្នុងគ្រួសារផងដែរ។  

អ្នកស្រី Sue បានចាប់ផ្ដើមពរពោះកូនដំបូង តាំងពីអាយុ១៤ឆ្នាំមកម៉្លេះ ហើយកូនៗទាំង២១នាក់ផ្សេងទៀត មានឈ្មោះថា គ្រីស្ទូហ្វឺ វ័យ៣០ឆ្នាំ, សូហ្វី វ័យ២៦ឆ្នាំ, ឆូឡូ វ័យ២៤ឆ្នាំ, ជែក វ័យ២២ឆ្នាំ, ដាញ៉ែល វ័យ២១ឆ្នាំ, ឡូក វ័យ១៩ឆ្នាំ, មីលី វ័យ១៨ឆ្នាំ, ខេធី វ័យ១៧ឆ្នាំ, ជេម វ័យ១៦ឆ្នាំ, អេលី វ័យ១៥ឆ្នាំ, អេមី វ័យ១៤ឆ្នាំ, ជូស វ័យ១២ឆ្នាំ, មេជ វ័យ១១ឆ្នាំ, ធាលី វ័យ៩ឆ្នាំ, អូស្ការ វ័យ៨ឆ្នាំ, ខេស្ពើរ វ័យ៧ឆ្នាំ, អាហ្វី វ័យ៥ឆ្នាំ, ហាលី វ័យ៤ឆ្នាំ, ហ្វូប៊ី វ័យ៣ឆ្នាំ, អាឆី វ័យ២ឆ្នាំ និងបូនី វ័យ១៧ខែ។

យ៉ាងណាមិញ ទារិកាដែលជាកូនស្រីពៅទី២២ មិនទាន់បានចុះឈ្មោះចូលទៅក្នុងបញ្ចីកំណើតឡើយ ដោយសារតែអាជ្ញាធរពន្យារពេល រាល់ការចុះឈ្មោះទាំងអស់ ខណៈពេលវីរុសកូវីដ-១៩កំពុងរីករាលដាល។ ហើយជាធម្មតា ឪពុកម្ដាយតម្រូវឲ្យចុះឈ្មោះកូន ក្នុង​រយៈពេល៤២ថ្ងៃ បន្ទាប់ពីសម្រាលរួច៕

សូមទស្សនារូបភាពខាងក្រោម៖

  អ្នកស្រី Sue Raford មុនពេលសម្រាល
  អ្នកស្រី Sue Raford មុនពេលសម្រាល
កូនស្រីពៅទី២២ កំឡុងពេលពរពោះ
កូនស្រីពៅទី២២ កំឡុងពេលពរពោះ
ដៃរបស់កូនស្រីពៅទី២២
ដៃរបស់កូនស្រីពៅទី២២
  អ្នកស្រី Sue Raford និងស្វាមី រួមទាំងកូនៗ
  អ្នកស្រី Sue Raford និងស្វាមី រួមទាំងកូនៗ
  អ្នកស្រី Sue Raford និងស្វាមី រួមទាំងកូនៗ
  អ្នកស្រី Sue Raford និងស្វាមី រួមទាំងកូនៗ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T