រដ្ឋាភិបាល ប្រាប់ឲ្យពលរដ្ឋកាត់បន្ថយ​សេវាថែរក្សា​សម្ផស្ស​ នៅ​​ខាងក្រៅ

//s5.kh1.co/84/84803bc0ffb538d911f08ae34ec3c887b8c1371f.jpg
សង្គម

 ០៦-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រសួងសុខាភិបាល បានប្រាប់ឱ្យប្រជាពលរដ្ឋកាត់បន្ថយជាអតិប្បរមានូវចំនួនដង ដែល​ត្រូវរកសេវា នៅតាមកន្លែងកាត់សក់ ថែរក្សាសម្ផស្ស កាត់ក្រចក

ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំបន្ថែមទៀត ស្តីពីវិធាន​ការ​ការពារការចម្លងវីរុសកូវីដ១៩ នៅតាមកន្លែងកាត់សក់ និងថែរក្សាសម្ផស្ស និងសេវាពាក់ព័ន្ធ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមសេចក្តីណែនាំនេះ ក្រសួងសុខាភិបាល បានប្រាប់ឱ្យប្រជាពលរដ្ឋកាត់បន្ថយជាអតិប្បរមានូវចំនួនដង ដែល​ត្រូវរកសេវា នៅតាមកន្លែងកាត់សក់ ថែរក្សាសម្ផស្ស កាត់ក្រចក និងសេវាពាក់ព័ន្ធផ្សេងទៀត នៅក្នុងដំណាក់​កាលទប់ស្កាត់ការចម្លងវីរុសកូវីដ១៩នេះ។

ទោះជាយ៉ាងណា បើសិនបើចាំបាច់ខានមិនបាន ក្រសួងសុខាភិបាលបានស្នើសុំឱ្យប្រជាពលរដ្ឋអនុវត្ត​នូវការការពារ​ខ្លួនតាមវិធានការដូចក្នុងលិខិតខាងក្រោមនេះ។

សូមបញ្ជាក់ថា គិតមកទល់សព្វថ្ងៃនេះមានអ្នកឆ្លងកូវីដ១៩ ចំនួន ១១៤ នាក់នៅកម្ពុជា។ ចាប់តាំងពីការរក​ឃើញករណីដំបូងនៅដើមខែមីនានេះ រដ្ឋាភិបាលក៏បានបញ្ជាឱ្យបិទសាលារៀន KTV រោងកុន និងកាស៊ីណូ​ជាបណ្តោះអាសន្នដើម្បីបង្ការការឆ្លងវីរុសផងដែរ៕

https://s5.kh1.co/__image/w=650,h=955,q=100/dd/dd2530591e24afcabaf97034809006c1509b902d.jpg
https://s5.kh1.co/__image/w=650,h=940,q=100/6d/6dd2cae4eefb991907d0ae8403743400d1b61ec5.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T