រកណាបាន ប្រពន្ធក្រោយ រិន សាវ៉េត ស្រលាញ់ ផ្តល់ភាពកក់ក្តៅ ឲ្យកូនលោក ដូចជាកូនបង្កើត!

//s5.kh1.co/29/29ceee3e4a1f946d2e75b1e30c5969c855a3c561.jpg
តារា & កម្សាន្ដ

 ០៥-មេសា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

ប្រពន្ធក្រោយរបស់លោក បានធ្វើឲ្យលោក រិន សាវ៉េត សប្បាយចិត្ត​ដែលយក អ្នកនាង ធ្វើជាប្រពន្ធ ដោយសារតែ​ស្រលាញ់កូនលោក ដូចជាកូនបង្កើត។

ភ្នំពេញ៖ ក្រោយពីរៀបការជាមួយនឹង ភរិយាថ្មីរួចមក គេសង្កេតឃើញថា ជីវិតរបស់តារាចម្រៀងប្រុស រិន សាវ៉េត កាន់តែមានភាពផ្អែមល្ហែម រឹតតែខ្លាំង បើទោះបីជា ពេលនេះ ការងារសិល្បៈរាងស្ងាត់ ព្រោះតែ ជំងឺកូវីដ១៩ ខ្លាំងក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ គេក៏ចាប់អារម្មណ៍រឿងមួយផងដែរ ថ្វីបើរិន សាវ៉េត មានកូនប្រុសម្នាក់ក៏ដោយ ក៏ភរិយាក្រោយ​របស់លោក នៅតែផ្តល់ក្តីស្រលាញ់ ទៅកាន់កូនប្រុសរបស់លោក បើទោះបីជា មិនមែនជាកូនបង្កើតក៏ដោយ។

ក្នុងនោះ ភរិយាក្រោយ​របស់លោក ក៏តែងនាំកូនប្រុស ដើរលេងលំហែកាយ តាមទីជិតទីឆ្ងាយ ផ្តល់ភាពកក់ក្តៅ ខ្លាចកូនអផ្សុក ហើយក៏ស្រលាញ់ពេញបេះដូង ដូចជាកូនបង្កើតផងដែរ ហើយទង្វើបែបនេះ បានធ្វើឲ្យរិន សាវ៉េត ដែលជាស្វាមី រួមទាំងហ្វេន បានពេញចិត្ត នូវសណ្តានចិត្តរបស់ ភរិយាក្រោយ ដែលស្រលាញ់កូនប្រុស លោក ដូចជាកូនបង្កើត៕

រិន សាវ៉េត និងប្រពន្ធ
រិន សាវ៉េត និងប្រពន្ធ
រិន សាវ៉េត និងប្រពន្ធ
រិន សាវ៉េត និងប្រពន្ធ
ប្រពន្ធលោក និងកូនលោក
ប្រពន្ធលោក និងកូនលោក
កូនលោក រិន សាវ៉េត
កូនលោក រិន សាវ៉េត
រិន សាវ៉េត
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T