លើកទី១ Fan Bingbing បង្ហាញខ្លួនលើក្របទស្សនាវដ្ដីអង់គ្លេស ត្រូវគេជេរព្រាត ព្រោះរឿង...

//s5.kh1.co/a2/a290b1ec9e73196168aa52a465c18945799d93d4.jpg
តារា & កម្សាន្ដ

 ០៤-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រោយ​បែក​ធ្លាយ​រឿង​អាស្រូវ​គេច​ពន្ធ​ហើយFan Bingbing ប្រែ​ក្លាយ​ជាតារាស្រី​ដែល​មាន​អ្នក​គាំទ្រ​ច្រើន​បំផុត​ មក​ជា​តារាស្រី​ដែល​អ្នក​គាំទ្រ​តែង​តែ​តាម​ចាប់​កំហុស​ផងដែរ៕

ចិន៖ នេះ​ជា​លើកទី​មួយ​ហើយ​ដែល ​តារាសម្តែ​ងចិន ​បាន​បង្ហាញ​វត្តមាន ​លើគម្រប​នៃ​ទស្សនា​វដ្តី​របស់​Wonderland តែ​ស្របពេល ជាមួយ​គ្នា​នេះ​ដែល Fan Bingbing ក៏ទទួល​បាន ​នៅ​ការរិះគន់​មិន​តិចដែរ ​ពី​ការ​តុប​តែង​ខ្លួន​លើក​នេះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់​ស្តែង​ ​កាលថ្មីៗនេះFan Bingbing បានក្លាយ​ជា​ តារាស្រី​ចិន​ដំបូង​គេ​ ដែល​បាន​បង្ហាញ​ខ្លួន ​លើគម្រប​នៃទស្សនាវដ្តី​Wonderland របស់​អង់គ្លេស ដែល​ថត​ដោយអ្នកថតរូបLucas Duong ក្រោម​ការ​រៀប​ចំច្នៃម៉ូតដោយZhu Hai Jia និង Madiyah Al Sharqi ​ ត្រៀម​ជា​​ពិសេស សម្រាប់​រដូវផ្ការីក ក្នុង​ឆ្នាំ​២០២០ នេះផងដែរ។

ក៏​ប៉ុន្តែ ពេល​ជា​មួយ​គ្នានេះ ​គេបែរជា​ឃើញ​ថា​ តារាស្រីរូបនេះ ត្រូវបានទស្សនិកជន ធ្វើ​ការ​រិះគន់យ៉ាងខ្លាំង ទៅ​វិញ​ជាមួយនឹង ការតុបតែងភ្នែកបែបដិត រួម​ជា​មួយ​ ស្ទីលម៉ូដសក់ប៉ោង​សំពោង​ ដែល​ត្រូវ​បាន​មហាជន​ភាគច្រើន ​​លើកឡើង​ថា ​បាន​លួច​ចម្លង ​ស្ទាយ​សក់​នេះ​តាម​ តារាម៉ូដែលKaia Gerber ដែល​នាង​បាន​តុប​តែង ​ម៉ូត​សក់​នេះ​ ឡើង​ឆាកValentino Haute Couture Fall តាំងតែ​ពី​ឆ្នាំ២០១៨ មកម្ល៉េះ។

គួរបញ្ជាក់​ផងដែរថា ​នេះ​មិនមែន​ជា​រឿង​ចម្លែក​នោះទេ ពី​ព្រោះ​ពេល​បច្ចុប្បន្ន​នេះ​​Fan Bingbing តែងតែទទួលប្រតិកម្ម អវិជ្ជមានពីទស្សនិកជន រាល់ពេលបង្ហាញខ្លួនម្តងៗ។ ដែល​រឿង​នេះ​បាន​កើត​ឡើង​  ក្រោយ​ពេល​ដែល ​បែក​ធ្លាយ​នៅ​រឿងអាស្រូវ គេចពន្ធរបស់​នាង​រួច​មក ​ហើយ​​កំពូល​តារាសម្តែង​ស្រី​ របស់​ប្រទេស​ចិន​រូប​នេះ ក៏​បាន​​ធ្លាក់​ប្រជា​ប្រិយ​ភាព យ៉ាង​ខ្លាំងនៅ​ក្នុង​វិស័យឧស្សាហកម្មកំសាន្ត របស់​ចិនអស់​រយៈពេល​ជិត ២ឆ្នាំកន្លងមកនេះ​ផងដែរ៕

ម៉ូតសក់​របស់​Fan Bingbing ដែល​ត្រូវ​បានមហាជន​រិះគន់
ម៉ូតសក់​របស់​Fan Bingbing ដែល​ត្រូវ​បានមហាជន​រិះគន់
ម៉ូតសក់​របស់​Fan Bingbing ដែល​ត្រូវ​បានមហាជន​រិះគន់
ម៉ូតសក់​របស់​Fan Bingbing ដែល​ត្រូវ​បានមហាជន​រិះគន់
ម៉ូតសក់​របស់​Fan Bingbing ដែល​ត្រូវ​បានមហាជន​រិះគន់
ម៉ូតសក់​របស់​Fan Bingbing ដែល​ត្រូវ​បានមហាជន​រិះគន់
​Fan Bingbing 
​Fan Bingbing 
ជា​ម៉ូត​សក់ ដែល​តារាម៉ូដែលKaia Gerber បាន​ធ្វើកាលពី​ឆ្នាំ​២០១៨
ជា​ម៉ូត​សក់ ដែល​តារាម៉ូដែលKaia Gerber បាន​ធ្វើកាលពី​ឆ្នាំ​២០១៨
Fan Bingbing
Fan Bingbing
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

//s9.kh1.co/94/94d1b0a47415d663ea8fc323b9f47238a3e97093.jpg

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

 ០១-ឧសភា-២០២៤ 
 ៤ល្ងាច · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T