បន្ទាប់ពីឆ្លងកាត់ការព្យាបាលមួយរយៈ លទ្ធផលនៃការផ្ទុកវីរុសកូវីដ១៩ របស់ Matthew Deane និងភរិយា គឺបែបនេះ

//s5.kh1.co/d2/d279857ef41b8e61da791930b778faf6ee144290.jpg
នារី

 ០៤-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

លោក Matthew បានបង្ហាញពីស្ថានភាពសុខភាពរបស់លោក និងភរិយា ក្នុងនោះលោកបានរៀបរាប់ថា៖ ប្រហែលជាគិតច្រើនពេកហើយ ទើបពួកគេទាំងពីរនាក់នៅតែមានផ្ទុកវីរុសនេះដដែល។

ថៃ៖ តារាសម្ដែង និងជាកីឡាករប្រដាល់ លោក Matthew Deane រួមទាំងភរិយា Lydia Sarunrath ម្ចាស់បទក្នុងរឿង បុព្វេសន្និវាស គឺជាតារាសិល្បៈដំបូងគេ ដែលបានឆ្លងវីរុសកូវីដ១៩ កាលពីដើមខែមីនា។ មកទល់ពេលនេះ គឺរយៈពេលជិតមួយខែហើយ ដែលគូស្វាមីភរិយាទាំងពីរបានទទួលការព្យាបាលពីសំណាក់គ្រូពេទ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅយប់ថ្ងៃទី០៣ មេសានេះ លោក Matthew បានបង្ហោះសារមួយនៅលើគណនី Instagram ដើម្បីបង្ហាញពីស្ថានភាពសុខភាពរបស់លោក និងភរិយា។ ក្នុងនោះលោកបានរៀបរាប់ថា៖ ប្រហែលជាគិតច្រើនពេកហើយ ទើបពួកគេទាំងពីរនាក់នៅតែមានផ្ទុកវីរុសនេះដដែល តែក៏ល្អ ព្រោះគ្រូពេទ្យប្រាប់ថាវីរុសចាប់ផ្ដើមថយចុះអស់ច្រើនហើយ សង្ឃឹមថាលទ្ធផលតេស្តនឹងអវិជ្ជមាននៅពេលក្រោយ មនុស្សភាគច្រើនចំណាយពេល៣ទៅ៤សប្ដាហ៍ដើម្បីព្យាបាលជាដាច់ តែអ្នកខ្លះរហូតដល់ទៅ ៥-៦សប្ដាហ៍។

បន្ទាប់ពីបានជ្រាបពីស្ថានភាពជម្ងឺរបស់ Matthew និង Lydia នៅពេលនេះ មិត្តរួមការងារ និងអ្នកគាំទ្របាននាំគ្នាចូលខមមិនផ្ដល់កម្លាំងចិត្ត ឲ្យអ្នកទាំងពីរឆាប់ជាសះស្បើយ ដើម្បីបានមកមើលថែ កូនៗដ៏គួរឲ្យស្រឡាញ់របស់ខ្លួនវិញ៕

សាបង្ហោះរបស់ Matthew Deane
សាបង្ហោះរបស់ Matthew Deane
Matthew Deane និង Lydia
Matthew Deane និង Lydia
Matthew និងកូនស្រីតូច
Matthew និងកូនស្រីតូច
Matthew Deane និង Lydia Sarunrath
Matthew Deane និង Lydia Sarunrath
Matthew Deane និង Lydia Sarunrath
Matthew Deane និង Lydia Sarunrath
Matthew Deane និង Lydia Sarunrath រួមជាមួយកូនៗ
Matthew Deane និង Lydia Sarunrath រួមជាមួយកូនៗ
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T