Yoon Hak ក្រុម SuperNova ក្លាយជាតារាកូរ៉េដំបូងគេ ដែលឆ្លងវីរុស COVID-19

//s5.kh1.co/1b/1b6c9aab3f22e4dd57f667248754cf679e79f2df.jpg
តារា & កម្សាន្ដ

 ០៣-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ថ្មី​ក្រោយ​ពីទទួលបានដំណឹងថា Yoon Hak ត្រូវបានគេ​បញ្ជាក់​ថា បាន​ឆ្លង​វីរុស COVID-19 កាលពីពេលថ្មីៗនេះ។

កូរ៉េខាងត្បូង ៖ នេះជា​ដំណឹង​មួយ​ ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ នៅក្នុងវិស័យ Kpop ក្រោយពេលដែលគេរកឃើញថា សមាជិកក្រុម SuperNova គឺលោក Yoon Hak បានឆ្លងវីរុស COVID-19 កាលពីពេលថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ សារព័ត៌មានកូរ៉េបានចេញផ្សាយថា លោកគឺជា​តារាកូរ៉េ​ដំបូង​គេហើយ​ ដែល​ត្រូវបាន​រក​ឃើញថា បាន​ឆ្លង​នៅ​វីរុស​ដ៏កាចសាហាវនេះ បន្ទាប់​ពីរូប​លោក​​ត្រឡប់​មក​ពី​ប្រទេសជប៉ុន​វិញ។

ជាក់​ស្តែង​នៅ​ថ្ងៃទី​៣ ខែមីនា​នេះ​ Yoon Hak បាន​ប្រាប់​​អ្នក​យក​ការណ៍​ទូរទស្សន៍មួយ​ថា លោកបាន​ត្រឡប់មក​ផ្ទះ​វិញ​ បន្ទាប់​ពីចូលរួមកម្មវិធី នៅ​ក្នុង​ប្រទេស​ជប៉ុន កាលពីថ្ងៃទី២៤ ខែមីនា។ ហើយលោកបាន​ដឹង​លទ្ធផលថាខ្លួនបានឆ្លងមេរោគនេះ ​នៅថ្ងៃទី១ ខែមេសា។

គួរ​រម្លឹក​ផង​ដែរថា ​Yoon Hak បានវិលត្រឡប់មកពីប្រទេសជប៉ុនវិញ នៅថ្ងៃទី២៤ ខែមីនា​ (ខែមុន) ហើយរយៈពេល ៣ថ្ងៃក្រោយ គឺនៅថ្ងៃទី២៧ ខែមីនា លោកក៏​ចាប់លេច​ចេញនូវ​រោគសញ្ញាដំបូងនៃ​ជម្ងឺ ​COVID-19 នេះ​តែម្តង​។

លទ្ធផល​ត្រូវបានបញ្ជាក់ នៅថ្ងៃទី១ ខែមេសា​ ថា​លោកពិត​ជា​បាន​ឆ្លងនៅ​វីរុស​ COVID-19 នេះមែន។ ​ភ្លាមៗនោះ​Yoon Hak ក៏​ត្រូវ​បានគេ​បញ្ជូនទៅ​កាន់​មន្ទីរពេទ្យ​ ដើម្បីសម្រាកព្យាបាល៕

ទស្សនារូបភាពខាងក្រោម ៖

Yoon Hak
Yoon Hak
Yoon Hak
Yoon Hak
Yoon Hak
Yoon Hak
Yoon Hak
Yoon Hak
Yoon Hak
Yoon Hak
  សមាជិក ក្នុង​ក្រុមចម្រៀង SuperNova
  សមាជិក ក្នុង​ក្រុមចម្រៀង SuperNova
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T