រដ្ឋាភិបាលកម្ពុជា ឲ្យបិទកន្លែងហាត់ប្រាណ ដើម្បីទប់ស្កាត់ Covid-19

//s5.kh1.co/ac/ac3924952fc590334cb8613577c152499df82c84.jpg
សង្គម

 ០៣-មេសា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

រដ្ឋាភិបាលកម្ពុជាបានបញ្ជាឱ្យបិទកន្លែងហាត់ប្រាណ និងក្លិបហាត់ប្រាណនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ ការរីករាល ដាល នៃជំងឺ COVID-19

រដ្ឋាភិបាលកម្ពុជាបានបញ្ជាឱ្យបិទកន្លែងហាត់ប្រាណនិងក្លិបហាត់ប្រាណនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាល ដាលនៃជំងឺ COVID-19 ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រកាសនេះត្រូវបានធ្វើឡើងដោយឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ក្នុងលិខិតមួយ ផ្ញើជូនអភិបាលរាជធានីភ្នំពេញ ដែលខ្មែរឡូតទើបនឹងទទួលបាន។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា៖ «ដើម្បីការពារនិងទប់ស្កាត់ការរីករាលដាលនៃ Covid-19 ក្រសួងអប់រំយុវជន និងកីឡាសូមស្នើឱ្យក្លិបក្លិបហាត់ប្រាណទាំងអស់នៅទូទាំងប្រទេសបញ្ឈប់ប្រតិបត្តិការជាបណ្តោះអាសន្នចាប់ពីថ្ងៃ នេះរហូតដល់ការរីករាលដាលត្រូវបានបញ្ឈប់។»

នេះជាវិធានការណ៍ចុងក្រោយរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺ Covid-19 ដែលគិតមកទល់សព្វថ្ងៃនេះមាន អ្នកឆ្លងចំនួន ១១៤ នាក់នៅកម្ពុជា។ ចាប់តាំងពីការរកឃើញករណីដំបូងនៅព្រះរាជាណាចក្រកម្ពុជានៅ ដើមខែ មីនានេះ រដ្ឋាភិបាលក៏បានបញ្ជាឱ្យ បិទ សាលារៀន KTV រោងកុននិងកាស៊ីណូជាបណ្តោះអាសន្នដើម្បីបង្ការការ ឆ្លងវីរុសផងដែរ៕

លិខិតពីក្រសួងអប់រំ<br>
លិខិតពីក្រសួងអប់រំ
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T