មូលនិធិសប្បុរសធម៌ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 ត្រូវបានបង្កើតឡើងដោយ Metfone ខណៈដែលជម្ងឺនេះកំពុងតែរាតត្បាតខ្លាំង!

//s5.kh1.co/77/77e6ae120aee4c93dc5f88bfdf45064028b1e12b.jpg
សង្គម

 ០៣-មេសា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

មិត្តហ្វូន បានបង្កើតនូវមូលនិធិសប្បុរសធម៌ដែលមានឈ្មោះថា «មូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺកូវីដ19» ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​ និងប្រជាជនកម្ពុជាក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាជាមួយជំងឺកូវីដ19។

ភ្នំពេញ៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​ និងប្រជាជនកម្ពុជាក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាជាមួយជំងឺកូវីដ19 មិត្តហ្វូនបានបង្កើតនូវមូលនិធិសប្បុរសធម៌ដែលមានឈ្មោះថា «មូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺកូវីដ19»។​​ កម្មវិធីនេះ គឺមិនគិតកម្រៃទាំងអស់ ហើយអ្នកទាំងអស់គ្នាអាចបរិច្ចាគដោយភាពងាយស្រួល ដើម្បីចូលរួមជាមូយយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះផងដែរ។ មូលនិធិនេះត្រូវបានរំពឹងទុកថា នឹងអាចទទួលបានការចូលរួមពីមនុស្សរាប់លាននាក់ ហើយថវិការយពាន់ដុល្លានឹងត្រូវប្រគល់ជូនអាជ្ញាធរនៅចុងបញ្ចប់នៃកម្មវិធី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីចូលរួមកម្មវិធីនេះ​ ហើយចាប់ផ្តើមបរិច្ចាគ អតិថិជនទាំងអស់គ្រាន់តែតម្លើងនឹងចុះឈ្មោះក្នុងកម្មវិធី ម៉ូចា (Mocha) ឬកម្មវិធី អ៊ី-ម៉ាន់នី (eMoney) នៅលើ Google Play និង Apple Store តែប៉ុណ្ណោះ។ គ្រប់គណនីដែលបានចុះឈ្មោះ និងដំណើរការប្រើប្រាស់នឹងត្រូវបានបរិច្ចាគ ១,០០០រៀល ទៅកាន់មូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺកូវីដ19 ដោយស្វ័យប្រវត្តិ ហើយកម្មវិធីចាប់ផ្តើមពីថ្ងៃនេះរហូតដល់បំណាច់ខែឧសភា។​ ថវិកាដែលទទួលបានពីមូលនិធីទាំងអស់ នឹងត្រូវប្រគល់ជូនអាជ្ញាធរដើម្បីជួយសំរួលដល់អ្នកជំងឺកូវីដ19​ ក្រុមគ្រូពេទ្យជួរមុខ​ និងតម្រូវការរបស់ប្រជាជនផងដែរ។​ គ្មានការគិតថ្លៃសេវាអ្វីទាំងអស់នៅក្នងកំឡុងពេលអនុវត្តន៍នៃកម្មវិធីនេះ។

រូបភាព៖ មូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺកូវីដ19
រូបភាព៖ មូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺកូវីដ19

សកម្មភាពនេះគូសបញ្ជាក់ថា មិត្តហ្វូន គឺតែងតែប្រកាន់ភ្ជាប់ជាមូយនឹងទស្សនវិស័យរបស់ខ្លួន «អ្នកយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់» ជាមួយនឹងបំណងចូលរួមចំណែកប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងដ៏កាចសាហាវនេះប្រកបដោយប្រសិទ្ធភាពខ្ពស់។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយលោក ញ៉ុង ឌិនថន អគ្គនាយករងនៃក្រុមហ៊ុនមិត្តហ្វូន ស្តីអំពីកម្មវិធីនេះ លោកបានមានប្រសាសន៍ថា៖

«ហេតុផលដែលជ្រើសរើសយកកម្មវិធី Mocha និង eMoney​ ដើម្បីប្រមូលមូលនិធិនេះ ​ព្រោះមិត្តហ្វូនគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងការផ្ទុះរីករាលដាលនៃជំងឺកូវីដ19 ហើយលើកទឹកចិត្តឱ្យអតិថិជនទាំងអស់ស្នាក់នៅផ្ទះ រក្សាគម្លាតពីសង្គម​ ប៉ុន្តែនៅតែអាចរីករាយជាមួយកម្មវិធីកម្សាន្តផ្សេងៗតាមអនឡាញ ទិញទំនិញ និងរបស់របរចាំបាច់មួយចំនួនទៀតបានផងដែរ»។

ប្រសាសន៍របស់លោក ញ៉ុង ឌិនថន 

Mocha ជាកម្មវិធីកម្សាន្តបែបពិភពលោកតាមអនឡាញ ទទួលបានព័ត៌មានទាន់ហេតុការណ៍ មើលខ្សែភាពយន្តរក្សាសិទិ្ធ និងប្លក់ដោយមិនមានការផ្សព្វផ្សាយពាណិជ្ជកម្មរំខាននោះទេ ក្រៅពីនោះអតិថិជនទាំងអស់អាចស្តាប់ចម្រៀង និងជជែកកម្សាន្តជាមូយគ្នាដោយសេរីបានទៀតផង។ ចំណែកកម្មវិធី eMoney ​វិញ​ជាកម្មវិធីកាបូបលុយឌីជីថល ដែលអាចបញ្ចូលលុយតាមរយៈទូរស័ព្ទដៃ ទូទាត់វិក្កយបត្រ​​ និងវេរប្រាក់នៅផ្ទះដោយឥតគិតថ្លៃផងដែរ។

លោកបានបន្ថែមទៀតថា៖​

«លើសពីនេះទៀត កម្មវិធីនេះមិត្តហ្វូនបានបញ្ចូលព័ត៌មានថ្មីៗស្តីអំពីជំងឺកូវីដ19 ដែលមានទាំងការណែនាំពីក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ។ អតិថិជនទាំងអស់​អាចតាមដានព័ត៌មានថ្មីៗពីស្ថានភាពនៃជំងឺរាតត្បាតនេះ ស្វែងរកវីដេអូណែនាំដើម្បីការពារខ្លួន​ និងព័ត៌មានថ្មីៗចុងក្រោយពីអាជ្ញាធរថែមទៀតផង»។

ប្រសាសន៍របស់លោក ញ៉ុង ឌិនថន
រូបភាព៖ មូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺកូវីដ19
រូបភាព៖ មូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺកូវីដ19

ចាប់តាំងពីផ្ទុះជំងឺកូវីដ19 មក មិត្តហ្វូនបានចូលរួមចំណែកយ៉ាងក្លៀវក្លាជាមួយរាជរដ្ឋាភិបាល​ និងប្រជាជនកម្ពុជា ជាពិសេសគឺវិស័យអប់រំ និងអនុវត្តន៍នូវយុទ្ធសាស្រ្តមួយចំនួនរួមមាន ឧបត្ថម្ភការសិក្សាតាមអនឡាញ ដំណោះស្រាយកិច្ចប្រជុំតាមស​ន្និ​សី​ទ​វីដេអូ ផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឥតគិតថ្លែ និងផ្តល់ជូនបន្ថែមនូវសេវាផ្សេងៗទៀតជាច្រើនផងដែរ។

ក្រៅពីនេះមិត្តហ្វូនក៏បានសហការជាមួយក្រសួងសុខាភិបាល រីករាយផ្តល់នូវការគាំទ្រផ្នែកថែទាំសុខភាពតាមរយៈសារជូនដំណឹង (SMS) ពីជំងឺកូវីដ19​​ ទៅអតិថិជនទាំងអស់ដោយប្រើប្រាស់ប្រព័ន្ធឈ្មោះ SMS Brand Name system និងផ្តល់ជូនកញ្ចប់ពិសេសដោយឥតគិតថ្លៃលើសេវាទូរស័ព្ទសំរាប់បុគ្គលិកសុខាភិបាលជួរមុខ ហើយមិត្តហ្វូនបានចូលរួមចំណែកផ្សព្វផ្សាយ ណែនាំសារអប់រំរបស់ក្រសួងសុខាភិបាលពីជំងឺនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់មិត្តហ្វូន គេហទំព័រមិត្តហ្វូន និងក្នុងកម្មវិធីផ្សេងៗរបស់ខ្លួនផងដែរ។

មិត្តហ្វូន ប្តេជ្ញា​​បន្តគាំទ្រនៅក្នុងការការពារការររីករាលដាលនៃជំងឺកូវីដ19​​ ​ទៅកាន់អតិថិជន និងប្រជាជនកម្ពុជាទាំងអស់។ សូមតាមដានគេហទំព័ររបស់មិត្តហ្វូន https://www.metfone.com.kh/kh និងទំព័រហ្វេសប៊ុកផ្លូវការ http://fb.com/metfone.closer ដើម្បីតាមដានព័ត៌មានផ្សេងៗ៕  

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T