គ្រាន់តែមូលហេតុបែបនេះសោះ អ្នកគាំទ្រមួយចំនួនប្រកាសថានឹង Unfollow Instagram របស់ Taew

//s5.kh1.co/b7/b7e9b8a84e56e961c646397d5d2795dd69e1618b.jpg
នារី

 ០២-មេសា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

អ្នកគាំទ្រមួយចំនួនបានមករិះគន់រឿង Taew ឧស្សាហ៍ស្លៀកពាក់ស៊ិចស៊ី រហូតដល់អ្នកខ្លះទៀតប្រកាសថា នឹងឈប់គាំទ្រ ហើយនឹង Unfollow Instagram របស់ Taew តែម្ដង។

ថៃ៖ កាលពីមួយរយៈមុន អ្នកគាំទ្រតារាស្រី Taew Natapohn មួយចំនួនបានរិះគន់រឿង Taew ស្គមខ្លាំងពេក ជាហេតុធ្វើឲ្យនាងមើលទៅមិនសូវស្អាត។ ឥឡូវនេះ ស្រាប់តែមានអ្នកគាំទ្រមួយចំនួនទៀតបានមករិះគន់រឿង Taew ឧស្សាហ៍ស្លៀកពាក់ស៊ិចស៊ីវិញម្ដង រហូតដល់អ្នកខ្លះទៀតប្រកាសថា នឹងឈប់គាំទ្រ ហើយនឹង Unfollow Instagram របស់ Taew តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងរ៉ាវនៃការរិះគន់ដ៏គួរឲ្យហួសចិត្តមួយនេះបានឈានមកដល់ចំណុចក្ដៅគគុក ក្រោយពេលដែល Taew បានបង្ហោះវីដេអូមួយនិយាយអំពីកាបូប ដោយពាក់អាវវាលក្លៀកដៃតូច បណ្ដាលឲ្យមានអ្នកចូលទៅខមមិនថា Taew ឥឡូវប្រែប្រួលហើយ ជាពិសេសគេបានចោទប្រកាន់ថា Taew លួចចម្លងស្ទីលតែងខ្លួនតាមតារាស្រី Aum Patchara ទៀតផង។

ចុងក្រោយនេះ Taew ក៏បានបង្ហោះវីដេអូរាំមួយទៀត ជាហេតុនាំឲ្យមានការចូលទៅខមមិនរិះគន់ពីភាពស៊ិចស៊ីរបស់នាងឥតស្រាកស្រាន្ត បើទោះបីជាយ៉ាងនេះក្ដី ក៏អ្នកគាំទ្រជាច្រើនផ្សេងទៀតនៅតែគាំទ្រ ចូលចិត្ត និងកោតសរសើរពីការតែងខ្លួនបែបថ្មី ស៊ិចស៊ីជាងមុនរបស់ Taew ផងដែរ៕

បើចង់ជ្រាបច្បាស់ថាការរិះគន់នេះសមហេតុផលដែរឬទេ សូមទស្សនាវីដេអូខាងក្រោម

វីដេអូ Review កាបូបរបស់ Taew
វីដេអូរាំរបស់ Taew
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T