សាហាវណាស់! ច្របាច់.កមិត្តស្រីរហូតដល់ស្លាប់ ដោយគិតថានាងមានចេតនា ចម្លងវីរុសCovid-19មកខ្លួន

//s5.kh1.co/cb/cb9de19b3ea27b79a98345e6580ba795a59b9787.jpg
សង្គម

 ០២-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

គិលានុបដ្ឋាយិកាដែលមានឈ្មោះថា Antonio De Pace បានច្របាច់.កមិត្តស្រីរបស់ខ្លួន ដែលមានឈ្មោះថា Lorena Quartana និងជាដុកទ័ររហូតដល់បាត់បង់ជីវិត។

អុីតាលី៖ បច្ចុប្បន្ននេះពិភពលោកកំពុងតែ មានភាពជួ្រលច្របល់នឹងវីរុសថ្មីមួយប្រភេទ ដែលអាចវាយលុកផ្លូវដង្ហើមមនុស្សបានយ៉ាងឆាប់រហ័ស និងធ្វើឲ្យមនុស្សជាច្រើននាក់ បានបាត់បង់ជីវិតត្រឹមតែរយៈពេលប៉ុន្មានខែសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់វីរុសកូរ៉ូណានេះ មានភាពងាយស្រួលយ៉ាងខ្លាំងក្នុងការចម្លង ទៅមនុស្សទៅម្នាក់ទៀត ដូច្នេះទើបតួលេខអ្នកឆ្លងចេះតែកើនឡើងមួយថ្ងៃទៅមួយថ្ងៃ គ្មានស្រាកស្រានសោះឡើយ។

មនុស្សគ្រប់គ្នាមានការរញើតខ្លាចរអារនឹងវីរុសនេះណាស់ដោយម្នាក់ៗ ស្ទើរតែមិនហ៊ានចេញក្រៅផ្ទះឡើយ ព្រោះថាប្រសិនបើឆ្លងគឺមិនសូវមានសង្ឃឹមថានឹងរស់ឡើយ ដោយសារប្រទេសខ្លះអ្នកឆ្លងជំងឺមានចំនួនខ្លាំងពេក ដូច្នេះក្រុមគ្រួពេទ្យមិនអាចព្យាបាលទាន់ពេលវេលាឡើយ។

ជាក់ស្តែងថ្មីៗនេះ មានបុរសម្នាក់ដែលមានការងារជាគិលានុបដ្ឋាយិកាដែលមានឈ្មោះថា Antonio De Pace បានច្របាច់.កមិត្តស្រីរបស់ខ្លួនដែលមានឈ្មោះថា Lorena Quartana និងជាដុកទ័ររហូតដល់បាត់បង់ជីវិតដោយសារតែខឹងថា មិត្តស្រីមានចេតនាចម្លងវីរុសនេះមកខ្លួន ដោយរឿងរ៉ាវនេះនៅក្នុងមន្ទីពេទ្យមួយក្នុងទីក្រុងមេសុីណា ដែលជាទីក្រុងមួយក្នុងប្រទេសអុីតាលី ។

ក្រោយពីសម្លាប់មិត្តស្រីខ្លួនរួចមកបុរសឃាតករ ដែលជាគិលានុបដ្ឋាយិកាបានខលហៅប៉ូលីស មកចាប់ខ្លួនគាត់ ហើយក៏បានបានសារភាពប្រាប់ប៉ូលីសថាគាត់បានសម្លាប់ដុកទ័រ ដែលជាមិត្តស្រីខ្លួនពិតមែន គឺដោយសារនាងបានចម្លងវីរុសនេះមកគាត់៕

សូមចូលមើលរូបភាពខាងក្រោម៖

គិលានុបដ្ឋាយិកា(ឃាតករ) Antonio De Pace
គិលានុបដ្ឋាយិកា(ឃាតករ) Antonio De Pace
ដុកទ័រដែលជាមិត្តស្រី(ជនរងគ្រោះ)Lorena Quartana
ដុកទ័រដែលជាមិត្តស្រី(ជនរងគ្រោះ)Lorena Quartana
 Antonio De Paceនិង Lorena Quartana
Antonio De Paceនិង Lorena Quartana
Antonio De Paceនិង Lorena Quartana
Antonio De Paceនិង Lorena Quartana
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T